
FunLie FAQs
ហេតុអ្វីខ្ងុំត្រូវប្រើសេវាកម្ម FunLie?
ប្រសិនបើអ្នកសង្ស័យភាពស្មោះត្រង់របស់មិត្តភក្តិអ្នក ឬសមាជិកក្រុមគ្រួសារអ្នកណាម្នាក់ សេវាកម្ម FunLie គឺជាវិធីដ៏ងាយស្រួលបំផុតសម្រាប់ស្វែងរកការពិត។
តើសេវាកម្ម FunLieនេះដំណើរការបានយ៉ាងដូចម្តេច?
FunLie ប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វាយតម្លៃលើរលកសំឡេង ថាតើដៃគូនិយាយទូរស័ព្ទជាមួយអ្នកមានកំរិតនៃភាព ស្មុគស្មាញ ភាពមិនច្បាស់លាស់ និងកត្តាជាច្រើនទៀតដែលទាក់ទងទៅនឹងអារម្មណ៏នៃការកុហក ដល់កំរិតណា។
ខ្ងុំអាចប្រើប្រាស់សេវាកម្ម FunLie បានដោយរបៀបណា?
- ចុច *778# ឬផ្ងើសារ ON ទៅកាន់ 778 ដើម្បីភ្ជាប់សេវាកម្មនេះ។ ត្រឹមតែ 5សេន/ថ្ងៃ តែប៉ុណ្ណោះ។
- ទូរស័ព្ទទៅកាន់ 778 ដើម្បីចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ
- ស្តាប់តាមការបរិយាយនៃការណែនាំ និងរលកសញ្ញាសេវាកម្ម។ FunLie មានរលកសញ្ញាចំនួន 3 សម្រាប់ប្រភេទនៃអារម្មណ៏ចំនួន 3៖
ក. ដៃគូដែលនិយាយទូរស័ព្ទជាមួយអ្នកមានភាពស្មុគស្មាញ
ខ. ដៃគូដែលនិយាយទូរស័ព្ទជាមួយអ្នកមិនមានភាពស្មោះត្រង់
គ. ដៃគូដែលនិយាយទូរស័ព្ទជាមួយអ្នកប្រហែលជានិយាយកុហក - បញ្ចូលលេខទូរស័ព្ទរបស់មនុស្សដែលអ្នកចង់និយាយទូរស័ព្ទជាមួយអ្នក
ខ្ងុំទទួលលទ្ធផលបានដោយរបៀបណា?
អ្នកនឹងបានលឺរលកសញ្ញាចាប់ពី 1-2វិនាទីភ្លាមៗ បន្ទាប់ដៃគូនិយាយទូរស័ព្ទជាមួយអ្នកបាននិយាយរួច។ ប៉ុន្តែ អ្នកក៏ត្រូវប្រុងប្រយ័ត្នដែរ ពីព្រោះថាសំឡេងរបស់អ្នកក៏ត្រូវបានធ្វើការវាយតម្លៃ ហើយដៃគូនិយាយទូរស័ព្ទជាមួយអ្នកក៏នឹងបានលឺរលកសញ្ញានោះផងដែរ ប្រសិនបើអ្នកមានអារម្មណ៏ស្មុគស្មាញ ឬអ្នកមិនមានភាពស្មោះត្រង់!
ត្រូវចាំថា សេវាកម្ម FunLie គឺសម្រាប់ប្រើប្រាស់ដើម្បីស្វែងរកកំរិតនៃអាម្មណ៏ ដែលកើតឡើងនៅពេលដែលមនុស្សមានភាពស្ទាក់ស្ទើរ ឬមិននិយាយការពិត ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាជឿជាក់លើគេដើម្បីគេចវេសពីហេតុផលណាមួយដែលអាចកើតឡើង។
មានពេលខ្លះ អារម្មណ៏ប្រភេទនេះ ក៏អាចវាស់ស្ទង់បានដែរ ប្រសិនបើអ្នកដែលកំពុងនិយាយទូរស័ព្ទអំពីប្រធានបទណាមួយ កំពុងតែគិតពីស្ថានភាពណាមួយជាក់លាក់។ ហេតុដូច្នេះហើយ អ្នកពុំគួរចាត់ទុកលទ្ធផលនៃសេវាកម្ម FunLie នេះជាលទ្ធផលជាក់លាក់ឡើយ តែគួរតែចាត់ទុកសេវាកម្ម FunLie នេះគ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះ។
តើសេវាកម្មនេះមានតម្លៃប៉ុន្មាន?
ការភ្ជាប់សេវាកម្មនេះមានតម្លៃត្រឹមតែ 5សេន/ថ្ងៃ។ អត្រាគិតលុយសម្រាប់នាទីនៃការនិយាយ នឹងត្រូវបានគិតទៅតាមគម្រោង Smart របស់អ្នក!