Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០៖  កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី៣បានជ្រើសរើសម្ចាស់ជ័យលាភីកាលពីល្ងាចម្សិលមិញ សម្រាប់រង្វាន់ដំណើរទស្សនកិច្ចបច្ចេកវិទ្យាទៅប្រទេសសិង្ហបុរី នៅ Impact Hub Phnom Penh។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រគណៈកម្មការវិនិច្ឆ័យបានជ្រើសរើសក្រុម STYLE ជាកម្មវិធីផ្ដល់ឲ្យអ្នកប្រើប្រាស់នូវឱកាសផ្សេងៗក្នុងការជួលអាវធំ រ៉ូប និង ឈុតសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីពិសេសៗ ដោយទទួលស្គាល់ពីការងារនិងការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ពួកគេរយៈពេលប្រាំមួយខែកន្លងមក។

ក្រុមជ័យលាភីទទួលបានរង្វាន់ដំណើរទស្សនកិច្ចបច្ចេកវិទ្យាដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ដើម្បីធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook Google Microsoft និង​ LinkedIn នៅប្រទេសសិង្ហបុរី ។

សូ សម្ផស្សពីក្រុម Style  បានឲ្យដឹងថា៖ «យើងមានក្ដីរំភើបយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចបច្ចេកវិទ្យាទៅកាន់ប្រទេសសិង្ហបុរី។ យើងទន្ទឹងរង់ចាំនូវឱកាសសិក្សាថែមទៀតពីក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកល្បីៗទាំងនោះ។»

កញ្ញាបានបន្ថែមទៀតថា៖ «កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart គឺជាឱកាសដ៏ល្អសម្រាប់និស្សិតសាកលវិទ្យាល័យដូចជានាងខ្ញុំ ដើម្បីរៀនអំពីគោលការណ៍សំខាន់ៗនៃគំនិតអាជីវកម្មបច្ចេកវិទ្យា។  យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Smart និង Impact Hub Phnom Penh និងដៃគូទាំងអស់ដែលបានបង្កើតកម្មវិធីនេះ និងផ្តល់ឱកាសដល់យើង។ រយៈពេល៩ ខែកន្លងមកនេះគឺជាបទពិសោធន៍ដ៏   អស្ចារ្យមួយ ខ្ញុំសូមណែនាំឱ្យនិស្សិតសាកលវិទ្យាល័យទាំងអស់ដាក់ពាក្យសុំចូលរួមកម្មវិធី SmartStart នាពេលអនាគត។»

បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាខែមិថុនា ឆ្នាំ២០១៩មក ក្រុមឆ្នើមចំនួន ៥ក្រុម ទទួលបានទឹកប្រាក់ចំនួន ៥,០០០ ដុល្លារសហរដ្ឋអាមេរិក រួមជាមួយនិងឱកាសចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែជាមួយ Impact Hub Phnom Penh ដើម្បីជម្រុញគំនិតរបស់ពួកគេ និងពង្រីកអាជីវកម្មបច្ចេកវិទ្យាទើបបង្កើតថ្មីរបស់ពួកគេបន្ថែមទៀត។

ចាន់ ពេញល័ក្ខ អ្នកគ្រប់គ្រងផ្នែកសហគមន៍នៃក្រុមហ៊ុន Raintree Development ដែលជាគណៈកម្មការ វិនិច្ឆ័យមួយរូបបានមានប្រសាសន៍ថា គណៈកម្មការវិនិច្ឆ័យ មានការលំបាកខ្លាំងណាស់ក្នុងការជ្រើសរើសជ័យលាភីដោយសារតែគំនិតអាជីវកម្មពីក្រុមទាំងអស់សុទ្ធតែអស្ចារ្យ។ កញ្ញា ពេញល័ក្ខ បានមានប្រសាសន៍ថា៖ «វាពិតគឺជាការលើកទឹកចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ពួកគេបានបង្ហាញនៅក្នុងបទបង្ហាញរបស់ពួកគេ។ ក្រុមនីមួយៗបានធ្វើឥតការឈប់ឈរក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ដើម្បីបង្ហាញពីការរីកចម្រើនរបស់ពួកគេដល់ពួកយើង។​ នាងខ្ញុំសូមលើកលើកទឹកចិត្តឱ្យពួកគេបន្តធ្វើការលើគំនិតអាជីវកម្មទើបបង្កើតថ្មីរបស់ពួកគេនិងចាប់ផ្តើមអាជីវកម្មរបស់ពួកគេជាផ្លូវការ។»

ក្រុមចំនួន ៤ ផ្សែងទៀតដែលបានចូលរួមក្នុងវគ្គផ្ដាច់ព្រាតរួមមាន៖

  1. RENTECHជាកម្មវិធីជួយអ្នកប្រើប្រាស់ជួលកន្លែងស្នាក់នៅជាពិសេសអ្នកដែលមកពីខេត្តនានាដែលមកទីក្រុងចំបងៗសម្រាប់ការសិក្សាថ្នាក់ឧត្ដម។
  2. Sers Chborngជាកម្មវិធីផ្ដល់ការគាំទ្រដល់សិស្សដែលចង់ដាក់ពាក្យអាហារូបករណ៍ និង កម្មវិធីផ្លាស់ប្ដូរការសិក្សា និង ការចូលរួមការប្រកួតប្រជែងផ្សេងៗ។
  3. PhumCAKEជាកម្មវិធីផ្ដល់ឲ្យអ្នកគ្រប់គ្នារចនារូបរាង រសជាតិ និង ពណ៌នំខេកសម្រាប់ឱកាសពិសេស      ផ្សេងៗ។​
  4. SpeakOutជាកម្មវិធីជួយអ្នកដែលកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តតាមរយៈបណ្ដាញទំនាក់ទំនងអនាមិក ព័ត៌មានការយល់ដឹង និង ភ្ជាប់ពួកគេជាមួយពេទ្យចិត្តសាស្រ្ដដ៏ជំនាញ។

នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ Smart ដើម្បីលើកកម្ពស់សហគ្រិនភាព និងការច្នៃប្រឌិត          បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart មានគោលបំណងគាំទ្រដល់និស្សិតសាកល វិទ្យាល័យរបស់កម្ពុជាក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាផ្ទាល់ខ្លួនតាមរយៈការផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ ២០១៧មក កម្មវិធី SmartStart ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងអប់រំ         យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងតាមរយៈការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Smart ទៅក្នុងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ។

លោក Feiruz Ikhwan អគ្គនាយកហិរញ្ញវត្ថុនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “នេះជាការលើកទឹកចិត្តយ៉ាងខ្លាំងដែលមានយុវជនកម្ពុជាជាច្រើនឡើង ចូលរួម​ក្នុងដំណើរជាភាពសហគ្រិនបែបឌីជីថល​។​ ខ្ញុំសង្ឃឹមថាជាមួយការប្ដេជ្ញាចិត្ដនិងបំណងប្រាថ្នារបស់ពួកគេក្នុងការកសាងអាជីវកម្មឌីជីថល និង ចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចឌីជីថលនាពេលអានាគតរបស់ប្រទេសកម្ពុជា ដែលក្រុមហ៊ុន Smart Axiata បានខិតខំជំរុញអស់រយៈពេលជាច្រើនឆ្នាំ។ ខ្ញុំសូមអបអរសាទរដល់ក្រុមទាំងអស់ ដែលបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ហើយ ខ្ញុំក៏សង្ឃឹមថាពួកគេនឹងយកអ្វីដែលពួកគេបានរៀនពីកម្មវិធី SmartStart ទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនគេផ្ទាល់ក៏ដូចជាការងារអាជីពផងដែរ។”

ពាក្យសុំសម្រាប់វគ្គបន្ទាប់នៃកម្មវិធី SmartStart នឹងចាប់ផ្ដើមនៅខែមេសា ឆ្នាំ ២០២០ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធី SmartStart,  សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh ។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ