Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ​ បរិច្ឆាគ​ថវិការ ១០០ ០០០​ដុល្លារ ដើម្បី​លើក​​កម្ពស់​ការ​យល់​​​ដឹងបន្ថែមអំពី មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ហើយ​រំពឹង​ថានឹង​រ៉ៃ​អង្គាស​ប្រាក់ប្រហែល ១០០ ០០០​ ដុល្លារ បន្ថែម​ទៀត

ភ្នំ​ពេញ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន Smart Axiata បាន​ប្រកាសកម្មវិធី​ប្រគំ​តន្ត្រី​សប្បុ​រសធម៌​ដែលមានកាចូលរួមពី ក្រុម​សិល្បៈ​ករ​​-សិល្បៈការិនី​ល្បី​ៗ​​ក្នុងស្រុក​​ជាច្រើន ​ ក្នុង​គោល​បំណងលើកកម្ពស់ការយល់ដឹងបន្ថែមពី មូលនិធិ​គន្ធ​បុប្ផាកម្ពុជា ក្នុង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ ដើម្បីជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាដែល​ជា​មន្ទីរ​​ពេទ្យ​​​​​កុមារ​ឈានមុខ​គេក្នុងព្រះ​រា​ជា​ណាចក្រ​កម្ពុជា និង​ជា​​មន្ទីរពេទ្យ​​​ដែលបានផ្តល់​ការ​​ព្យា​បាល​ដោយ​ឥត​គិត​ប្រាក់ដល់កុមារ​កម្ពុជារាប់​​លាន​នាក់​។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍ថា៖ «យើង​ពិត​ជា​​មានមោទ​ន​ភាព​ណាស់​ដែលបាន​ធ្វើ​ការ​ជាមួយ​នឹង​​សិល្បៈ​ករ-សិល្បៈការិនី​ ដែលមានកេរ្តិ៍ឈ្មោះល្បី​ល្បាញ​បំផុត​ក្នុងស្រុក ដើម្បី​​ជួយ​ដល់​​មូលនិធិ​ដ៏​អស្ចារ្យ​មួយនេះ ដែល​បានផ្ដល់អត្ថប្រយោជន៍ជាច្រើន​សម្រាប់​កុមារ​កម្ពុជា​។ បុគ្គលិក និងនិយោ​ជិត​ជាច្រើន​របស់​យើងក៏​ធ្លាប់​​​ទទួល​បាន​ការថែទាំ​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ផងដែរ ហេតុនេះហើយ បានជាយើង​​សម្រេច​ចិត្ត​​​មិន​​ត្រឹម​តែធ្វើ​ការ​បរិច្ឆាគ​ប្រាក់​ប៉ុណ្ណោះទេ​ ប៉ុន្តែក៏​ប្រើប្រាស់​ធនធានដែលយើងមាន ដើម្បី​ជួយ​លើក​កម្ពស់​មូលនិធិមួយ​នេះឲ្យ​កាន់​តែ​ល្អ​ប្រសើរផងដែរ​»​។

តារា​ចម្រៀង​​ល្បីៗក្នុង​ស្រុក​ជាច្រើន​ដូចជា ​ក្រុមតន្រ្តី SmallWorld SmallBand  (SWSB) កញ្ញា​ ចិត្ត កញ្ចនា កញ្ញា​ពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា​ Laura Mam លោកអូន និងកញ្ញា​​ទេព បូ​ព្រឹក្ស នឹង​រួម​គ្នា​សម្តែង​​ក្នុងកម្ម​វិធី​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​របស់ក្រុមហ៊ុន Smart ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រោង​មហោ​ស្រព​កោះ​ពេជ្រ ក្នុង​រាជ​ធានី​ភ្នំ​ពេញ ក្រោម​ទស្សន​ទាន​​ «ធ្វើរឿងល្អថ្ងៃនេះ»​។

តារា​ចម្រៀងនាំមុខពីក្រុម SWSB កញ្ញា រិទ្ធី លម្អ​កេសរ បាន​ឲ្យ​ដឹង​ថា៖ «មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា គឺ​ជា​​មន្ទីរពេទ្យ​ដ៏​ពិសេស​មួយ​​ស្ថិតក្នុង​បេះ​ដូង​របស់ខ្ញុំ ដោយ​សារ​តែ​ក្តី​ស្រឡាញ់ និង​ការ​ជួយ​របស់​មន្ទីរពេទ្យ​​នេះ ទៅ​លើ​សុខ​ភាព​ និង​សុខុមាល​ភាព​របស់​កុមារ​កម្ពុជា​។ ខ្ញុំ​ពិត​ជា​មានកិត្តិ​យស​ណាស់​ដែលចូលរួមចំណែកក្នុងកម្ម​វិធី​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​ដ៏​ពិសេស​មួយ​នេះ​របស់​ក្រុមហ៊ុន Smart ហើយខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងចូលរួមក្នុងយុទ្ធនាការរ៉ៃ​អង្គាស​ប្រាក់ថវិការឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបានសម្រាប់មន្ទីរពេទ្យ​»​។

​ សំបុត្រមួយសន្លឹកមានតម្លៃ​​ ១០​ដុល្លារ ហើយ​រាល់​ប្រាក់ចំណូលពីការលក់សំបុត្រ​ទាំង​អស់ នឹង​​ត្រូវ​​បរិ​ច្ឆាក​ទៅ​ឲ្យមូលនិធិគន្ធ​បុប្ផា​កម្ពុជា​។ ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុមហ៊ុន Smart នឹង​បរិច្ឆាគ​​ថវិការ​​បន្ថែម​១០​ដុល្លារ ទៅ​​​លើ​រាល់​ចំនួន​​​​សំបុត្រ​ដែល​បាន​លក់​ចេញ​ ដើម្បី​​បន្ថែម​ថវិការសម្រាប់មូលនិធិ​ពី​​ការ​លក់​​សំបុត្រ។​ រាល់​អតិថិជន​ទិញ​សំបុត្រ​ចូល​ទស្ស​នា​ទាំង​អស់ នឹង​ក្លាយ​​សមា​ជិក​គាំទ្រមូលនិធិគន្ធ​បុប្ផា​កម្ពុជា​។ សា​ធារណ​រជនក៏​អាចធើ្វ​ការ​បរិច្ឆាក​បន្ថែម​ទៀតតាម​រយៈ​ការ​ទិញ​​សម្ភារៈ​ផ្សេង​ៗ​ក្នុង​ការ​ប្រគំ​​តន្ត្រីនេះផងដែរ​»​។

ក្នុង​នាមជា​អ្នក​ផ្តួច​ផ្តើម​​​​កម្មវិធី​ប្រគំ​តន្ត្រី​នេះ ក្រុមហ៊ុន Smart រួម​​ជាមួយ​នឹង​ដៃ​គូ​​សហ​ការ​ជាច្រើន​ទៀត នឹង​​រ៉ាប់​រង​រាល់​ការ​ចំណាយ​ទាំង​អស់ ដែល​មាន​ចំនួន​មិន​តិច​ជាង ១០០ ០០០ ដុល្លារ​​ឡើយសម្រាប់​ការ​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ ក៏ដូច​ជា​​ការ​បង្កើត​យុទ្ធ​នា​ការ​ស្វែង​យល់​បន្ថែម​ ដើម្បី​​បង្កើន​ការ​បរិច្ឆាកជា​សាធារណៈ​សម្រាប់​​មូលនិធិ​នេះ​។​ លើស​ពី​នេះ​ទៅទៀត ​ក្រុមហ៊ុន Smart ក៏​បាន​សន្យា​​ផ្ដល់ថវិការបង្គ្រប់​​ចំនួន​ទឹក​ប្រាក់​​បរិច្ឆាគ​ផងដែរ ប្រសិន​បើ​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ និង​​សម្ភារៈផ្សេង​ៗ មាន​ចំនួន​តិច​ជាង​​គោល​ដៅ​ដែល​​ត្រូវ​បាន​កំណត់​ចំនួន ១០០ ០០០ ដុល្លារ​នោះ។

លោក​វេជ្ជ​​បណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខា​ធិការ​ដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បានមាន​ប្រសាសន៍​ថា៖ «ការ​ប្រគំ​តន្ត្រី​នេះគឺ​ជា​ឱកាស​ដ៏អស្ចារ្យមួយ​សម្រាប់​​ប្រជា​ពល​រដ្ឋ​វ័យ​ក្មេង ដើម្បី​​ប្រមូល​ផ្តុំ​គ្នាចូលរួមកំសាន្ត និងសម្តែង​ការ​គោរព          ក៏​ដូច​ជា​ថ្លែង​អំណរគុណ​ដល់​ក្រុម​វេជ្ជ​បណ្ឌិត និង​គិលានុប​ដ្ឋា​យិកាជា​ច្រើន ដែល​នៅ​តែ​បន្ត​​ផ្តល់​ការ​ព្យា​បាល​​ដោយ​ឥត​គិត​ថ្លៃ​ប្រកប​ដោយ​គុណ​ភាពខ្ពស់​បំផុត​ ដល់​ប្រជា​ពល​រដ្ឋ​ដែលជាធនធានដ៏សំខាន់​បំផុត​របស់​យើងជាកុមារកម្ពុជា សម្រាប់​រយៈ​ពេល​​ច្រើន​ជាង​២៥​ឆ្នាំ ​កន្លង​មក​នេះ​។ ​ក្នុង​នាម​​​ជា​អ្នក​តំណាង​ឲ្យ​មន្ទីរ​ពេទ្យ​ទាំងមូល អ្នក​ជំ​ងឺ និង​ក្រុម​គ្រួ​សារ​របស់​អ្នក​ជំ​ងឺ ក៏ដូច​ជា​ ​​ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ខ្ញុំ​សូម​សម្តែង​ការ​​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើងដល់​ក្រុមហ៊ុន Smart សិល្បៈ​ករ-សិល្បៈការិនី និង​រាល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​នឹង​ចូល​រួម​ចំណែកក្នុងកម្មវិធីផ្តួច ​ផ្តើម​​នេះ​»​។

សំបុត្រ​ចូល​រួម​ទស្ស​នា​ទាំង​អស់ នឹង​ដាក់​លក់​ចាប់​ពីថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ត​ទៅ នៅ​តាម​ទី​តាំង​ចំនួន​៦ ទូ​​ទាំង​​រាជ​ធានី       ភ្នំ​ពេញ នៅតាម Smart Shop ទាំងអស់រួមមាន Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉ល និង អ៊ី​អន​ម៉ល​សែន​សុខ និង​ Smart Shop ធីខេ អេហ្វេណូ (ទួលគោក)។

សម្រាប់​ព័ត៌​មាន​បន្ថែម​ទាក់​ទង​នឹង​ការ​ប្រគំ​តន្ត្រី​ខាង​មុខ​នេះ សូម​តាម​ដាន​លើ​គេហ​ទំ​ព័រ Facebook ខាង​ក្រោម​នេះ៖ www.facebook.com/smilecharitybysmart និង www.facebook.com/smartforcambodia ឬ​ចូល​ទៅកាន់​គេ​ទំ​ព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ