Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata មានមោទនភាពក្នុងការចាប់ផ្តើមនៃកម្មវិធីសហគ្រិនភាពថ្មីមួយដែលបានបង្កើតឡើងសម្រាប់ជំរុញអោយមានការរីកដុះដាលនៃសគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។ កម្មវិធីរយៈពេលបីឆ្នាំ ដែលមានវគ្គចំនួនប្រាំបួន នឹងជំរុញអោយមានការបង្កើតសហគ្រិនសង្គមថ្មីសរុបចំនួន 54 ។

ក្នុងវគ្គនីមួយៗនៃ កម្មវិធី SmartSpark យើងនឹងផ្តោតសំខាន់ទៅលើប្រភេទផ្សេងៗនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសកល (SDGs)។ SmartSpark នឹងផ្តល់នូវការគាំទ្រ , ការប្រឹក្សាយោគបល់ និងផ្តល់ទំនាក់ទំនងក្នុងបណ្តាញសហគ្រិនភាព ដើម្បីភាពជោគជ័យនៅក្នុងអាជីវកម្មទាំងអស់នោះ។ Smart Axiata និង Impact Hub Phnom Penh នឹងជ្រើសរើសក្រុមចំនួនប្រាំមួយ ដែលមានគំនិតច្នៃប្រឌិតថ្មី និងមានសក្តានុពលក្នុងការដោះស្រាយបញ្ហា, មានឥទ្ធិពលវិជ្ជមានពិតប្រាកដនៅក្នុងប្រទេសកម្ពុជានិងចូលរួមចំណែកសម្រេចបាននៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs)។

វគ្គទីមួយនៃកម្មវិធី SmartSpark បានបើកហើយនៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី ១៨ ខែសីហារហូតដល់ថ្ងៃទី ១០ ខែកញ្ញា។ យើងកំពុងស្វែងរកយុវជនកម្ពុជាដោយមានបំណងនិងមហិច្ឆតាផ្តល់នូវដំណោះស្រាយជុំវិញ SDG ១: ពុំមានភាពក្រីក្រ, SDG ២: គ្រោះអត់ឃ្លានស្មើសូន្យ SDG ៣: សុខភាពនិងសុខុមាលភាពមាំមួន SDG ៦: ទឹកស្អាតនិងអនាម័យ។ អ្នកដែលមានចំណាំអារម្មណ៍ក៏អាចចូលរួមបាននៅក្នុងកម្មវិធី SmartSpark Mini-Hackathon ខ្នាតតូចផងដែរ ដើម្បីបង្កើត ឬស្វែករកគំនិតអាជីវកម្ម ឬក្រុម និងពិភាក្សាគ្នាអំពីដំណោះស្រាយជាមួយអ្នកជំនាញមកពីផ្នែកនីមួយៗនៃ SDGs។

កញ្ញា Abi Perriman អ្នកគ្រប់គ្រងកម្មវិធីនៅ Impact Hub Phnom Penh បានមានប្រាសាសន៍ថា៖ “នេះគឺជាកម្មវិធីដ៏រំភើបមួយដែលផ្តល់ឲ្យយើងនូវឱកាសមួយដើម្បីផ្តោតការយកចិត្តទុកដាក់លើបញ្ហាសង្គមនិងបរិស្ថានជាក់លាក់ដែលប្រទេសកម្ពុជាប្រឈមមុខសព្វថ្ងៃនេះ។ជាមួយនឹងការយកចិត្តទុកដាក់នេះយើងនឹងអញ្ជើញមេដឹកនាំដ៏ល្អ អ្នកជំនាញនិងម្ចាស់អាជីវកម្មមកពីអង្គការក្រៅរដ្ឋាភិបាល ក្រសួង និង វិស័យឯកជន ដើម្បីផ្តល់ដំបូន្មាន និងបទពិសោធន៍។ យើងតែងតែស្ងើចសរសើរចំពោះគំនិតអាជីវកម្មថ្មីៗជាច្រើនដែលយើងទទួលបាន។ យើងរំពឹងទុកថាយើងនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តជាមួយនិងសហគ្រិនសង្គមដែលនឹងបង្កើតឡើងក្នុងកម្មវិធី SmartSpark ទាំងប្រាំបួនវគ្គនេះ។”

លោក Thomas Hundt អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រាសាសន៍ថា៖ “ក្រៅពីអាជីវកម្មស្នូលរបស់យើង Smart បានចូលរួមចំណែកប្តេជ្ញាចិត្តក្នុងការជំរុញអោយមានគំនិតផ្តួចផ្តើមថ្មីៗ ដែលផ្តល់ឥទ្ធិពលវិជ្ជមានជានិរន្តភាពនៅក្នុងសង្គម។ តាមរយៈការផ្តល់ការគាំទ្រនិងការណែនាំត្រឹមត្រូវពីអ្នកជំនាញ ទៅកាន់សហគ្រិនសង្គមវ័យក្មេង គំនិតអាជីវកម្មជាច្រើននឹងលេចឡើងដែលនឹងជះឥទ្ធិពលដ៏ល្អដល់ការអភិវឌ្ឍប្រទេសកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។ ដោយផ្អែកលើភាពជាដៃគូដ៏រឹងមាំរបស់យើងជាមួយ Impact Hub ខ្ញុំជឿជាក់ថាយើងនឹងអាចធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមរបស់យើង។”

កម្មវិធីធ្វើតេស្តគំរូសហគ្រាសសង្គម
SmartSparkគឺជាកម្មវិធីធ្វើតេស្តគំរូសហគ្រាសសង្គមដែលមានរយៈពេល៣ខែដើម្បីណែនាំពីសហគ្រាសសង្គមដល់យុវជនវ័យក្មេង ដែលមានការប្តេជ្ញាចិត្តដើម្បីបង្វែរគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាគំរូអាជីវកម្មដ៏ជោគជ័យមួយ។ នេះមានន័យថាពួកគេនឹងរៀនអំពីការកំណត់បញ្ហា យល់ពីឬសគល់នៃបញ្ហានិងផលវិបាក កំណត់អត្តសញ្ញាណអតិថិជននិងការកំណត់តម្លៃ ទីផ្សារនិងការបណ្តុះបណ្តាលជាច្រើនទៀតដែលចាំបាច់ក្នុងការចាប់ផ្តើមសហគ្រាសសង្គម។

នៅក្នុងកម្មវិធីSmartSparkក្រុមសហគ្រិនទាំងប្រាំមួយនឹងទទួលបាននូវកន្លែងធ្វើការងារនិងភ្ជាប់ទំនាក់ទំនងនៅក្នុងបណ្តាញImpact Hub Phnom Penh ដែលមានសមាជិកទាំងក្នុងថ្នាក់តំបន់និងពិភពលោក ការប្រឹក្សាយោគបល់ ការបង្ហាត់បង្រៀន និងសិក្ខាសាលាជាច្រើនទាក់ទងទៅនឹងសហគ្រិនភាព។

នៅចុះបញ្ចប់ជានៃវគ្គនីមួយៗ ក្រុមទាំងប្រាំមួយនឹងត្រូវបានផ្តល់នូវឱកាស ធ្វើបទបង្ហាញអំពីគំនិតអាជីវកម្ម ឬដំណោះស្រាយរបស់ពួកគេទៅសាធារណៈ,គណៈកម្មការនិងអ្នកគាំទ្រ។មួយក្រុមដែលទទួលជ័យជម្នះនឹងទទួលបានទឹកប្រាក់ចំនួន ៣០០០ ដុល្លារ និងការគាំទ្របន្តពីImpact Hub Phnom Penh ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។

Mini-hackathon:
Mini-hackathon គឺជាឱកាសដ៏ល្អសម្រាប់បេក្ខជនដែលចាប់អារម្មណ៍មករៀនបន្ថែមទៀតអំពី គោលដៅចំនួនបួននៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ពីអ្នកជំនាញដែលធ្វើការទៅលើ SDG ១: ពុំមានភាពក្រីក្រ, SDG ២: គ្រោះអត់ឃ្លានស្មើសូន្យ SDG ៣: សុខភាពនិងសុខុមាលភាពមាំមួន SDG ៦: ទឹកស្អាតនិងអនាម័យ ដែលនេះនឹងធ្វើអោយពួកគេយល់ច្បាស់អំពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អប្រសើរ។ វាក៏ជាឱកាសមួយដើម្បីជួបមនុស្សដែលមានគំនិតនិងចំណាប់អារម្មណ៍ដូចគ្នា,បង្កើតជាក្រុមនិងបង្កើតគំនិតអាជីវកម្មសម្រាប់ដាក់ពាក្យមកកាន់ SmartSpark។

ព័ត៌មានលម្អិត:
វាគ្មិន: អ្នកជំនាញមកពី Oxfam, Action Against Hunger, TPO Cambodia and Centre For Sustainable Water
ទីតាំង: Impact Hub Phnom Penh
ពេលវេលា: ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ៨ យប់នៅថ្ងៃពុធទី ២២ ខែសីហា
ចូលរួមដោយឥតគិតថ្លៃ

របៀបដាក់ពាក្យ
ពាក្យស្នើរសុំបើកពីថ្ងៃសៅរ៍ទី ១៨ ខែសីហានិងបិទត្រឹមថ្ងៃច័ន្ទទី ១០ ខែកញ្ញា។ សំរាប់ពត៌មានបន្ថែមនិងដើម្បីដាក់ពាក្យ សូមចូលកាន់ https://mailchi.mp/impacthub/smartsparkcambodia

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ