Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart «Sponsored Data» ជួយអាជីវកម្ម អនឡាញ ផ្ដល់អិុនធឺណិតឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងវេបសាយ

ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាសដាក់​ដំណើរការ​សេវាកម្មថ្មីដែលមានឈ្មោះថា «Smart Sponsored Data» នឹង​អនុញ្ញត​ឱ្យ​​អាជីវកម្ម​អនឡាញ​​​​នៅ​កម្ពុជា​ ផ្ដល់​សេវា​​អិុនធឺណិត​ដោយ​ឥត​គិត​ថ្លៃសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ វេបសាយនៃអាជីវកម្មអនឡាញរបស់ពួកគេ។

ក្រុមហ៊ុន Nham24 និង LM CAR ស្ថិត​ក្នុង​ចំណោម​អាជីវកម្មដំបូង ​ដែល​បានកំពុងប្រើប្រាស់​សេវាកម្ម Smart Sponsored Data ដូច្នេះ​អតិថិជន​​របស់់ក្រុមហ៊ុន Smart ឥឡូវ​នេះអាច​ភ្ជាប់​ជាមួយ​នឹងអាជីវកម្មអនឡាញ ដែលកំពុងពេញនិយមទាំងអស់នេះ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​​ទិន្នន័យ​អិុនធឺណិត​ផ្ទាល់​ ​របស់ខ្លួននោះទេ។

​លោក ចាន់ បូរីម៉ា  អគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា៖ «ការផ្តល់​ជូន​​បែបនេះ​ពី​ក្រុមហ៊ុន​ដែល​កំពុងទទួល​បាន​ការ​​គោរព និងកេរ្តិ៍ឈ្មោះល្អមួយ​របស់​កម្ពុជាបង្ហាញថាក្រុមហ៊ុន Smart ពិតជា​យល់​អំពីរបៀប​ដែល​អាជីវកម្ម​ឌីជីថល​ធ្វើប្រតិបត្តិការ និងសារៈ​សំខាន់សម្រាប់យើង​ក្នុងការ​​ភ្ជាប់ទំនាក់ទំនង​ជាមួយ​អតិថិជនរបស់​យើង​បានគ្រប់ពេល​វេលា។ តាមរយៈការ​​​ភ្ជាប់គម្រោង Smart Sponsored Data យើង​កំពុង​បន្ថែម​អត្ថប្រយោជន៍​ពិតៗ​​សម្រាប់អតិថិជន​របស់​យើង ដែល​ជាអតិថិជនក្រុមហ៊ុន Smart។»

លោក Zheng Pei អ្នកគ្រប់​គ្រងទូទៅ​របស់ក្រុមហ៊ុន LM Car បានថ្លែងថា៖ «យើង​ទាំង​អស់គ្នា​ដឹង​ហើយ​ថា​តើ​វា​​ធ្វើឲ្យយើងខកចិត្ត​ប៉ុណ្ណា​នៅពេលដែល​អស់​ទិន្នន័យអិុនធឺណិតអំឡុងពេលព្យាយាមកក់រថយន្ត​តាក់ស៊ី ប៉ុន្តែអ្នកប្រើប្រាស់កម្មវិធី LM Car ដែលជា​អតិថិជន​ក្រុមហ៊ុន Smart នឹង​មិនចាំបាច់មានក្ដីបារម្ភ​អំពី​បញ្ហា​នេះ​ត​ទៅ​​​ទៀតទេ។»

ជាមួយ​នឹងការ​កើនឡើងនូវអាជីវកម្ម​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌីត​ជាច្រើន​នៅ​កម្ពុជា ដែលពឹងផ្អែក​លើ​ការ​​​​ភ្ជាប់ទំនាក់ទំនង​​ជាមួយ​អតិថិជន​របស់​ខ្លួន​នៅទីកន្លែង​ដែល​ពួកគេមានវត្តមាន ក្រុមហ៊ុន​ផ្តល់សេវា​ទូរគមនាគមន៍​​​នានាចាំបាច់​ត្រូវ​ច្នៃ​ផលិតផល​របស់​ពួកគេ​ដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម SMEs និង​អាជីវ​កម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើ​ង​ដឹង​យ៉ាង​ច្បាស់ថាសេវាអិុនធឺណិតចល័ត​គឺជា​គន្លឹះ​ឆ្ពោះទៅរក​អនាគត​ឌីជីថល។ ​ការ​ត​ភ្ជាប់​សេវា​ឌីជីថល​​តាមរយៈ​ការ​ផ្តល់​ជូនទិន្នន័យ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដូចជាសេវាកម្ម Smart Sponsored Data នឹងធានា​ថាអតិថិជនរបស់​យើង​នឹងទទួលបានការប្រើប្រាស់​​​ទិន្នន័យអិុនធឺណិត​ដ៏​ល្អបំផុតរបស់​ពួកគេ ក៏ដូចជារក្សា​ទិន្នន័យអុិនធឺណិតដើម្បីភ្ជាប់​ជា​មួយ​​នឹង​សេវា​​កក់​ការ​ធ្វើ​ដំណើរ និង​សេវា​ដឹក​ជញ្ជូន​អាហារ ដែល​បានក្លាយជាកត្តាដ៏ចម្បង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​​នេះ។»

លោក ថូម៉ាស បានបន្ថែមថា៖ «ការ​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​របស់​យើង​តាមរយៈ​ភាពជាដៃគូ​នានាដូចជា​ភាពជាដៃគូ​នេះ ដែលអាច​ឱ្យអតិថិជន និង​អាជីវកម្ម​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន គឺជា​ផ្នែក​ដ៏​ចម្បង​មួយ​នៃ​ទស្សនវិស័យ​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ។ ពិត​ណាស់ ការ​ធ្វើការងារ​ជាមួយ​អាជីវកម្មឌីជីថល​មិនមែនជា​រឿង​ថ្មី​ទេ​​សម្រាប់​ពួកយើង នៅពេលដែល​យើង​បន្ត​ចូលរួម​ឥត​ឈប់ឈរ​ជាមួយអាជីវកម្មទើបបង្កើត​ថ្មី​ឈាន​មុខគេជាច្រើន​ និង​អាជីវកម្ម​ល្បី​ឈ្មោះ​នានា​ ដើម្បី​ផ្តល់​ដំណោះ​ស្រាយចាំបាច់ ដែល​ពួកគេ​ត្រូវ​ការ​ក្នុងការ​ពង្រីក​អាជីវកម្មរបស់​ពួកគេ។ យើង​​តែងតែ​ត្រៀម​​ខ្លួនរួច​ជា​ស្រេច​ដើម្បី​ធ្វើ​នវានុវត្តន៍​ និង​បង្កើត​ដំណោះ​ស្រាយ​ធំៗនៅពេលក្រោយ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ចឌីជីថល​របស់​កម្ពុជា។»

យោងតាម​របាយការណ៍ចុងក្រោយបំផុត​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែលបានចេញផ្សាយ​កាលពីចុង​ខែ ​ឧសភា អាជីវកម្ម​បច្ចេកវិទ្យា​និងឌីជីថល​កម្ពុជា​បាន​បង្កើត​ប្រាក់ចំណូល​ចំនួន ៤៧០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ហើយចំណូល​ដែលអាច​សម្រេច​បានជា​លទ្ធផល​នេះ​គឺ​មិនអាចកើតឡើងបានបើសិនជាមិនមានការសេវាតភ្ជាប់ទំនាក់ទំនងដែលមានតម្លៃសមរម្យនិងគ្រប់ទីកន្លែង ជាពិសេស​អិុនធឺណិតទូរស័ព្ទចល័ត ​ដែលផ្ដល់ជូនដោយ​ប្រតិបត្តិការ​ទូរគមនាគមន៍​ចល័ត​នានា​ដូចជាក្រុមហ៊ុន Smart ជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពី​ក្រុមហ៊ុន Smart និង​ឱកាស​ភាពជា​ដៃគូ​រវាងន សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន Smart តាមរយៈ  www.facebook.com/smartaxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ