Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ – ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ក្រុមហ៊ុន Smart ក្នុងការទិញកម្មវិធីនានានៅលើ Google Play ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ឈានមុខគេរបស់ប្រទេសកម្ពុជាបានធ្វើឲ្យកាន់តែប្រសើរឡើងនូវកម្មវិធី SmartPay ជាសេវាកម្មទូទាត់ចល័តតាមទូរស័ព្ទដៃ ដែលអនុញ្ញាតឲ្យអតិថិជនទិញកម្មវិធីទូរស័ព្ទ ដោយប្រើប្រាស់ទឹកប្រាក់ដែលមានក្នុងគណនីទូរស័ព្ទដៃរបស់ខ្លួន។

តាមរយៈ SmartPay ដែលមានតែមួយគត់និងជាលើកដំបូងក្នុងប្រទេសកម្ពុជានោះ អតិថិជនរបស់ Smart ដែលប្រើប្រាស់ទូរស័ព្ទចល័តដែលមានដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android នឹងអាចចូលទៅទាញយកកម្មវិធីឌីជីថលនានា មានដូចជាកម្មវិធីសម្រាប់ទូរស័ព្ទ ខ្សែភាពយន្ត ល្បែងកម្សាន្ត សៀវភៅ អេឡិចត្រូនិច និងការជាវមុខងារបន្ថែមក្នុងកម្មវិធីទូរស័ព្ទជាដើម ដោយពុំចាំបាច់មានប័ណ្ណឥណទាន ឬឥណពន្ធឡើយ។

លោក Stjepan Udovicic, ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានិយាយថា៖ “វាសំខាន់ណាស់ដែលអតិថិជនមានលទ្ធភាពក្នុងការទិញកម្មវិធី និងការកម្សាន្តដែលពួកគេចូលចិត្ត ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនពីទូរស័ព្ទស្មាតហ្វូន និងពីបណ្ដាញទូរស័ព្ទចល័តទំនើបរបស់ក្រុមហ៊ុន Smart ។ ជាមួយនឹងកម្មវិធី SmartPay អតិថិជនរបស់ក្រុមហ៊ុន Smart អាចជាវកម្មវិធីឌីជីថល ដែលមាននៅលើកម្មវិធី Google Play ដោយពុំចាំបាច់មានគណនីធនាការ ឬប័ណ្ណឥណទានឡើយ”។

កម្មវិធី SmartPay ដែលត្រូវបានកែឆ្នៃឲ្យកាន់តែប្រសើរនេះ មិនតម្រូវឲ្យមានការបង់ថ្លៃចុះឈ្មោះ ឫ ថ្លៃប្រើប្រាស់នោះទេ។ ប្រព័ន្ធទូទាត់ចល័តដែលងាយ និងមានសុវត្ថិភាពនេះ មានគោលបំណងធានាទំនុកចិត្តដល់អតិថិជន ដែលមិនសូវស្គាល់អំពីវិធីទូទាត់បែបផ្លូវការ ។ រាល់ការជាវទាំងអស់ នឹងត្រូវបង់ពន្ធ VAT ១០% ជាធម្មតា។ សារជូនដំណឹងនឹងត្រូវបានផ្ញើទៅឲ្យអតិថិជនដើម្បីបញ្ជាក់ពីការបញ្ជាទិញនីមួយៗ។

លោក Stjepan បានបន្ថែមថា៖ “ការបង្កើនលទ្ធភាពប្រើប្រាស់បែបឌីជីថលសម្រាប់ប្រជាជានកម្ពុជា គឺជាគោលដៅស្នូលរបស់ក្រុមហ៊ុន Smart។ ប្រជាពលរដ្ឋកម្ពុជា ប្រមាណតែ ២០ភាគរយ ប៉ុណ្ណោះ ដែលមានគណនីធនាគារ ឫប័ណ្ណឥណទាន។ កម្មវិធី SmartPay អនុញ្ញាតឲ្យអតិថិជនរាប់លាននាក់របស់ Smart អាចលេងកម្សាន្ត រៀនសូត្រ និង ជាវរបស់ផ្សេងៗ តាមរបៀបថ្មី ដែលពួកគេពុំធ្លាប់ធ្វើនាពេលកន្លងមក។ ដូច្នេះ មិនថាអ្នកស្ថិតនៅទីណា ក្នុងប្រទេសកម្ពុជានោះទេ ពេលអ្នកបញ្ចូលទឹកប្រាក់ទៅក្នុងគណនី អ្នកអាចចាប់ផ្ដើមបញ្ចូលកម្មវិធីទៅក្នុងបណ្ណាល័យឌីជីថលរបស់អ្នក!”។

កម្មវិធី SmartPay គឺជាផ្នែកមួយនៃកម្មវិធីជាច្រើនដែល មានភាពងាយស្រួល មានគុណភាព និងច្នៃប្រឌិតថ្មី ពីក្រុមហ៊ុន Smart ដូចដែលក្រុមហ៊ុនកំពុងបន្តព្យាយាមពង្រឹងភាពឈានមុខផ្នែកទិន្នន័យអ៊ិនធឺណិត ក៏ដូចជាអភិវឌ្ឍខ្លួនទៅជា ម៉ាកយីហោឌីជីថល និងនាំមុខគេខាងបច្ចេកវិទ្យាចល័តថ្មីៗ។ ដើម្បីប្រើប្រាស់ SmartPay លើ Google Play អតិថិជនរបស់ Smart ត្រូវជ្រើសយក “SmartPay” ជាវិធីទូទាត់ប្រាក់ ហើយចុះឈ្មោះតែម្ដង ដោយភ្ជាប់ជាមួយបណ្ដាញរបស់ក្រុមហ៊ុន Smart ឬនៅពេលដែលធ្វើការជាវនៅលើ Google Play។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ