Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

និស្សិតថ្នាក់បរិញ្ញាបត្រឆ្នើមចំនួន៤៨នាក់ទៀតបានបញ្ចប់សិក្ខាសាលភាព​ជា​អ្នកដឹកនាំអាជីវកម្មរយៈ១៣ថ្ងៃ

បន្ទាប់ពីដំណើរការ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu (USDP) ជា​លើក​ដំបូង​យ៉ាង​ជោគ​ជ័យ កាលពីឆ្នាំមុន កម្មវិធី USDP រដូវកាលទី២ បានបញ្ចប់កាលពីម្សិលមិញ។

ក្នុងព្រឹត្តិការណ៍នេះ ក្រុមនិស្សិតចំនួន ៨ នាក់ ដែលបង្ហាញនូវដំណោះស្រាយច្នៃប្រឌិតរបស់ពួកគេសម្រាប់ ក្រុមហ៊ុន Thalias Hospitality Group  បានឈ្នះរង្វាន់ជាទឹកប្រាក់ ១.៨០០ ដុល្លារ និងពានរង្វាន់ជ័យលាភី CEO Challenge បន្ទាប់ពីបានបង្ហាញគំនិតដែលជាដំណោះស្រាយរបស់ពួកគេទៅកាន់ក្រុមគណៈកម្មការវិនិច្ឆ័យរួមមាន លោកស្រី Kim Tol Am នាយកប្រតិបត្តិក្រុមហ៊ុន BIMA កម្ពុជា លោក Arnaud Darc នាយកប្រតិបត្តិក្រុមហ៊ុន Thalias លោក Hashim Alkaff នាយកក្រុមហ៊ុន Grab កម្ពុជា និងលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។

រង្វាន់ផ្សេងទៀតដែលបានប្រគល់ជូនបេក្ខជនក្នុងព្រឹត្តការណ៍នេះរួមមាន ពាន​រង្វាន់ក្រុមធ្វើបានល្អបំផុតលេខរៀងទី២ដែលទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១០០០ ដុល្លា​ ហើយក្រុមជ័យ​លាភីនៃ​ក្រុមធ្វើបានល្អបំផុត ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១៤០០ ដុល្លារដល់ការប្ដេជ្ញាចិត្តយ៉ាងផ្ចិតផ្ចង់កំឡុងសិក្ខាសាលានៅសៀមរាប​​។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន ៨ នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុង​ប្រទេសម៉ាឡេស៊ី។

ឆ្នាំនេះ យើងក៏មាន បេក្ខជនឆ្នើម មកពី សាកលវិទ្យាល័យអាជីវកម្មអន្ដរជាតិ Hult International Business School   នៅឯទីក្រុងឡុង់ ត្រូវបានទទួលស្គាល់ជាម្ចាស់​ជ័យលាភីឆ្នើមបំផុត សម្រាប់ការចូលរួមយ៉ាងសកម្មដ៏ល្អ និងបបើយោងតាមការផ្ដល់មតិយោបល់ពីមិត្តសិក្ខា​កាម ក្នុងកំឡុងពេលសិក្ខាសាលានៅសៀមរាប។

កែវ​​ ពិទូ បាននិយាយថា៖ «កម្មវិធីសិក្ខាសាលាបានផ្ដល់បទពិសោធន៍ដ៏អស្ចារ្យមួយ។ កម្មវិធីនេះគឺលំបាកហើយយើងធ្វើការឥតឈប់ឈរ ប៉ុន្តែខ្ញុំមិនធ្លាប់​បាន​សង្វាតរៀនសូត្រច្រើនដល់ម្លឹងនោះទេក្នុងរយៈពេលដ៏ខ្លីបែបនេះនៅក្នុងជីវិតរបស់ខ្ញុំឡើយ។  នេះជាបទពិសោធមួយដែលខ្ញុំនឹងតែងតែចងចាំជានិច្ច ដោយមាន​ការ​រៀនសូត្រ​ពី​ជំនាញគ្រប់គ្រងអារម្មណ៍ និងជំនាញភាពជាអ្នកដឹកនាំ ក៏ដូច​ជា​ជួបមនុស្សល្អៗ និងអ្នកជំរុញការ​បណ្ដុះគំនិត។ ខ្ញុំពិតជាសប្បាយចិត្ត និងត្រេចអរណាស់ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីនេះ ហើយនឹងព្យាយាមប្រើប្រាស់ជំនាញដែលខ្ញុំបានរៀននៅពេលអនាគត»។

វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី SmartEdu USDP រដូវកាលទី២ និងពិធីប្រគល់រង្វាន់កាលពីម្សិលមិញ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម Edleen Husaini Mohd. Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា។ គំនិតដំណោះស្រាយរបស់ក្រុមទាំងអស់ទទួលបានការស្ងើចសសើរ និងជូនពរឲ្យពួកមានសំណាងល្អពីភ្ញៀវកិត្តិយសទាំង​អស់​។​

បេក្ខជន ដែល​ត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១៦ នៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស រួម​ជា​មួយ​នឹង​និស្សិតកម្ពុជា​ថ្នាក់បរិញ្ញាបត្រចំនួន ៤៨ នាក់។ ដំបូង​ឡើយ​ពួកគេ ត្រូវបានចែកជា៨ក្រុមដើម្បី​ចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាប។ ពួកគេទទួលបានការបំពាក់បំប៉នជំនាញទំនាក់ទំនង  គំនិតច្នៃប្រឌិត និង ជំនាញត្រិះរិះពិចារណា និងជំនាញគ្រប់គ្រងអារម្មណ៍។ បេក្ខជនទាំង​អស់ បានចូលរួមក្នុងការប្រកួតប្រជែងទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល សិក្ខាសាលា និងការពិសោធន៏ជាច្រើន ដោយពួកគេត្រូវបានជំ​រុញឲ្យបញ្ចេញសមត្ថភាពឲ្យអស់ និង ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។

ក្នុងសុន្ទរកថារបស់លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបង្ហាញអំពីរបៀបដែលកម្មវិធី SmartEdu USDP សម​ស្រប​ទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជំនាញដល់អនាគតអ្នកដឹកនាំ និង អ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។

លោកបានមានប្រសាសន៍ថា៖ «សិក្ខាសាលានៃកម្មវិធី SmartEdu USDP  ផ្តល់នូវឱកាសជាច្រើនដល់និស្សិតតាម​សាកលវិទ្យាល័យនៅកម្ពុជាឲ្យទទួលយកតួនាទីភាពជាអ្នកដឹកនាំក្នុងបរិយាកាសដែលត្រូវបានរៀបចំឲ្យ។  កម្មវិធីនេះផ្ដល់ជំនាញដោះស្រាយបញ្ហាផ្ទាល់ និង បញ្ហាជីវិតពិត។ ខ្ញុំពិតជាមិនអាចមិនកោតសរសើរពីគំនិត និងការខិតខំប្រឹងប្រែងរបស់ពួកគាត់បានទេ។ យើងមានមោទនភាពដែលបានជួយដល់អ្នកមានទេពកោសល្យទាំងនេះ ហើយខ្ញុំទន្ទឹងរង់ចាំមើលអ្វីដែលពួកគេនឹងទទួលបាននៅក្នុងពិភពឌីជីថលនាពេលអនាគត»។

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាល​ពី​ខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដោយ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់   រយៈពេល៣ឆ្នាំទៅក្នុងកម្មវិធីចំនួន២នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។

កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងឧបករណ៍ក៏ដូចជាជំនាញដើម្បីជួយជំរុញដល់បច្ចេកវិទ្យាក្នុងប្រទេសផងដែរ។ ចំណែកមួយនៃប្រាក់ការវិនិយោគ ១លាន ៥សែនដុល្លារ ត្រូវបានចែករំលែកពីប្រាក់រួមវិភាគទានរបស់ក្រុមហ៊ុន Smart ដល់កម្មវិធីមូលនិធិកសាងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ