Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី ០៤ តុលា ឆ្នាំ២០១៧៖ ក្រុមហ៊ុន ស្មាតអាស្យាតា និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បាន​ពង្រឹង​កិច្ច​ព្រមព្រៀង​ ​ដើម្បី​​គាំទ្រ​​ដល់​យុវជន​កម្ពុជា​ដែល​មាន​ទេព​កោសល្យ ​ក្នុង​វិស័យ​បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT)។

នៅក្នុង​ពិធីចុះហត្ថលេខា​​ក្រោម​អធិបតីភាព​ ឯកឧត្តម ត្រាំ អ៊ីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្រុមហ៊ុនស្មាត​​បាន​​សន្យា​​ថា​​នឹង​​ផ្ត​ល់​មូលនិធិផ្គត់ផ្គង់​​ពេញ​លេញ​​សម្រាប់​ការ​សិក្សា​​​របស់​និ​ស្សិត​​ចំនួន​​ ១០នាក់ ​ដែល​មានបំណងសិក្សាថ្នាក់​បរិញ្ញាបត្រលើជំនាញទាក់ទង​នឹង​​ ICT ​នៅ​​វិទ្យាស្ថានជាតិ​ NIPTICT ។  

ដើម្បី​បង្ហាញពីការ​គាំទ្រ​ដល់កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​កម្ពុជា ​(MPTC) ក្នុងការអភិវឌ្ឍវិស័យ​ ICT និងសេដ្ឋកិច្ចឌីជីថលរបស់របស់ជាតិ ក្រុមហ៊ុនស្មាតបានផ្តល់ថវិកាចំនួន ៣៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់​អាហារូបករណ៍ចំ​នួន ៣០ កន្លែង ដែល​ជា​ផ្នែក​មួយ​នៃអនុស្សរណៈយោគយល់គ្នា​រយៈពេល ​៣ឆ្នាំ ​ជាមួយ វិទ្យាស្ថានជាតិ NIPTICT ។ 

នៅក្នុងកម្មវិធីចុះហត្ថលេខានេះ ឯកឧត្តម រដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានអបអរសាទរដល់ភាពជាដៃគូ​រវាង​ក្រុមហ៊ុនស្មាត និង វិទ្យាស្ថានជាតិ​ NIPTICT​ ហើយ​បាន​មានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបាន​ឃើញ​នូវ​សមិទ្ធផលថ្មីនេះ ដែលកើត​ចេញពី​ភាគីទាំងពីរ។ ក្រុមហ៊ុនស្មាត តែងតែជាដៃគូអភិវឌ្ឍន៍ដ៏ខ្លាំងខ្លាមួយរបស់ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើនក្នុងវិស័យ ICT ។ តាមរយៈកិច្ច​សហការថ្មីមួយនេះ យើងនឹងបន្តអភិវឌ្ឍ​យុវជន​ដែល​មានទេពកោសល្យ និងអ្នកជំនាញបន្ថែមទៀត​ ស្រប​ទៅតាម​ចក្ខុវិស័យ ដែល​បាន​កំណត់​នៅ​ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០”។

អាហារូបករណ៍ចំនួន ១០កន្លែង ដែល​ត្រៀម​សម្រាប់​និស្សិត​ប្រឡង​យក​នេះ គឺស្ថិត​ក្នុង​ចំណោមអាហារូបករណ៍ចំនួនសរុប​ ២០កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ SmartEdu នាឆ្នាំនេះ ដែលកម្មវិធីនេះ​ក៏ត្រូវ​បានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ការផ្ដល់ជូនអាហារូបករណ៍​ពិសេស​​សម្រាប់ជំនាញ ICT ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​នេះ ស្រ​ប​​តាម​ចក្ខុវិស័យ​របស់​ក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្នុង​ការពង្រឹង​ជំនាញ ICT នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត សំ សិទ្ធសេរី នាយករងវិទ្យាស្ថានជាតិ NIPTICT មានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុនស្មាតបានពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu របស់ខ្លួន និង​ផ្តល់​អាហារូបករណ៍​ជំនាញ ICT ចំនួន ១០ កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតដែលជួបបញ្ហាហិរញ្ញវត្ថុ ហើយ​មានបំណង​ចង់សិក្សានៅវិទ្យាស្ថានជាតិ NIPTICT។ តាមរយៈកម្មវិធីនេះ និស្សិត អាហារូបករណ៍ ក៏នឹងអាចអាចចូលរួម ក្នុង​គំនិតផ្តួចផ្តើម និងសិក្ខាសាលាជាច្រើនទៀត​ ដែលក្រុមហ៊ុនស្មាត កំពុងបង្កើតឡើងសម្រាប់ យុវជនកម្ពុជា”។

នៅដើម​ឆ្នាំ២០១៦ ក្រុមហ៊ុនស្មាត បានបរិច្ចាកទឹកប្រាក់ជាង ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ សាងសង់​អន្តេវាសិកដ្ឋាន​ក្នុង វិទ្យាស្ថានជាតិ NIPTICT សម្រាប់ឲ្យនិស្សិតយ៉ាងហោចណាស់ ១០០នាក់បានស្នាក់នៅ ដែល​និស្សិតខ្លះមកពីទីជនបទ ហើយ​ដែល​ការឧបត្ថម្ភនេះ បាន​​អនុញ្ញាត​ឲ្យពួកគេ​បាន​ប្រើប្រាស់ធនធានផ្នែក ICT ដើម្បី​ជាការ​អភិវឌ្ឍជំនាញមាន​សមត្ថភាព​ប្រកួត​ប្រជែង​​ថ្នាក់សាកល។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុនស្មាត​​ ក៏ជា​ដៃគូ​សំខាន់​​របស់​កម្មវិធីអ្នក​ស្ម័គ្រ​ចិត្ត​ ICT កម្ពុជា និង​កម្មវិធីពាន​រង្វាន់ ICT កម្ពុជា​ របស់​វិទ្យាស្ថានជាតិ NIPTICT ផងដែរ។  

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានពន្យល់ថា៖ “ស្រប​ពេល​ដែល​ក្រុមហ៊ុន​ស្មាត​នៅ​តែបន្តជាក្រុមហ៊ុន​ឈាន​មុខគេ​ក្នុងឧស្សាហកម្មទូរគមនាគមន៍ចល័ត និងជាអ្នកគាំទ្រយ៉ាងពេញទំហឹង​ចំពោះការអភិវឌ្ឍសហគមន៍ ដូច្នេះជាធម្មតា យើងតែងលើកទឹកចិត្តដល់ការអភិវឌ្ឍជំនាញ ICT តាមរយៈការអប់រំ។ ដូច្នេះហើយ បានជា​យើងសម្រេចចិត្តពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu នៅឆ្នាំនេះ! ខ្ញុំសង្ឃឹមថាកម្មវិធីនេះ នឹងបើកឱកាសបន្ថែមសម្រាប់​យុវជនខ្មែរដែល​មានទេពកោសល្យ នៅពេលដែលពួកគេ​បន្ត​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ និង​មានភាព​ឆ្លាត​វៃ”។ 

កម្មវិធីអាហារូបករណ៍ SmartEdu បាន​ចាប់​អនុវត្តនៅឆ្នាំ ២០១៦​ ដើម្បីជួយសម្រួលជាពិសេសសម្រាប់​សិស្សានុសិស្ស​​កម្ពុជា​ដែល​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់។ ក្រៅពីការឧបត្ថម្ភលើថ្លៃសិក្សាប្រចាំឆ្នាំ ក្រុមហ៊ុនស្មាត ថែមទាំងផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់រយៈពេលទាំងមូល​នៃការសិក្សា​ថ្នាក់​បរិញ្ញាប័ត្ររបស់ពួកគេ ដែលសរុបរួម គឺ​មានទំហំទឹក​ប្រាក់រហូត​ដល់ ១៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់និស្សិត​អាហារូបករណ៍​ម្នាក់។ អ្នកដាក់ពាក្យសុំអាហារូបករណ៍ SmartEdu គឺត្រូវតែបំពេញតាមលក្ខខណ្ឌជា​និស្សិត​ដែល​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​យ៉ាងហោចណាស់ទទួលបាននិទ្ទេស B ពីការ​ប្រលង​ទុតិយភូមិ​កាលពីពេលថ្មីៗ និងមាន​ការ​ព្រមព្រៀង​​បន្ត​ការ​សិក្សាថ្នាក់បរិញ្ញាប័ត្រ នៅតាម​សកល​វិទ្យាល័យ​រដ្ឋ​នានា រួមបញ្ចូលទាំង​វិទ្យាស្ថានជាតិ NIPTICT ផង។  

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ