Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 2019៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានដាក់ចេញ ស៊ីម Smart WeChat Go ដែលជាស៊ីមបង់ប្រាក់មុនថ្មីមួយ សម្រាប់អ្នកទេសចរជនជាតិចិន។ ស៊ីមថ្មីនេះ គឺជាលទ្ធផលនៃភាពជាដៃគូរបស់ក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុន WeChat ដែលជាក្រុមហ៊ុនផ្ដោតលើបញ្ញើរសារនិងការទូរទាត់ប្រាក់តាមទូរស័ព្ទដ៏ធំរបស់ប្រទេសចិន។ ជាមួយនឹងភាពជាដៃគូនេះ ក្រុមហ៊ុន Smart Axiata ផ្ដោតលើកំនើននៃអ្នកទេសចរជនជាតិចិនដ៏ច្រើន ដែលមកទស្សនាប្រទេសកម្ពុជា ដោយអនុញ្ញាតឲ្យពួកគេអាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងរីករាយជាមួយការកម្សាន្តដែលគ្មានដែនកំណត់នៅក្នុងភាសាផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈកម្មវិធីទូរទស្សន៍ លីងកូដ ផងដែរ។

នៅឆ្នាំ 2020 ភ្ញៀវទេសចរ 2 លាននាក់មកពីប្រទេសចិនត្រូវបានរំពឹងថានឹងមកមើលប្រវត្តិសាស្រ្តបុរាណនិងសម្រស់ធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ជាមួយនឹងបណ្តាញកម្រិតខ្ពស់ទូទាំងប្រទេសរបស់ក្រុមហ៊ុន Smart ស៊ីម Smart WeChat Go ត្រូវបានរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួលនិងដើម្បីបង្កើនបទពិសោធន៍របស់អ្នកទេសចរជនជាតិចិនជាច្រើនដែលជ្រើសរើសទៅមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។

លោក Stjepan Udovicic ដែលជានាយកប្រតិបត្ដិផ្នែកម៉ាឃីតធីងនៃក្រុមហ៊ុន Smart បានថ្លែងថា៖ “ស៊ីមបង់ប្រាក់ជាមុនថ្មីដែលមានភាពរំភើបនេះ គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ការកើនឡើងនៃចំនួនអ្នកទស្សនាចិនមកកាន់ប្រទេសកម្ពុជាក្នុងការប្រើបច្ចេកវិទ្យា ដែលពួកគេចូលចិត្ត ដើម្បីភ្ជាប់ទំនាក់ទំនងជានិច្ចជាមួយមិត្តរួមដំណើរ មិត្តភក្តិ និងគ្រួសារនៅប្រទេសរបស់ខ្លួន ក៏ដូចជាការសប្បាយរីករាយនៅពេលធ្វើដំណើរកំសាន្ដដោយមិនមានការព្រួយបារម្ភ។ យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការធ្វើការជាមួយ WeChat លើការរចនាផលិតផលថ្មីៗ ដែលផ្តល់ជូនដល់អ្នកទេសចរជនជាតិចិន នូវការកំសាន្តតាមអីុនធឺណេត និង បទពិសោធបណ្តាញដ៏ល្អឥតខ្ចោះសម្រាប់ការស្នាក់នៅដ៏រីករាយបំផុតរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។”

ស៊ីម WeChat Go ត្រូវបានផ្ដល់ជូននូវ 3 ជម្រើសផ្សេងគ្នា។ ភ្ញៀវទេសចរណ៏អាចរីករាយជាមួយអីុនធឺណេតរហូតដល់ទៅ 8GB ការហៅទៅប្រទេសចិន ការហៅទូរស័ព្ទក្នុងប្រព័ន្ធ និងការផ្ញើរសារក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលទៅកាន់ WeChat និងកម្មវិធីទូរទស្សន៏ លីងកូដ ដោយមិនចាំបាច់បញ្ចូលទឹកប្រាក់បន្ថែម។

ការពិពណ៍នា ស៊ីម WeChat Go SIM 5 ថ្ងៃ ស៊ីម WeChat Go SIM 7 ថ្ងៃ ស៊ីម WeChat Go SIM 15 ថ្ងៃ
សុពលភាព 5 ថ្ងៃ 7 ថ្ងៃ 15 ថ្ងៃ
ការហៅចេញក្នុងប្រព័ន្ធ 150 នាទី 200 នាទី 300 នាទី
ការហៅចេញទៅប្រទេសចិន 10 នាទី 20 នាទី 30 នាទី
ការផ្ញើរសារក្នុងប្រព័ន្ធ 150 សារ 200 សារ 300 សារ
ទិន្នន័យអីុនធឺណេត4.5G 6 GB 7 GB 8 GB
ការប្រើប្រាស់ WeChat គ្មានកំណត់ គ្មានកំណត់ គ្មានកំណត់
ការប្រើប្រាស់ ទូរទស្សន៏លីងកូដ គ្មានកំណត់ គ្មានកំណត់ គ្មានកំណត់

ស៊ីមកាតនឹងដាក់ចេញសម្រាប់ជាវនៅកន្លែងចែកចាយមួយចំនួននៅក្នុងប្រទេសចិនក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជានៅអាកាសយានដ្ឋានខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅក្នុងប្រទេសកម្ពុជាប្រភេទស៊ីមទាំង 3 មានតម្លៃ 3 ដុល្លា 5 ដុល្លា និង 7 ដុល្លាអាមេរិក។ អ្នកប្រើប្រាស់ ស៊ីម WeChat Go អាចគ្រប់គ្រងការប្រើប្រាស់របស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីគ្រប់គ្រងដោយខ្លួនឯងរបស់ WeChat ជាភាសាចិន។

តំណាង WeChat បានថ្លែងថា៖”WeChat Go គឺជាគំរូសហការគ្នាបើកចំហមួយដែលផ្តួចផ្តើមដោយ WeChat ដើម្បីជួយសម្រួលដល់ដៃគូសកល ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់អ្នកធ្វើដំណើរជនជាតិចិន ដែលនៅក្រៅប្រទេសតាមរយៈប្រព័ន្ធអេកូ WeChat ។ ក្រុមហ៊ុន WeChat បាននិយាយថា ការសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជានឹងផ្តល់ជូនភ្ញៀវទេសចរចិននូវបទពិសោធពិសេសមួយនៅពេលធ្វើដំណើរក្នុងប្រទេស។”

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ