Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី១៥ មីនា ឆ្នាំ២០១៧៖ ក្រុមហ៊ុន Smart Axiata និងអង្គការមូលនិធិអាស៊ី ប្រកាសពីការចាប់ផ្តើមនៃការឧបត្ថម្ភរបស់ក្រុមហ៊ុន Smart Axiata លើគម្រោង TEKHUB ។

គម្រោង TEKHUB គឺជាកិច្ចផ្តួចផ្តើមមួយរបស់អង្គការមូលនិធិអាស៊ី ក្រោមកិច្ចសហការជាមួយ Impact Hub ។ គម្រោង TEKHUB មានគោលបំណងលើកកម្ពស់គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់អាជីវកម្មចាប់ផ្តើមថ្មី (start-up) ក្នុងវិស័យបច្ចេកវិទ្យា សំដៅជះឥទ្ធិពលវិជ្ជមានក្នុងសង្គម ។ ក្រៅពីផ្តល់ទីតាំងការិយាល័យសម្រាប់ធ្វើការ គម្រោង TEKHUB ក៏ផ្តល់ឱកាសដល់សហគ្រិនក្នុងការភ្ជាប់បណ្តាញជាមួយអ្នកដ៏ទៃ និងទទួលបានការផ្តល់ប្រឹក្សាយោបល់ក្នុងការគ្រប់គ្រងអាជីវកម្មផងដែរ ។

បច្ចុប្បន្ននេះ គម្រោង TEKHUB មានមោទនភាពដោយបានគាំទ្រដល់អាជីវកម្មចាប់ផ្តើមថ្មី (start-up) ចំនួនបី ក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន Codingate ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សុហ្វវ៊ែរកុំព្យូទ័រ ក្រុមហ៊ុន WEduShare ដែលជាវេទិកាសម្រាប់ចែករំលែកព័ត៌មានពីឱកាសអាហារូបករណ៍ និងក្រុមហ៊ុន Tao Ventures ជាក្រុមហ៊ុនប្រឹក្សាយោបល់យុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ។

លោក Silas Everett តំណាងប្រចាំប្រទេស នៃអង្គការមូលនិធិអាស៊ី បានមានប្រសាសន៍ថា “អង្គការមូលនិធិអាស៊ី ទទួលស្គាល់ពីសារៈសំខាន់នៃអាជីវកម្មចាប់ផ្តើមថ្មីក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាភាពរុងរឿងនៃសង្គមកម្ពុជាផងដែរ ។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Smart Axiata ថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងបេសកកម្មលើកកម្ពស់សហគមអាជីវកម្មចាប់ផ្តើមថ្មីនៅកម្ពុជា និងជំរុញអោយមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមកម្ពុជា ។”

បច្ចុប្បន្ន ក្រុមហ៊ុន Smart ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាវិស័យឌីជីថលនៅកម្ពុជា ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Smart បានពង្រីកសកម្មភាពរបស់ខ្លួន ក្នុងការរៀបចំ គាំទ្រ និងឧបត្ថម្ភគំនិតផ្តួចផ្តើមទាក់ទងនឹងសហគ្រិនភាព និងការចាប់ផ្ដើមអាជីវកម្មឌីជីថល ។ ក្រុមហ៊ុន Smart បានប្រកាសភាពជាដៃគូរបស់ខ្លួនជាមួយ Emerald Hub កាលពីចុងឆ្នាំមុន ហើយកាលពីខែកន្លងទៅនេះ ក្រុមហ៊ុន Smart បានសម្ពោធកម្មវិធី SmartStart ដែលជាកម្មវិធីសហគ្រិនច្នៃប្រឌិតវ័យក្មេង សំដៅលើកកម្ពស់សហគ្រិនវ័យក្មេងដែលមានគំនិតអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា ។ ភាពជាដៃគូជាមួយគម្រោង TEKHUB នេះ គឺជាការគាំទ្រមួយទៀតចំពោះអង្គការមូលនិធិអាស៊ី បន្ថែមលើកម្មវិធី “តោះ!អាន E-Books សម្រាប់កុមារកម្ពុជា” និងស្របតាមគំនិតផ្តួចផ្តើមច្នៃប្រឌិត និងព្រឹត្តិការណ៍ផ្សេងៗទៀតក្នុងពេលកន្លងមក ។ សកម្មភាពទាំងអស់នេះ នឹងចូលរួមចំណែកជំរុញអាជីវកម្មចាប់ផ្តើមថ្មីក្នុងវិស័យឌីជីថល និងបង្កើនឱកាសបញ្ចេញគំនិតច្នៃប្រឌិតនៅក្នុងវិស័យនេះ ដែលគេរំពឹងទុកថានឹងរីកលូតលាស់យ៉ាងឆាប់រហ័សនាពេលអនាគតខាងមុខ ។

លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងនូវការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន Smart ក្នុងគំនិតផ្តួចផ្តើម និងសហគ្រិនថ្មីៗក្នុងវិស័យឌីជីថល សំដៅអភិវឌ្ឍសហគមឌីជីថលនៅប្រទេសកម្ពុជាអោយបានរីកលូតលាស់ ។ ជាមួយនឹងការផ្តល់ទីតាំង និងការជួយបង្ហាត់បង្ហាញពីអ្នកជំនាញ យើងសង្ឃឹមថាគម្រោងនេះនឹងលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាកាន់តែច្រើន បណ្តុះផ្នត់គំនិតសហគ្រិនភាពរបស់ពួកគេ និងដើម្បីសម្រេចបាននូវក្តីសុបិន្តទាំងនោះ ។”

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ