Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៥: ក្រុមហ៊ុន Smart Axiata និង Universal Music   មាន​មោទន ភាព​ក្នុង​ការ​នាំមកជូនប្រទេស​កម្ពុជា​ នៅរាជធានី​ភ្នំពេញ នូវតន្ត្រីទេសចរណ៍លំដាប់ពិភពលោកឆ្នាំ២០១៥ របស់Demi។ តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi បាន​ប្រគុំ​ឡើងនៅ​ក្នុង​ទី​ក្រុង​​ធំៗជាច្រើន​នៅ​ទូទាំង​ពិភពលោក​រួម​បញ្ចូល​ទាំង   ​ទីក្រុងញ៉ូយ៉ក  ទីក្រុងស៊ីដនី   ទីក្រុងមែលប៊ន  ប្រទេសសឹង្ហបុរី ទីក្រុងកូឡា ឡាំពួ និង   ទីក្រុងម៉ានីឡា ​ហើយ​ឥឡូវនេះ​នៅរាជធានី​ភ្នំពេញ​។

កេរ្ត៍ឈ្មោះ​របស់​នាងបានល្បីល្បាញតាមរយៈបទចម្រៀង Let it Go ​ដែលមាននៅក្នុងរឿងគំនូជីវចល Frozen ​ដែល​ត្រូវ​បានចាក់បញ្ចាំងយ៉ាងល្បីល្បាញក្នុងឆ្នាំ២០១៣។ នាងក៏ជាប់ចំណាត់ថ្នាក់ជាសិល្បការនី ដែលមានបទចំរៀងលក់ដាច់យ៉ាងសម្បើមផងដែរដូចជាបទ Neon Lights   បទ Skyscraper  បទ Heart Attack និងបច្ចុប្បន្នគឺបទ Nightingale។

តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​។ ច្រកទ្វារការ​ប្រគុំតន្ត្រី​នេះ​ នឹងចាប់ផ្តើមបើកនៅ​ម៉ោង៥ល្ងាច ​ហើយការ​ចាប់​ផ្តើ​មសម្តែងនឹងចាប់ផ្តើម​នៅ​ម៉ោង៧ល្ងាច​។ នេះ​ជា​ការ​ប្រគុំ​តន្ត្រី​តែ​មួយ​គត់​ក្នុងចំណោមតន្ត្រីទេសចរណ៍ពិភពលោករបស់​នាង ដែលសំបុត្រត្រូវ​បាន​ផ្តល់​ជូនដោយ​ក្រុមហ៊ុន Smart Axiata ដោយ​ឥតគិតថ្លៃ​សម្រាប់អ្នកចូលរួមទស្សនាជាង ៣៥ ០០០នាក់។ នៅក្នុងប្រទេសផ្សេងទៀត ​សំបុត្រ​ត្រូវ​បានដាក់​លក់ក្នុងតម្លៃ​រហូត​ដល់​ទៅ ២០០ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។

ឡូរ៉ា ម៉ម ជាឯកអគ្គរដ្ឋទូតរបស់ Smart នឹងធ្វើការសម្តែងបើកកម្មវិធី។

លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart​ Axiata បាន​ថ្លែង​ថា “តាមពិត​វា​គឺ​ជា​ការដ៏​អស្ចារ្យ​មួយក្នុងការ​កំណត់​ស្តង់​ដា​រ​ថ្មី​សម្រាប់កម្មវិធីតន្ត្រីកម្សាន្ត (Music Entertainment) និង​បទពិសោធន៍ថ្មីនៅ​ក្នុង​ប្រទេស​     កម្ពុជា។” “ជាមួយ​នឹង​ភាព​ជា​ដៃគូ​​ជាមួយ​ Universal Music ក្រុមហ៊ុន Smart បាន​សន្យា​ថា​នឹង​នាំ​មកជូនលោកអ្នក​នូវ​អ្វី​ដែលលើសពី​តន្ត្រី​ មិនត្រឹមតែប៉ុណ្ណោះនឹងផ្តល់ជូននូវការកំសាន្ដលំដាប់ពិភពលោក ព្រមទាំងបទពិសោធន៏តន្ត្រីថ្មីជូនព្រះរាជាណាចក្រកម្ពុជា។ កាល​ពី​ដើម​ខែ​នេះ ​យើង​បាន​ចាប់​ផ្តើ​ម​កម្មវិធី Smart Music App ដែលលោកអ្នក​អាច​ទាញ​យក​ពី Google Play និងស្តាប់ចម្រៀង​គ្មាន​ដែន​កំណត់​​ ព្រមទាំងអាចប្រើប្រាស់បានឆាប់ៗនេះតាមរយះ Apple’s iOS  ។ ឥឡូវ​នេះ​ លោកអ្នកអាច​ស្តាប់​តន្ត្រី​ដែលលោកអ្នកចូលចិត្ត​ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ចុង​ខែ​ឧសភា​ ឆ្នាំ២០១៥។ តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi គឺ​ជាលទ្ធផល​ដ៏​ធំ​មួយ​បន្ទាប់ទៀត​សម្រាប់​ត​ន្ត្រី ដែល​យើង​ចង់​នាំមកកាន់​ប្រទេស​កម្ពុជា​។ យើងបានខិតខំអស់ពីសមត្ថភាពដើម្បីផ្តល់ជូននូវបទពិសោធន៏ដល់ទស្សនិកជនសម្រាប់ការប្រគុំតន្ត្រីនៅរាជធានីភ្នំពេញអោយមានភាពពិសេសឥតខ្ចោះដូច ការរីករាយនៅក្នុងទីក្រុង ញ៉ូយ៉ក ប្រទេសសិង្ហបុរី ឬទីក្រុងស៊ីដនីដែរ!”

Sandy Monteiro ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ Universal Music Group មានប្រសាសន៍បន្ថែមទៀតថា​ “យើង​មាន​ការ​សប្បាយ​រីក​រាយ​ណាស់​និង​រំភើប​ក្នុង​ការសម្រេច​​ការ​សន្យា​របស់​ពួក​យើង​នៃ​ការ​នាំ​យក​បទ​ពិសោធន៍​តន្ត្រី​លំដាប់​ថ្នាក់​ពិភពលោក​មក​ប្រទេស​កម្ពុជា​ ដែល​ជា​មូលដ្ឋាន​នៃ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Smart។ យើង​ខ្ញុំ​អរគុណ​ចំពោះ​ការ​គាំទ្រ Demi។ អ្នកគ្រប់គ្រង​និងផលិតកម្ម​របស់​នាង​ ក៏មាន​ការ​រំភើប​ស្មើ​ភាព​គ្នា​ទៅនឹង​លទ្ធភាព​នៃ​ការ​គាំទ្រ​​បទ​ចម្រៀង​ដើម (original music)​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជាផងដែរ​។ ហើយអ្វីដែលយើងរំភើបជាងនេះទៀតនោះគឺស្ថានីយទូរទស្សន៍ CTN​ MyTV វិទ្យុ NRG និង​ Love FM ទាំង​អស់បាន​ទិញអាជ្ញា  ប័ណ្ណបន្ត(Sublicensing)ពី​​ Universal Music តាម​រយៈ​ក្រុមហ៊ុន Smart Axiata ។កាន់តែ​ល្អ​ប្រសើរ​ជាង​មុនទៅទៀត មាន​ទូរទស្សន៍​ផ្សេង​​និង ​តាមវិទ្យុ​ផ្សាយដ៏ទៃទៀត​គឺ​កំពុងស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​ទទួល​បាន​អាជ្ញា​ប័​ណ្ណ​    ស្រដៀង​គ្នានេះដែរ – វាសំខាន់សម្រាប់​ការ​រីក​លូតលាស់​នៃ​ទីផ្សារ​ចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​​ទាំង​អ្នក​ប្រើ​ប្រាស់​សម្រាប់ពាណិជ្ជ​កម្ម ​និងសម្រាប់ប្រើ​ផ្ទាល់ខ្លួន យល់​ពី​ការ​គោរព​និង ​គាំទ្រ​ដល់​ការ​ប្រើ​ប្រាស់​នៃ​តន្ត្រី​ស្រប​ច្បាប់​​។ នៅ​ក្នុង​ពេល​នេះ​យើង​មាន​បំណង​បង្ហាញ​ពី​ការ​អនុវត្តន៍​ដ៏​ល្អ​បំផុត​ជា​អន្តរជាតិ​ចូល​ទៅ​ក្នុង​ទីផ្សារ​តន្រ្តីដែល​ ​សិល្បករ​ អ្នក​និពន្ធ​បទ​ចម្រៀង ​អ្នក​បង្កើត​បទភ្លេង ​និងអ្នកថត​វីដេអូ​ដែល​អាច​ទទួល​ប្រយោជន៍​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ប្រកបដោយ​ការ​ច្នៃ​ប្រឌិត​ ​នឹង​ត្រូវ​បាន​រង្វាន់​សម្រាប់​ភាព ជោគជ័យ​របស់​ពួក​គេ​។ ខ្ញុំ​សម្លឹង​មើល​ទៅ​មុខ​សម្រាប់ការ​រីក​ចម្រើន​​តន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​មាន​មោទនភាពក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ ​នាំ​យកមកជូន Demi Lovato World Tour ដល់​ប្រទេស​កម្ពុជា​ហើយ​រំពឹងមើល​ទៅ​មុខ​ជា​ច្រើន​បន្ថែម​ទៀត​។”

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ