Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ, ទី 5 ខែឧសភា 2016- ក្រុមហ៊ុន Smart ផ្តល់នូវបទពិសោធនថ្មីដល់អតិថិជនរបស់ខ្លួន ជាមួយ Smart Shop មុនីវង្សដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីៗ។

បន្ទាប់ពី ការជួសជុល និងរចនាថ្មីយ៉ាងផ្ចិតផ្ចង់ ឥឡូវនេះហាង Smart Shop ព្រះមុនីវង្សត្រូវបានបើកជាថ្មី ដើម្បីបង្ហាញពីបទពិសោធបច្ចេកវិទ្យា 4G LTE តន្ត្រីនិង បច្ចេកវិទ្យាថ្មីៗ។ អតិថិជនរបស់ Smart ទាំងអស់នឹងត្រូវបាន ស្វាគមន៍អោយមកទស្សនាហាង ថ្មីរបស់ខ្លួននិងទទួលយកនូវបទពិសោធកាន់តែច្រើននិងស្រស់ស្អាតជាងពេលមុន។ ក្រុមហ៊ុនក៏បានបណ្តុះបណ្តាលអ្នកជំនាញជាច្រើន ដែលនឹង ត្រៀមខ្លួនក្នុងការផ្តល់ នូវបទពិសោធដល់អ្នក ជាមួយឧបករណ៍4G ចុងក្រោយ, រួមបញ្ចូលទាំង Virtual Reality Headsets ។

បច្ចេកវិទ្យានិង Lifestyle ត្រូវបានដាក់រួមបញ្ចូលជាផ្នែកមួយនៃបទពិសោធសំរាប់អតិថិជនក្រុមហ៊ុន Smart ។ ហាងនេះត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នា។ នៅជាន់ផ្ទាល់ដីអតិថិជនទាំងអស់អាចដើរនៅតំបន់ច្ចេកវិទ្យា ដែលជាកន្លែងដែលពួកគេអាចសាកល្បងនូវឧបករណ៍ទំនើបចុងក្រោយគេបង្អស់និងគ្រឿងតុបតែងទូរស័ព្ទស្អាតៗជាច្រើន។ នៅជាន់ទីមួយ ក្រុមហ៊ុន Smart បានបើកដល់អតិថិជនរបស់ខ្លួនទ្វារទៅកាន់ពិភពតន្ត្រី, ដែលជាកន្លែងដែលពួកគេអាចរីករាយជាមួយតន្រ្តីពេញនិយមនៅក្នុងកន្លែងប្រកបដោយផាសុកភាព ជាមួយកាស Sennheiser ។ ដើម្បីបង្កើនបទពិសោធរបស់អតិថិជនខណៈពេលដែលការរង់ចាំស្តាប់តន្ត្រី អតិថិជនទាំងអស់អាច រីករាយជាមួយការលេងអ៊ីនធឺណិតជាមួយ WiFi ដោយឥតគិតលុយ។មិនតែប៉ុណ្ណោះអតិថិជនក៏អាចញុំាកាហ្វេយ៉ាងឆ្ងាញ់នៅ Gloria Jean’s និងជជែកលេងជាមួយ មិត្តភក្តិនិងក្រុមគ្រួសារ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart, លោកថូម៉ាស ហ៊ុនបានថ្លែងថា: «"ការកែលម្អហាង Smart Shop ព្រះមុនីវង្សត្រូវបានរចនាឡើងក្នុងរបៀបសម័យទំនើបនិងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ដែល ឆ្លុះបញ្ចាំងពីរូបរាងម៉ាកនិងមានអារម្មណ៍ – បច្ចេកវិទ្យា, ការបង្កើតថ្មី, Lifestyle- ដែលជាកោសិកា (DNA) របស់ក្រុមហ៊ុន Smart ។ វាអនុញ្ញាតឱ្យអតិថិជនរបស់យើងឱ្យមានអារម្មណ៍ពិតប្រាកដនៃពិភពលោកអ៊ីនធឺណែតដោយ អាចប៉ះ និងទទួលយកបទពិសោធន៏ជាមួយ ស្មាតហ្វូននិងឧបករណ៍ចល័តនៅលើការតុបង្ហាញនាំយកអតិថិជនចូលទៅក្នុងពិភពនៃតន្ត្រីនិងLifestyle។ យើងជឿជាក់ថាហាងថ្មីរបស់យើង ដែលរួមបញ្ចូលគ្នានូវសេវាកម្មអតិថិជនបច្ចេកវិទ្យាច្នៃប្រឌិតថ្មីនិងLifestyle មិនមាននៅកន្លែងដទៃក្នុងប្រទេសកម្ពុជាទេ»។

យើងនឹងមានការផ្តល់ជូនពិសេស ជាច្រើនក្នុងអំឡុងពេលពិធីបើកសម្ពោធរបស់យើង, រួមមានការបញ្ចុះតំលៃលើផលិតផល Apple រហូតដល់៣០% ។ Brand Ambassador របស់ Smart  ឡូរ៉ាម៉មូ​និងមិត្តភក្តិរបស់នាងមានដូចជា ក្មេងខ្មែរ លោក កាន់ពេជ្រ និង ADDA ក៏មានវត្តមានដើម្បីស្វាគមន៍ជាមួយអ្នកគាំទ្ររបស់ពួកគេក្នុងអំឡុងពេលពិធីបើកសម្ពោធរបស់យើងនៅហាង Smart Shop ព្រះមុនីវង្សចាប់ពីថ្ងៃទី 5ដល់ថ្ងៃ ទី 8 ខែឧសភាឆ្នាំ 201​​6 សូមមក ចូលរួមការសម្ភោធហាងរបស់យើង កុំអោយ ឱកាសទាំងអស់នេះរំលងផុតទៅ "។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ