Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

“កីឡាបាល់ទាត់ជួយធ្វើឲ្យខ្ញុំមានទំនុកចិត្ត និងភាពក្លាហាន ជួយខ្ញុំហ៊ានក្រោកឈរប្រឈមនឹង ការគម្រាម កំហែងនានា។” យុវតី ស៊ីផ្លែ អាយុ ១៣ឆ្នាំ។

ក្រោយទទួលបានការជោគជ័យពីរៀបចំកម្មវិធីនេះកាលពីឆ្នាំ ២០១៨ កន្លងមក ឆ្នាំនេះគឺជាពេលវេលាដ៏គួរឲ្យ អបអរសម្រាប់ អង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា និងក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ក្នុងការរៀបចំនូវ “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” ជុំទី៣ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩។ កម្មវិធីនេះផងដែរបានប្រព្រឹត្តឡើងទៅនៅកីឡាដ្ឋាននៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយមានការចូលរួមពី យុវជនចំនួន ២៦០ នាក់ដែលរួមមាន យុវតីចំនួន ១៣០នាក់ ដែលពួកគាត់គឺជាសមាជិកក្នុងក្លឹប មកពីបណ្តាខេត្តចំនួន ១៣ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈគម្រោងសាកល្បងដ៏ជោគជ័យរបស់ “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” នៅក្នុងស្រុកចំនួន ៣ នៅក្នុងឆ្នាំ ២០១៧ ហើយកម្មវិធីត្រូវបានពង្រីកទៅកាន់ស្រុកចំនូន ១២ នៅក្នុងឆ្នាំ ២០១៨ និងទៅកាន់ ស្រុកចំនួន ១៣ នៅក្នុងឆ្នាំ ២០១៩។ ភាពជោគជ័យរបស់កម្មវិធីទាំងមូល បានផ្តល់ជាអត្ថប្រយោជន៍ ទៅដល់យុវជនចំនួន ២,០៣៩ នាក់ (៤១% ជាយុវតី) ពិសេសយុវជន ដែលងាយរងគ្រោះបំផុត។ ចំនួនយុវជនដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនឹងត្រូវ បានកើនឡើង ទ្វេរដង(ប្រហែល ៤,០០០នាក់) នៅក្នុងឆ្នាំ ២០២០។

លោក សាយ សារិន ប្រធានផ្នែកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ប្រចាំអង្គការទស្សនៈពិភពលោក បានមាន ប្រសាសន៍ថា៖ “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ និង សហគមន៍ក្រុមកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ បានបង្កើតឡើងក្រោមមូលដ្ឋានគ្រឹះដែលមានប្រសិទ្ធភាពក្នុងការបង្កើតទំនាក់ទំនង និងគាំទ្រដល់យុវជន ដែលងាយរងគ្រោះបំផុតដើម្បីជួយពួកគាត់ក្នុងការបង្កើតនូវទំនាក់ទំនងវិជ្ជមាននៅជុំវិញខ្លួននិងជួយឲ្យពួកគាត់ទទួលបាននូវជំនាញជីវិតសំខាន់ៗ។ ជំនាញទាំងនោះនឹងជួយដល់ពួកគាត់មានការអភិវឌ្ឍក្នុងជីវិត និងជួយដល់ការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិតរបស់ពួកគាត់ពិសេសដើម្បីកាត់បន្ថយអាកប្បកិរិយាដែលនាំឲ្យពួកគាត់ជួបនូវបញ្ហាផ្សេងៗ។

លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថល នៃក្រុមស្មាត អាស្យាតា ខូអិលធីឌី បាន មានប្រសាសន៍ថា៖“មិនត្រឹមតែជាប្រភពនៃលំហាត់ប្រាណនិងសុខភាពប៉ុណ្ណោះទេ កីឡាបាល់ទាត់ជួយ យុវជន ក្នុងការកសាងមិត្តភាពដោយពុំមានការរើសអើងនិងលើកទឹកចិត្តដល់ការធ្វើការងារជាក្រុម។ ក្រោយ ការសហការជាដៃគូជាមួយនឹងអង្គការទស្សនៈពិភពលោករយៈពេល ៣ឆ្នាំកន្លងមកនេះ យើងមានការ ជឿជាក់ថា “កម្មវិធីកីឡាដើម្បីជីវិតខ្ញុំ” បានភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវតីរាប់ពាន់នាក់ យ៉ាង ជោគជ័យដោយបង្កើតនូវសកម្មភាពស្ថាបនារនិងជំនាញដ៏ចាំបាច់ជាច្រើនដែលពួកគាត់ត្រូវការសម្រាប់ការកសាងអនាគតតាមរយៈកីឡា។ ពួកយើងសង្ឃឹមថាកម្មវិធីនេះនឹងបន្តបង្កើតនូវផលជះវិជ្ជមានទៅលើយុវជន កម្ពុជាយើងឲ្យបានច្រើនជាងនេះទៀត ពិសេសយុវជនដែលងាយរងគ្រោះបំផុត។

កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” នឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិតរបស់យុវជន តាមរយៈការផ្តល់នូវជំនាញផ្សេងៗ ដើម្បីជួយពង្រឹងនូវទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់។ ការប្រកួតបាល់ទាត់ថ្នាក់ជាតិរៀបចំឡើងដើម្បីបង្កើត និងពង្រឹងនូវទំនាក់ទនង ក៏ដូចជាចំណងមិត្តភាពរវាង យុវជនដែលងាយរងគ្រោះបំផុត។ លើសពីនេះទៅទៀត វាជួយជំរុញ និងលើកទឹកចិត្តរបស់យុវជន ក្នុងការបន្ត អភិវឌ្ឍខ្លួនឯងផ្ទាល់ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ