Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

សិង្ហបុរី, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ – ក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា Smart Axiata ត្រូវបានប្រកាសជាជ័យលាភីរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារដែលកំពុងរីកចម្រើននៅតំបន់អាស៊ីកាលពីម្សិលមិញដោយក្រុមហ៊ុន Telecom Asia។ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata លោក Kanishka Wickrama បានតំណាងឲ្យក្រុមហ៊ុន ក្នុងការទទួលពានរង្វាន់នៅក្នុងពិធីប្រគល់រង្វាន់ Gala Award នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ Suntec ក្នុងប្រទេសសិង្ហបុរី។

ក្រុមហ៊ុន Smart ត្រូវបានជ្រើសរើសជាជ័យលាភី ពីក្រុមហ៊ុនដែលត្រូវបានចម្រាញ់ ដែលរួមមានក្រុមហ៊ុនទូរស័ព្ទចល័តពី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Telenor Myanmar បានឈ្នះពានរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារដែលកំពុងរីកចម្រើននៅតំបន់អាស៊ីកាលពីឆ្នាំមុន។

ពានរង្វាន់ Telecom Asia គឺជាពានរង្វាន់ដែលបានដំណើរកាដ៏យូរអង្វែង និងមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅក្នុងតំបន់ផ្នែកឧស្សាហកម្មទូរគមនាគមន៍។ ក្នុងខួបលើកទី ២១របស់ខ្លួនក្នុងឆ្នាំនេះ ក្រុមហ៊ុនទទួលស្គាល់នូវការប្រតិបត្តិបែបច្នៃប្រឌិតនិងដំណើរការដ៍ល្អ របស់ប្រតិបត្តិករសេវាកម្ម និង ប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះ នៅអាស៊ី។ កាជ្រើសរើសនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញឯករាជ្យក្នុងឧស្សាហកម្មនេះ ដែលបានចូលរួមការបោះឆ្នោតដោយផ្អែកលើការច្នៃប្រឌិត លទ្ធផលការងារផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពដឹកនាំក្នុងទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម។

លោក អាឡាន តាន់ នាយកមាតិកា និង យុទ្ធសាស្រ្ដប្រចាំតំបន់របស់ក្រុមហ៊ុន Questex Asia Ltd. បានមានប្រសាសន៏ថា៖”ក្រុមហ៊ុន Smart Axiata បានបង្ហាញឲ្យឃើញថាខ្លួន គឺជាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ដែលរីកចម្រើនលឿនបំផុតនៅក្នុងទីផ្សារ អាស៊ីបា៉ស៊ីហ្វិច ដែលកំពុងរីកចម្រើនបំផុត។ ក្នុងនាមជាអ្នកនាំមុខក្នុងទីផ្សារដ៏ប្រកួតប្រជែង ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំង ក្រុមហ៊ុន Smart បានទទួលជោគជ័យក្នុងការទទួលបាននូវភាពវិជ្ជមានលើផ្នែក ទីផ្សារ ហិរញ្ញវត្ថុ និងកំណើនអតិថិជន ខណៈពេលដែលក្រុមហ៊ុនពង្រឹងទូរស័ព្ទរបស់ខ្លួន និងភាពជាអ្នកដឹកនាំលើផ្នែកទិន្នន័យ ព្រមទាំងតួនាទីជាអ្នកបង្កើតប្រព័ន្ធអេកូប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផល ក៏ដូចជាយុទ្ធនាការជាច្រើន។ នៅពេលដែលឧស្សាហកម្មនេះកំពុងឈានចូលទៅក្នុងយុគសម័យឌីជីថល ក្រុមហ៊ុន Smart ក៏ចាប់ផ្តើមធ្វើការកំណត់ឡើងវិញនូវឧស្សាហកម្មនេះតាមរយៈគំនិតផ្តួចផ្តើមឌីជីថលជាច្រើន។ និយាយជារួមទៅ វាគឺជាឆ្នាំគំរូ សម្រាប់ក្រុមហ៊ុន Smart Axiata។”

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន បានស្វាគមន៍ពានរង្វាន់នេះជាការទទួលស្គាល់ពេញទំហឹង លើភាពជោគជ័យផ្នែកហិរញ្ញវត្ថុនិងទីផ្សាររបស់ របស់ក្រុមហ៊ុន Smart ក្នុងការនាំយកការភ្ជាប់បណ្តាញទូរស័ព្ទចល័តទំនើប ព្រមទាំងការផ្តល់សេវាកម្មជាច្រើនដល់អតិថិជនរាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា។

លោក ថូម៉ាស់ បានមានប្រសាសន៍ថា៖ “នេះគឺពិតជាមោទនភាពសម្រាប់ក្រុមហ៊ុន Smart និងប្រទេសកម្ពុជាដែលយើងត្រូវបានទទួលស្គាល់ថា ជាប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារដែលកំពុងរីកចម្រើននៅក្នុងតំបន់។ បុគ្គលិកទាំងអស់របស់យើងតែងតែខិតខំបំរើដល់អតិថិជនជាទីពេញចិត្តរបស់យើង ដៃគូនិងភាគីពាក់ព័ន្ធឲ្យបានកាន់តែប្រសើរឡើងនិងប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្ដល់តំលៃសមរម្យ ភាពច្នៃប្រឌិត ភាពសាមញ្ញនិងគុណភាពនៃការរស់នៅ។”

លោក ថូម៉ាស់ បានបន្ថែមទៀតថា ៖”ក្រុមហ៊ុន Smart បានអះអាងខ្លួនសារជាថ្មីម្ដងទៀតថា ជាអ្នកវិនិយោគយូរអង្វែង ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។ ដើម្បីអោយប្រាកដថាយើងនៅបន្ត ប្ដេជា្ញក្នុងការផ្តល់នូវការសន្យារបស់យើងក្នុងការបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជា ទាំងអស់តាមរយៈ បណ្តាញទំនាក់ទំនងលំដាប់ពិភពលោក បទពិសោធន៏ឌីជីថលពិសេសៗ និងការចូលរួមក្នុងកម្មវិធីទំនួលខុសត្រូវសង្គមដើម្បីឆ្ពោះទៅកាន់គោលដៅ ក្នុងការក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២០។ “

ក្រុមហ៊ុន Smart មានប្រវត្តិជាយូរអង្វែងក្នុងការឈ្នះពានរង្វាន់ដែលទទួលស្គាល់ពីភាពល្អប្រសើរនិងការច្នៃប្រឌិតនៃដំណើរការរបស់ខ្លួន ក្នុងវិស័យទូរគមនាគមន៍ក៏ដូចជាក្នុងកម្មវិធីអភិបាលកិច្ចនិងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជាជាមួយនឹងពានរង្វាន់មាស សម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន ហើយត្រូវបានកោតសរសើរថាជាប្រតិបត្តិករ ទូរគមនាគមន៍ចល័តដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់នេះក្នុងការបំពេញកាតព្វកិច្ចពន្ធដែលស្ថិតនៅក្រោមច្បាប់របស់កម្ពុជា។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនក៍ទទួលបានពានរង្វាន់ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តល្អបំផុតរបស់ប្រទេសកម្ពុជា និងពានរង្វាន់ក្រុមហ៊ុនដែលមានកម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុតក្នុងប្រទេសកម្ពុជា ពី Global Banking and Finance Review ចំនួន៤ឆ្នាំជាប់ៗគ្នា។

ក្រុមហ៊ុន Smart ក៏ទទួលបាន ពានរង្វាន់ទីផ្សារដែលកំពុងរីកចម្រើននៅតំបន់អាស៊ីបា៉ស៊ីហ្វិក ពី Frost and Sullivan នៅឆ្នាំ ២០១៥ ហើយត្រូវបានទទួលស្គាល់ជាប្រតិបត្តិករសេវាកម្មទូរស័ព្ទចល័តរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ និង ២០១៧ ដោយ Frost and Sullivan ផងដែរ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ