Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងរោងភាពយន្ត Major Cineplex បានប្រកាសភាពជាដៃគូរយៈពេល៣ឆ្នាំ ដោយផ្ដល់សិទ្ធិផ្ដាច់មុខឲ្យ ក្រុមហ៊ុន Smart ផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួននៅតាមរោងភាពយន្ត Major Cineplex ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ភាពជាដៃគូនេះ នឹងគ្របដណ្តប់លើរោងភាពយន្ត Major ស្ថិតក្នុងផ្សារទំនើប អ៊ីអន ម៉ល ទី១ (AEON 1) ផ្សារទំនើបសូរិយា និងអនាគតផ្សារទំនើបអ៊ីអន ទី២ (AEON 2) ដែលនឹងបើកទ្វារឆាប់ៗ នៅរាជធានីភ្នំពេញ ក៏ដូចជារោងភាពយន្ត Major នៅខេត្តសៀមរាបផងដែរ។ អតិថិជនរបស់ Smart ត្រូវបានរំពឹងទុកថានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កន្លែងទទួលសំបុត្រជាអតិភាព ការបញ្ចុះតម្លៃសំបុត្រ ទទួលបានសំបុត្រប្រចាំខែដោយឥតគិតថ្លៃ សំបុត្រចូលរួមការដាក់បញ្ចាំងពិសេសៗ និងសិទ្ធិចូលទៅបន្ទប់ VIP ជាដើម។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ខណៈក្រុមហ៊ុន Smart បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈកំសាន្ត ដោយបានរៀបចំកម្មវិធីប្រគំតន្រ្តីលំដាប់ពិភពលោក លើកកម្ពស់សិល្បករតន្រ្តីក្នុងស្រុក និងបានដាក់ចេញនូវបែបបទនៃការរស់នៅថ្មីសម្រាប់អតិថិជនរបស់យើង ដូច្នេះយើងមានក្តីរំភើបចំពោះភាពជាដៃគូនេះ ក៏ដូចជាឱកាសជាច្រើនផ្សេងទៀត ដែលនឹងផ្តល់ជាប្រយោជន៍ទៅវិញទៅមក”។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ “បន្ថែមលើភាពជាដៃគូនានារបស់យើងថ្មីៗនេះ រួមមាន៖ iflix, Jaikon TV និង Sabay ដើម្បីនាំមកនូវកម្មវិធីកម្សាន្តជូនដល់ប្រជាជនកម្ពុជាឲ្យកាន់តែសម្បូរបែប និងកាន់តែងាយស្រួល ក្នុងតម្លៃដ៏សមរម្យនោះ យើងជឿជាក់ថាសម្ព័ន្ធភាពជាមួយរោងភាពយន្ត Major នេះ នឹងនាំមកនូវភាពរីករាយ និងជម្រើសកាន់តែច្រើនថែមទៀតដល់អតិថិជនរបស់ភាគីយើងទាំងពីរ”។

ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ឃើញថានៅក្នុងរយៈពេលពីរ ទៅបីសប្តាហ៍ខាងមុខ គឺនឹងមានការផ្ដល់ជូនពិសេសថ្មីៗជាច្រើនសម្រាប់អតិថិជន ដែលក្នុងនោះរួមមាន៖

  • អតិថិជន Smart StreamOn 8 នឹងទទួលបានសំបុត្រភាពយន្តបែប 2D មួយសន្លឹកក្នុងមួយខែឥតគិតថ្លៃ ដោយអាចមកទទួលយកសំបុត្រនៅរៀងរាល់ថ្ងៃពុធ នៅរោងភាពយន្ត Major Cineplex ណាមួយក៏បាន
  • អតិថិជនរបស់ SmartVIP នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់សំបុត្រ VIP ក៏ដូចជាសិទ្ធិប្រើប្រាស់បន្ទប់រង់ចាំ VIP របស់រោងភាពយន្ត Major Cineplex ផងដែរ
  • អតិថិជន SmartVIP នឹងអាចទិញសំបុត្រកុន ក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ សម្រាប់ភាពយន្ត 2D ឬក្នុងតម្លៃ ២ដុល្លារ សម្រាប់ភាពយន្ត 3D នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃពុធ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំងអស់;
  • រាល់អតិថិជនរបស់ Smart ទាំងអស់ នឹងមានជួរទទួលសំបុត្រជាអាទិភាព នៅរោងភាពយន្ត Major Cineplex ទាំងអស់

លោក ជី សិលា អគ្គនាយក រោងភាពយន្ត Major Cineplex បានចាត់ទុកកិច្ចសហការនេះថាជាពេលវេលាដ៏មានមោទនភាពមួយ ហើយនឹងត្រៀមខ្លួនសហការជាមួយក្រុមហ៊ុន Smart ក្នុងការនាំយកភាពយន្តល្បីៗបំផុតមកជូនប្រជាជនកម្ពុជាឲ្យបានទស្សនាកាន់តែច្រើន ។ លោកបានបញ្ជាក់ថា៖ “យើងមានសេចក្តីរីករាយក្នុងការធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Smart ដែលយើងខ្ញុំមានជំនឿចិត្តហើយជាស្រេចថា នឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យជាច្រើន។

លោកបានបន្ថែមទៀតថា៖ “យើងបានកំពុងស្វែងរកម៉ាកយីហោដែលពោរពេញទៅដោយភាពរីករាយ និងមានថាមពល ជាមួយនឹងស្មារតីយុវវ័យមកធ្វើការជាមួយ ហើយយើងជឿជាក់ថា ក្រុមហ៊ុន Smart មានលក្ខណៈសម្បត្តិជាច្រើន ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀតជាមួយនឹងយើង។ តាំងពីពេលដែលយើងបានបើកដំណើរការរោងភាពយន្តដំបូង ចំនួនអតិថិជនដែលចូលមកទទួលយកបទពិសោធន៍ល្អបំផុតក្នុងការទស្សនាភាពយន្ត ចេះតែបន្តកើនឡើងជាលំដាប់ ហើយយើងមានទំនុកចិត្តថា ការប្រកាសពីភាពជាដៃគូនៅថ្ងៃនេះ នឹងធានាថា ទៅថ្ងៃអនាគតនឹងមានអ្នកគាំទ្រភាពយន្តកាន់តែច្រើនថែមទៀត”។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ