Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា បាន​រួម​សហការជាមួយ​ក្រសួង​បរិស្ថាន និង​ក្រសួងអប់រំ យុវជន និង​កីឡា ដើម្បី​គាំទ្រ​​វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។

ក្នុង​ឆ្នាំ​នេះ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ត្រូវ​បាន​បែង​ចែក​ជា​បី​វគ្គ​គឺ វគ្គ​ណែនាំ​ វគ្គ​ប្រកួត​ដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​វគ្គ​​ប្រកួតផ្តាច់​ព្រ័ត្រ។ គោលបំណង​របស់​វេទិកានេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​យុវជន​​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សម្រាប់​​អនាគត​របស់​ប្រទេសកម្ពុជា។ សាលា​ចំនួន ១៦ មក​ពី​ខេត្តព្រះ​សីហនុ និង​ខេត្តកោះកុង បាន​ចូល​រួម​ក្នុង​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​នៅ​ឆ្នាំ​នេះ។

វគ្គ​​ប្រកួតផ្តាច់​ព្រ័ត្រឆ្នាំនេះធ្វើឡើងនៅខេត្តព្រះសីហនុ ហើយវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ក្នុងវេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​នៅ​​ឆ្នាំ២០២២ នេះ ខណៈ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ទទួល​បាន​ជ័យលាភីលេខ២ និង​វិទ្យាល័យ ហ៊ុន សែន បាក់ខ្លង ជាប់ចំណាត់​ថ្នាក់​លេខ៣។ វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២២ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា។ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយ ក្នុងចំណោមអ្នកឧបត្ថម្ភផ្សេងទៀត។

វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២២ បានរៀបចំ​ធ្វើឡើង​ចាប់ពី​ខែ​មិថុនា​ដល់​ខែ​សីហា​ឆ្នាំ​២០២២។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាន និង​ឯកឧត្តម ឡុង ឌីម៉ង់ អភិបាល​រង​នៃគ​ណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​អញ្ជើញ​ចូលរួម​ជាមួយ​ភាគីពាក់ព័ន្ធ​មួយចំនួន​ទៀតនៅក្នុង​វេទិការ​នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​រាជាណាច​ក្រកម្ពុជា​​​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជា​បន្ត​បន្ទាប់។ រាជ​រដ្ឋា​ភិបាល​​​ក៏​កំពុង​ពិចារណា​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​និរន្តរភាព​ផង​ដែរ ដូច​ដែល​​អនុវត្ត​ចំពោះ​កំណើន​សង្គម​-សេដ្ឋកិច្ច។ ការ​គិត​គូរ​អំពី​បរិស្ថាន​នៅតែ​បន្ត​នាំមុខ​គេ​ចំពោះ​​វិស័យ​​សាធារណៈ និង​ឯកជន ដូច្នេះ​ហើយ​បានជា​​យើង​រៀបចំ​វេទិកា​យុវជន​នេះ​ឡើង»។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការ​អភិរក្ស និង​​ការពារ​​បរិស្ថាន​​​គឺ​ជា​សរសរស្តម្ភ​​មួយ​នៃ​កម្មវិធីទំនួលខុសត្រូវសង្គមរបស់​យើង។ ក្នុង​នាម​ជា​ប្រតិបត្តិករ​ទូរស័ព្ទចល័តឈានមុខគេ​នៅ​កម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែ​​ខិត​ខំ​ព្យាយាម​ឱ្យ​មាន​​និរន្តរភាព​​នៅ​ក្នុង​គម្រោង និង​កម្មវិធី​ទាំង​អស់​របស់​យើង។ យើង​​ក៏ចង់​លើក​ទឹក​ចិត្ត​​យុវជន​​​កម្ពុជា​​ឱ្យ​ចូលរួមក្នុងការការពារ​ធនធាន​ធម្មជាតិ ការ​អភិរក្ស​ជីវ​ចម្រុះ និង​​ការ​រស់​​នៅ​​ប្រកប​ដោយ​​និរន្តរភាព ដើម្បីជា​ប្រយោជន៍​រួម​​ ដូច្នេះ​ហើយ​បានជា​យើង​​​គាំទ្រ​វេទិកានេះ»។

វេទិកានេះ​ផ្តល់​ឱ្យ​យុវជន​នូវ​ឱកាសមួយ​ដើម្បីសិក្សា ស្រាវជ្រាវ និងផ្លាស់ប្តូរ​ចំណេះ​ដឹង និង​បទពិសោធ​​ជាមួយ​អ្នក​ជំនាញ​បរិស្ថាន។ នៅ​ក្នុង​ដំណើរការ​នេះ យើងសង្ឃឹម​ថា យុវជន​នឹង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​គ្រប់​គ្រង​បរិស្ថាន។

ប្រធានបទ​ចំនួនបី​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ ដែល​រួម​មាន ការអប់រំ​បរិស្ថាននៅ​វត្តអារាមមាន​ប្រសិទ្ធភាព​ក្នុងការផ្លាស់​ប្តូរ​ឥរិយាបទ​ស្រលាញ់​បរិស្ថាន​ជាង​នៅ​សាលារៀន, សំណល់​ប្លាស្ទិកគឺ​ជាប្រភព​ចម្បង​នៃ​ការបំពុល​បរិស្ថានសមុទ្រ​ និងការ​បង្កើត​មុខរបរ​ឱ្យសហគមន៍​មូលដ្ឋាន​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិរក្ស​ជីវៈចម្រុះ​។

ក្រុមហ៊ុន Smart Axiata កំពុងចូលរួមចំណែកយ៉ាង​សកម្មក្នុងការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ​បន្ទាន់ តាម​រយៈ​ការ​​ពិនិត្យតាមដាន និង​គ្រប់គ្រង​បរិមាណ​​កាបូន​​ដែលបញ្ចេញ​ដោយ​ក្រុមហ៊ុន ពោលគឺ​​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​និរន្តរភាព។

កាល​ពីដើម​ឆ្នាំ​នេះ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំ​មួយ​ក្នុង​កម្មវិធី ​ “ទិវាមួយ​ម៉ោង​សម្រាប់​ភពផែនដី” នៅ​កម្ពុជា ដែលមាន​ការ​ជួបជុំ​គ្នា​រវាង​​ក្រសួងនានា​របស់​រាជ​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន យុវជន អង្គភាព​សាធារណៈ​និងឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ និងប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​សកម្មភាព​របស់​ពួកគេ​ឆ្ពោះទៅ​រក​អនាគតដែល​កាន់តែ​មាន​សុខភាពល្អ​និង​កាន់តែ​ប្រសើរ​សម្រាប់​ទាំង​អស់គ្នា។

សម្រាប់​​ព័ត៌មាន​​បន្ថែមអំពី​​កិច្ច​ប្រឹង​ប្រែង​ទាក់ទង​នឹង​បរិស្ថាន​​​របស់​​​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​​ទំព័រ​​ហ្វេសប៊ុក Smart​ for Cambodia តាមរយៈ​គេហទំព័រ ​www.facebook.com/smartforcambodia

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ