Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

គោលបំណងនៃការគាំទ្រ និងឧបត្ថម្ភ របស់ក្រុមហ៊ុន Smart ដល់កម្មវិធីបារខែមកម្ពុជា គឺដើម្បីលើក កម្ពស់វិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសហការ និងគាំទ្រ នេះធ្វើឲ្យបារខែមកម្ពុជា អាចដំណើរការកម្មវិធីចែករំលែកចំណេះដឹងដល់យុវជន និងសហគ្រិននៅតាម បណ្ដាខេត្តក្រុងចំនួន ៦ រួមមាន រតនគីរី កំពង់ចាម កំពត បាត់ដំបង សៀមរាប និងភ្នំពេញ។

លោក បេ ចន្ត្រា អ្នករៀបចំកម្មវិធីបារខែមកម្ពុជាបានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យក្រុមការងាររបស់លោក មានលទ្ធភាពអញ្ជើញវាគ្មិនជំនាញៗនៅរាជធានីភ្នំពេញ និងក្នុងតំបន់ ចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដល់យុវជនតាមបណ្ដាខេត្ត ដោយផ្ដោតលើការ បញ្ជ្រៀបការយល់ដឹងអំពី Startups Business ការប្រកួតប្រជែងគំនិតអាជីវកម្ម ការប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ការរៀនសូត្រ ការងារ និងអាជីវកម្ម។ ព្រោះថា អាជីវកម្មចាប់ផ្តើមថ្មី និងវិស័យ បច្ចេកវិទ្យា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាភាពរុងរឿងនៃ សង្គមកម្ពុជាផងដែរ ។ តាមរយៈកម្មវិធីនេះ អាចផ្ដល់ឱកាសដល់ ក្រុមហ៊ុនបច្ចេកវិទ្យា និង Startups ថ្មីៗអាចបង្ហាញ និងពិព័រណ៍ ផលិតផល និងសេវាកម្មរបស់ខ្លួនដល់សាធារណជនចូលរូមទូទៅនៅកន្លែង កម្មវិធីផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក ថូម៉ាស ហ៊ុន ក៏មានក្តីសោមនស្សដូចគ្នាផងដែរក្នុងកិច្ចសហប្រតិបត្តិការនេះដោយក្រុមហ៊ុនកំពុងតែខិតខំលើកកម្ពស់វិស័យឌីជីថលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា យើងតែងតែរីករាយក្នុងចូលរួមក្នុងគំនិតផ្តួចផ្តើមនានាដែលនឹងជួយរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា ជាពិសេសគឺគម្រោងដែលទាក់ទងទៅនឹង អក្ខរកម្ម ICT និងការយល់ដឹងអំពីបច្ចេកវិទ្យា ព្រោះវាជាសមាសភាគដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឌីជីថល។ នៅឯក្រុមហ៊ុន Smart យើងនៅតែបន្តខិតខំដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការច្នៃប្រឌិតបែបឌីជីថល និងសហគ្រិនភាពក្នុងវិស័យបច្ចេកវិទ្យា។ Smart និង បារខែម សង្ឃឹមកិច្ចសហការរបស់យើងនឹងផ្សព្វផ្សាយនិងផ្តល់នូវអត្ថប្រយោជន៍នៃការអភិវឌ្ឍវិស័យ ICT ជូនដល់ប្រជាជនកម្ពុជាក៏ដូចជាលើកទឹកចិត្តយុវជនអោយអាចក្លាយជាសហគ្រិនក្នុងវិស័យបច្ចេកវិទ្យានេះ។

បារខែមកម្ពុជា ២០១៧ ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមានគោលបំណង ចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅតាមបណ្ដាខេត្ត អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិត ផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយ ចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។

សូមជម្រាបថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Smart ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក៏ដូចជាវិស័យឌីជីថលនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ ២០១៧ Smart Axiata បានពង្រីកសកម្មភាពរបស់ខ្លួនក្នុងការរៀបចំគាំទ្រ និងឧបត្ថម្ភគំនិតផ្តួចផ្តើម ទាក់ទង នឹង បច្ចេកវិទ្យា សហគ្រិនភាពនិងការចាប់ផ្ដើមអាជីវកម្មឌីជីថលផងដែរ។ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart, ដែលត្រូវបានប្រកាសនៅដើមខែកុម្ភៈ បានជម្រុះរកឃើញ 15 ក្រុមចុងក្រោយ ដែលពួកគាត់នឹងធ្វើបទបង្ហាញពីគំនិតច្នៃប្រឌិតដែលទាក់ទងនឹងបច្ចេកវិទ្យារបស់ពួកគេ នៅចុងខែនេះ។ ថ្មីៗ ក្រុមហ៊ុន Smart ក៏បានបើកដំណើរការមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ខ្លួន ដែលវាជាការបណ្តាក់ទុនដែលមានចំនួនទឹកប្រាក់ រហូត ដល់ទៅ ៥ លានដុល្លារអាមេរិក។ យើងនឹងប្រើប្រាស់វា ដើម្បី ផ្តល់ទុនដល់ ក្រុមហ៊ុនដែលទើបបង្កើតថ្មី ដែលផ្តល់ សេវាកម្ម បែបឌីជីថល ហើយមានមូលដ្ឋាននៅប្រទេសកម្ពុជា។ មូលនិធិ នេះក៏នឹងប្រើប្រាស់ដើម្បីជម្រុញឲ្យវិស័យឌីជីថល នៅកម្ពុជា អោយកាន់តែរីកលូតលាស់ជាងមុនផងដែរ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ