Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី១​ ខែ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃ​នេះថា​ មូលនិធិ​ទឹកប្រាក់១លាន​ដុល្លារដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់​ប្រហែល ៣៥មឺុន ​ដុល្លារ​​ ​ ដើម្បី​​គាំទ្រ​​គំនិត​ផ្តូច​ផ្តើម​នានា ដែល​នឹង​ជួយ​ផ្ដល់ដំណោះស្រាយបញ្ហាដែលប្រជាពលរដ្ឋ​​កម្ពុជាបានកំពុងរងផលប៉ះពាល់​ទាំងផ្នែក​សុខភាព សង្គម និង​​សេដ្ឋកិច្ច​ពី​ការ​រាត​ត្បាត​ជំងឺកូវីដ​១៩​។

មកដល់បច្ចុប្បន្ន មានគម្រោង​​ចំនួន​ ១២ ដែលបាន​ទទួល​ជំនួយហិរញ្ញវត្ងុ ពី​មូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩របស់ខ្លួននេះ រួមទាំងគម្រោងថ្មីមួយ របស់មន្ទីរពេទ្យកុមារអង្គរ ដែល​គម្រោង​នេះ​មាន​បំណង​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ​ក្នុង​ខេត្ត​សៀមរាប និង​នៅទូទាំង​ប្រទេស​កម្ពុជា។

គំនិតផ្តួចផ្តើម​ផ្សេងៗ​ដែល​បានទទួល​មូលនិធិ​នេះ រួម​មាន៖

  • ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បីគាំទ្រ​ដល់​វេទិកា​​ព័ត៌មាន​អំពី​វីរុស​​កូវីដ​១៩។
  • អង្គការ Friends International ៖ ដើម្បីគាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាល​បុគ្គល​ដែល​បាត់​បង់​ឱកាស​នៅទូទាំង​ខេត្ត​ចំនួន ៧ អំពីការរក្សា​អនាម័យ​ផ្ទាល់ខ្លួន។
  • វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ ដើម្បីផ្គត់​ផ្គង់​​​ឧបករណ៍ធ្វើ​តេស្ត និង​ឧបករណ៍​ការពារផ្ទាល់ខ្លួន​ប្រឆាំង​​​វីរុស​​កូវីដ​១៩ ​រហូតដល់​ រយៈ​ពេល ២​ខែសម្រាប់​ពិនិត្យ និង​ធ្វើ​រោគ​វិនិច្ឆ័យអ្នកជំងឺ​រាប់ពាន់នាក់។
  • វិទ្យាស្ថានបើកទូលាយ ៖ ដើម្បី​គាំទ្រ​ដល់​ឌីជីថលនីយកម្ម​មេរៀន និង​សម្ភារ​អប់រំ​សម្រាប់​សិស្ស​ថ្នាក់ទី​១២។
  • សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៖ ដើម្បីគាំទ្រ​ដល់​ការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ធុរកិច្ច​របស់​សហគ្រាស ធុន​តូច និង​ធុន​មធ្យម (MSMEs)។
  • សាលា Bayon Education and Development៖ ដើម្បីគាំទ្រ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​សិស្ស​ក្នុង​ខេត្ត​សៀមរាប តាមរយៈ​ការ​រៀនសូត្រ​ពីចម្ងាយ។
  • Impact Hub Phnom Penh៖ ដើម្បីគាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាលអំពី​ការ​ស្ទុះងើបឡើង​វិញ​នៃ​ធុរកិច្ច​របស់​​ក្រុមហ៊ុន​បង្កើត​ថ្មី និង​សហគ្រា​ធុនតូច និង​មធ្យម (SMEs)។
  • មូលនិធិ East Meets West Foundation៖ ដើម្បីបណ្តុះ​បណ្តាល​អ្នក​ភូមិដែលមានការ​សិក្សា​តិច​តួច​អំពី​អនាម័យ​ផ្ទាល់ខ្លួន និង​សម្ភារៈរូបវ័ន្តលាងសម្អាត​​ដៃ​ក្នុង​ខេត្ត​ចំនួន ៥។
  • អង្គការ​​ចិត្តសង្គមអន្តរវប្បធម៌៖ ដើម្បីគាំទ្រ​ដល់​សុខភាពផ្លូវ​ចិត្ត និង​សុខមាលភាព​របស់​កម្មករ​អន្តោ​ប្រវេសន៍​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។
  • អង្គការ Save the Children ដើម្បីជួយ​កុមារ និង​សហគមន៍​ឱ្យ​សម្រប​ខ្លួនទៅនឹង​ការរៀនសូត្រពី​ចម្ងាយ​ក្នុង​ខេត្ត​កំពង់​ចាម។
  • អង្គការវឌ្ឍនភាពសហគមន៍ ៖ ដើម្បី​បង្កើន​ការ​ស្ទុះងើបជីវភាពឡើងវិញ​របស់​កសិករ​ក្នុង​ខេត្ត​            ស្វាយ​រៀង។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា៖ «ដូច​ដែលយើង​អាច​មើល​ឃើញ​ពី​ព័ត៌មានថ្មីៗ​នេះថា  ភាពជោគ​ជ័យ​បច្ចុប្បន្ន​របស់​កម្ពុជា​ក្នុងការ​ដោះស្រាយជា​មួយ​នឹង​វិបត្តិ​សុខភាព​សាធារណៈ​ពិភព​​លោក នៅមិន​ទាន់ច្បាស់លាស់​នៅ​ឡើយទេ ហើយ​យើង​ទាំង​អស់គ្នា​ចាំបាច់​ត្រូវ​​ប្រឹង​ប្រែង​ទ្វេ​ដង ដើម្បី​បង្ការ​ការ​ឆ្លង​​ក្នុងសហគមន៍​បន្ថែមទៀត។ យើង​មាន​មោទនភាព​ដែលបានគាំទ្រ​ដល់​គំនិតផ្តួច​ផ្តើម​សំខាន់ៗ​ជាច្រើន ដែល​កំពុង​ធ្វើ​ឱ្យសហគមន៍ស្ទុះ​ងើបឡើង​វិញកាន់តែ​ខ្លាំង​​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃការ​រាតត្បាត​វីរុស​កូវីដ​១៩ ហើយ​យើង​ចង់​ឆ្លៀត​ឱកាស​នេះ​រំឭក​គ្រប់​គ្នាថា មូលនិធិ​នៅ​មាននៅឡើយ។ យើងចង់​ឮពី​ស្ថាប័ន​ណាមួយ​ដែល​កំពុង​ធ្វើការងារ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជាតិ និង​សហគមន៍​របស់​យើង​ក្នុង​អំឡុងពេល​វេលា​ដ៏​លំបាកទាំង​នេះ»។

មូលនិធិ ១​លានដុល្លារ​​ដើម្បី​ប្រឆាំង​វីរុស​កូវីដ​១៩ ត្រូវបានបង្កើត​ឡើង​ដើម្បីគាំទ្រ​គំនិត​ផ្តួចផ្តើមនានា​ក្នុង​វិស័យ​ចំនួន ៤៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងវិបត្តិ ការក្សាគម្លាត​សង្គម និង​ការ​រក្សា​                អនាម័យ​ផ្ទាល់​ខ្លួន។ ការ​ស្នើ​សុំ​មូលនិធិ​ត្រូវបានអនុម័ត​ដោយគណៈកម្មការ​វាយ​តម្លៃ​រួម ដែលរួម​មាន​ក្រុមហ៊ុន Smart Axiata ក្រុម​ហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប បន្ទាប់ពី​ត្រូវ​បាន​ពិនិត្យ​មើល​យ៉ាង​ម៉ត់ចត់​ដោយ​គណៈកម្មការ​ផ្ទៃក្នុង។

ពាក្យ​ស្នើសុំ​អាច​ដាក់​​​តាម​អនឡាញ​តាមរយៈ https://bit.ly/3aQsrJV

សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទង ​[email protected] និងតាមដាន ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ