Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ, ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ – ក្រុមហ៊ុន Smart Axiata ត្រូវបានទទួលស្គាល់ដោយអគ្គនាយក
ដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន។ តាមរយៈការទទួលពាន រង្វាន់នេះ ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុន ទូរគមនាគមន៍ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានទទួលស្គាល់ក្នុងការបំពេញ កាតព្វកិច្ចពន្ធរបស់ខ្លួន។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ័កាលពីថ្ងៃទី ១០ ខែឧសភា ឯកឧត្ដម គង់ វិបុល អគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារបានកោតសរសើរ ការប្រកាន់ខ្ជាប់របស់ ក្រុមហ៊ុន Smart ចំពោះគោលការណ៍ណែនាំនិងតម្រូវការពន្ធសម្រាប់វិស័យទូរគមនាគមន៍។

ឯកឧត្ដម គង់ វិបុល បានមានប្រសាសន៍ថា៖ “ ក្រុមហ៊ុន Smart បានខិតខំយ៉ាងខ្លាំងដើម្បីអនុវត្តតាមគោលការណ៍ ណែនាំស្តីពីការអនុវត្តពន្ធដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាសក្ខីភាពនៃការអនុវត្តគំរូរបស់ពួកគេនៅក្នុងប្រទេស។យើងសង្ឃឹមថា ពានរង្វាន់នេះនឹងដើរតួជាការលើកទឹកចិត្តដល់អ្នកបង់ពន្ធទាំងអស់នៅប្រទេសកម្ពុជា អោយគាំទ្រដល់កំណើននិងការអភិវឌ្ឍន៍របស់ប្រទេស តាមរយៈការអនុវត្តពន្ធត្រឹមត្រូវនិងទាន់ពេលវេលា។”

ពានរង្វាន់មាសនេះត្រូវបានផ្តល់ឲ្យក្រុមហ៊ុនណាដែលទទួលបានពិន្ទុចន្លោះពី ១៦ ទៅ ២០ក្នុងលក្ខណៈវិនិច្ឆ័យចំនួន ១២ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារដែលផ្តោតលើការអនុលោមតាមកាលកំណត់នៃការទូទាត់និងការដាក់ស្នើឯកសារជាក់លាក់នៅពេលត្រូវបានស្នើសុំ ពីអគ្គនាយកដ្ឋាន។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា ពានរង្វាន់ គឺជាមោទនភាពមួយរបស់ក្រុមហ៊ុន។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ “ក្រុមហ៊ុន Smart តែងតែបំពេញទំនួលខុសត្រូវសម្រាប់ជាតិ យ៉ាងយកចិត្តទុកដាក់បំផុតហើយយើងនៅក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តចំពោះបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុតនៅអ្វីគ្រប់យ៉ាងដែលយើងធ្វើ។នេះគឺរាប់ពីការផ្តល់ជូននូវសេវាឈានមុខគេក្នុងឧស្សាហកម្ម របៀបវារៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុហ៊ុនយ៉ាងសកម្ម ថែមទាំងតម្រូវការ បង់ពន្ធដែលបានកំណត់និងការចូលរួមវិភាគទានដល់ទ្រព្យសម្បត្ដិរដ្ឋ។ ការទទួលបានវិញ្ញាបនបត្រ័បែបនេះសម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញកាតព្វកិច្ចពន្ធ គឺពិតជាមោទនភាពមួយសម្រាប់ពួកយើង។”

ក្រុមហ៊ុន Smart ដែលបានបង់ពន្ធចំនួន ៧៦,៤ លានដុល្លារក្នុងការអនុវត្តបទបញ្ជាប្រាក់សគុណឆ្នាំ២០១៧ នឹងបន្តជាក្រុមហ៊ុន ដែលបង់ពន្ធធំជាងគេបំផុតមួយក្នុងប្រទេស។ ការចូលរួមវិភាគទានពន្ធរបស់ក្រុមហ៊ុនតែឯងមានចំនួនតំណាងឲ្យ ៣ភាគរយ នៃចំណូលថវិការជាតិសរុបកាលពីឆ្នាំមុន។

ក្នុងរបាយការណ៍សារព័ត៍័មានមួយ បានសរសេថា ក្នុងឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលប្រាក់ចំណូលបានចំនួន ១,៩៣ ពាន់លានដុល្លា ពោលគឺកើនឡើង ៣០ភាករយ ធៀបនឹងឆ្នាំមុនហើយបានប្រកាសប្រមូលប្រាក់ចំនួនបាន ៧៦១ លានដុល្លារនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៨។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ