Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩៖ Global Banking and Finance Review (GBFR) បានផ្ដល់ពានរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតឆ្នាំ២០១៩ និងពានរង្វាន់ក្រុមហ៊ុនកម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុតនៅកម្ពុជាឆ្នាំ២០១៩ ដល់ក្រុមហ៊ុន Smart Axiata រយៈេពល៥ឆ្នាំជាប់ៗគ្នា សម្រាប់ការទទួលស្គាល់ពីការប្ដេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និង ឧត្ដមភាពក្នុងវិស័យទូរគនាគមន៍ទូរស័ព្ទចល័ត និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់គេផងដែរ។

បើយោងទៅតាមលោកស្រី Wanda Rich អ្នកនិពន្ធនាយកនៅ Global Banking and Finance Review (GBFR) បានកត់សម្គាល់ថា ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ «ម្ដងទៀតជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា»។ លោកក៏បានបញ្ជាក់ផងដែរថា៖ «ចក្ខុវិស័យជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Smart បានបន្តការវិនិយោគលើបច្ចេកវិទ្យា ការដាក់ពង្រាយសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្នុងឆ្នាំ ២០១៨ ដែលមានប្រសិទ្ធភាពជាដៃគូប្រកួតប្រជែងរបស់ខ្លួន។»

ពានរង្វាន់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីភាពរឹងមាំរបស់ក្រុមហ៊ុន ភាពរឹងមាំរបស់បុគ្គលិក និងចក្ខុវិស័យរបស់ក្រុមហ៊ុន ចំពោះប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៤ Smart គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលនាំយកបច្ចេកវិទ្យា 4G LTE មកកម្ពុជា ក្រោយមក ក្នុងឆ្នាំ២០១៧ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ម្ដងទៀតដែលបានដាក់ឲ្យដំណើការបច្ចេកវិទ្យា 4.5G។ ក្រុមហ៊ុនក៏បានឈានមុខគេផងដែរ ក្នុងការណែនាំឲ្យប្រើប្រាស់នូវរបៀបរស់នៅបែបឌីជីថលថ្មី និងប្រកបដោយភាពច្នៃប្រឌិថ្មីៗបំផុត ក៏ដូចជា ផ្ដល់កម្មវិធីកម្សាន្តជាច្រើន។

ក្រៅពីក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ដែលដាក់ឲ្យដំណើរការលើការទូទាត់ប្រាក់ជាមួយក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅក្នុងឆ្នាំ២០១៨រួចមក ក្រុមហ៊ុនក៏បានដឹកនាំឧស្សាហកម្មមួយនេះឲ្យប្រើប្រាស់សេវា Voice over Wi-Fi និង សេវា eSIM ផងដែរ។ នៅឆ្នាំដដែលនោះ ក្រុមហ៊ុន Smart ក៏បានដាក់ឲ្យដំណើរការសេវាកម្ម Smart @Home ដែលជាសេវាអិុនធឺណិតតាមផ្ទះ ដើម្បីបំពេញតម្រូវការបន្ថែមជូនដល់អ្នកប្រើប្រាស់អិុនធឺណិត ដែលបាននឹងកំពុងតែកើនឡើងជាលំដាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការក្លាយជាម្ចាស់ជ័យលាភីនៃពានរង្វាន់ជាក្រុមហ៊ុនទូរស័ព្ទចល័តល្អបំផុត និងជាក្រុមហ៊ុនកម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុត សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នា បានបង្ហាញថា ការប្តេជ្ញាក្រុមហ៊ុនរបស់យើង និងការបង្កើតឥទ្ធិពលលើអនាគត
របស់ប្រទេសកម្ពុជា។ យើងក៏មានមោទនភាពចំពោះរបៀបវារៈនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់យើងផងដែរ ដូចជាការគាំទ្រការអប់រំ កីឡាសហគមន៏ បរិស្ថាន និងការឆ្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រជាជនកម្ពុជាទាំងអស់។»

ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Smart បានពង្រឹងបន្ថែមទៀតនូវកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក្នុងបណ្ដុំ វិស័យអប់រំ និងការឆ្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនតាមរយៈការបង្កើតកម្មវិធីថ្មីៗដូចជា កម្មវិធី SmartEdu Discovery Day កម្មវិធី SmartSpark និង កម្មវិធី Tech Summit ដែលជាផ្នែកមួយនៃប្រាក់ចំណូលច្រើនជាង១ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំ ដែលនឹងត្រូវបានប្រើសម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដែលមានតម្លៃជាទឹកប្រាក់១,៥លានដុល្លារអាមេរិកផងដែរ ជាមួយនឹងក្រសួងអប់អរំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍទេពកោសល្យឌីជីថល នាថ្ងៃអនាគត ក្នុងរយៈពេល៣ឆ្នាំ ខាងមុខទៀត តាមរយៈកម្មវិធី SmartEdu Scholarship និងកម្មវិធី SmartEdu University Student Development Program ។

ជាមួយនឹងការច្នៃប្រឌិតឈានមុខគេលើឧស្សាហកម្ម បច្ចេកវិទ្យាដ៏រំភើប សេវាកម្មរបៀបរស់នៅបែបឌីជីថល ក៏ដូចជា កម្មវិធីជាច្រើនទៀត ដែលត្រូវបានគ្រោងសម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ៗទៀតផងដែរ តួនាទីស្នូលរបស់ក្រុមហ៊ុន Smart នៅក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ គឺស្ថិតក្នុងភាពដ៏រឹងមាំ៕

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ