Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការថែរក្សាបរិស្ថានតាមរយៈការឧបត្ថម្ភកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២ (CCCS22)។

កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២ (CCCS22) រយៈពេលបីថ្ងៃដែលរៀបចំឡើងដោយក្រសួងបរិស្ថាន (MOE) ក្រោមការសហការជាមួយអង្គការ Mekong Future Initiative មានការចូលរួមពីក្រុមអ្នកជំនាញ អ្នកបម្រើការងារក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយក្នុងព្រឹត្តិការណ៍នេះ។

បេសកកម្មនៃកិច្ចប្រជុំកំពូលនេះគឺដើម្បីជំរុញកិច្ចពិភាក្សាថ្នាក់ជាតិស្តីពីបញ្ហាទាក់ទងនឹងអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឱកាសសម្រាប់ការបង្កើនការសម្របសម្រួលក្នុងចំណោមអ្នកជំនាញខាងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «យើងត្រូវទទួលស្គាល់ការពិតដែលមិនអាចប្រកែកបានថា សន្តិភាពនិងស្ថិរភាពទូទាំងប្រទេស វិវឌ្ឍចេញពីមនសិការនៃការឯកភាព និងសមាហរណកម្មកម្ពុជាក្រោមក្របខណ្ឌនៃគោលនយោបាយ ឈ្នះ-ឈ្នះ គឺជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេស និងការលើកកម្ពស់ជីវភាពរស់នៅ។ ជាមួយនឹងការអភិវឌ្ឍនេះ បញ្ហាប្រឈមចំពោះបរិស្ថាន និងនិរន្តរភាពក៏កើតមានឡើងផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំរីករាយណាស់ដែលមានការគាំទ្រពីក្រុមហ៊ុននានា ដូចជាក្រុមហ៊ុនន Smart Axiata ដើម្បីជួយយើងក្នុងការលើកកម្ពស់និរន្តរភាព និងការធ្វើសកម្មភាពដោយការទទួលខុសត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងប្រតិបត្តិការរបស់ពួកគេដើម្បីបរិស្ថានល្អ»។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart Axiata និរន្តរភាពគឺជាអាទិភាពដ៏សំខាន់របស់យើង។ និរន្តរភាពគឺជាចំណុចស្នូលនៃគំរូអាជីវកម្មរបស់យើង ហើយតាមរយៈការធ្វើការរួមគ្នាជាមួយដៃគូពីសំណាក់គ្រប់វិស័យផ្សេងៗ យើងនឹងអាចសម្រេចបានតាមបេសកកម្មរបស់យើងដើម្បីភ្ជាប់ទំនាក់ទំនងគ្នា និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ខណៈពេលដែលបង្កើតអនាគតប្រកបដោយនិរន្តរភាពផងដែរ»។

លោក Allen Dodgson Tan អគ្គនាយកអង្គការ Mekong Future Initiative មានប្រសាសន៍ថា៖ «នេះគឺជាឱកាសដំបូងចាប់តាំងពីកើតមានជំងឺកូវីដ-១៩ ក្នុងការប្រមូលផ្តុំក្រុមអ្នកជំនាញចម្រុះខាងផ្នែកបម្រែបម្រួល អាកាសធាតុ។ CCCS22 ក៏ជាព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាផងដែរ»។

ព្រឹត្តិការណ៍ឆ្នាំនេះបានបង្ហាញពីវឌ្ឍនភាពដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានឆ្ពោះទៅរកបញ្ហាទាក់ទងនឹងអាកាសធាតុ។ ក៏មានការចូលរួមចំណែកពីភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ រួមទាំងវិស័យឯកជន និងវិស័យសាធារណៈ។

ក្រុមហ៊ុនអាជីវកម្មនិងអង្គការនានាដែលបានចូលរួមក្នុង CCCS22 រួមមានអង្គការ USAID ក្រុមហ៊ុន Forte Insurance ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន HEINEKEN អង្គការ Oxfam Cambodia និងក្រុមហ៊ុនផ្សេងៗទៀត។

កិច្ចប្រជុំកំពូលនេះរួមមានវគ្គស្តីពីថាមពលកកើតឡើងវិញ ហិរញ្ញវត្ថុបៃតង/ហិរញ្ញវត្ថុអាកាសធាតុ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការច្នៃប្រឌិតបច្ចេកវិជ្ជាបរិស្ថាននៅទូទាំងឧស្សាហកម្មជាច្រើនដូចជា កសិកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយដល់ទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) នៅកម្ពុជាដោយធ្វើការងាររួមគ្នាជាមួយក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន យុវជន ស្ថាប័នសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដើម្បីបង្ហាញសកម្មភាពរបស់ពួកគេឆ្ពោះទៅរកអនាគតដែលកាន់តែមាននិរន្តរភាព និងភាពប្រសើរសម្រាប់ទាំងអស់គ្នា។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអាកាសធាតុបន្ទាន់ តាមរយៈការពិនិត្យតាមដាន និងការគ្រប់គ្រងបរិមាណកាបូនឌីអុកស៊ីតរបស់ក្រុមហ៊ុនដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់និរន្តរភាពផងដែរ។

ក្រុមហ៊ុន Smart Axiata ក៏មានភាពសកម្មផងដែរនៅកម្រិតមូលដ្ឋានដោយចាប់ផ្តើមការធ្វើដំណើរអប់រំអំពីបរិស្ថានជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបដិសេធប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមប្លាស្ទិក។ កម្មវិធីចុងក្រោយបំផុតបានធ្វើឡើងនៅដើមឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោង “អ” (Project R) ដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើប្រាស់បានតែម្តងនៅក្នុងនិងជុំវិញខេត្តសៀមរាបតាមរយៈការអប់រំ ការធ្វើសកម្មភាព និងការបំផុសគំនិត។

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata លើការងារបរិស្ថាន និងនិរន្តរភាព សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ