Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០១៧៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធខួប 8 ឆ្នាំរបស់ខ្លួនជាមួយនឹងការឈ្នះពានរង្វាន់មួយទៀត គឺពានរង្វាន់បណ្តាញទូរស័ព្ទចល័តលឿនជាងគេនៅកម្ពុជា ពីស្ថាប័ន Ookla ខណៈក្រុមហ៊ុនបន្តផ្តល់សេវាអ៊ិនធឺណិតចល័តល្អបំផុត ក្នុងតម្លៃសមរម្យ ទៅដល់ប្រជាជនកម្ពុជាកាន់តែច្រើន ។

ពានរង្វាន់ Speed test 2016 ដែលផ្តល់ជូនដោយស្ថាប័ន Ookla គឺជាពានរង្វាន់ចុងក្រោយគេ ក្នុងចំណោមពានរង្វាន់ជាច្រើនដែលក្រុមហ៊ុន Smart បានឈ្នះកាលពីឆ្នាំកន្លងទៅ ។ ក្រុមហ៊ុនបានឈ្នះពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍ចល័តល្អបំផុតនៅកម្ពុជា ឆ្នាំ២០១៦” ពីស្ថាប័នស្រាវជ្រាវទីផ្សារ Frost & Sullivan និងបានឈ្នះពានរង្វាន់ “គម្រោងសហគមន៍ល្អបំផុត” ពីស្ថាប័ន Telecom Asia សម្រាប់ការចូលរួមរបស់ខ្លួននៅក្នុងយុទ្ធនាការអក្ខរកម្មជាតិរបស់ប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ ។ ក្រុមហ៊ុនក៏ត្រូវបានជ្រើសរើសដោយស្ថាប័ន Global Banking និង Finance Review សម្រាប់ពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍ល្អជាងគេ” និង “ក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គមល្អជាងគេ” រយៈពេលពីរឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥ និងឆ្នាំ២០១៦ ផងដែរ ។

ពានរង្វាន់ចុងក្រោយបំផុតពីស្ថាប័ន Ookla នេះ ដែលជាស្ថាប័នឈានមុខគេនៅលើពិភពលោកក្នុងការធ្វើតេស្តល្បឿនអ៊ិនធឺណិត សម្រេចបានក៏ដោយសារក្រុមហ៊ុនបានធ្វើការវិនិយោគថ្មីៗបន្ថែមទៀតទៅលើបច្ចេកវិទ្យាទំនើប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមចក្ខុវិស័យបន្តអភិវឌ្ឍផ្នែកទិន្នន័យអ៊ិនធឺណិត និងដើម្បីក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័តល្បឿនលឿនបំផុតនៅកម្ពុជា ។ ស្ថាប័ន Ookla ជាម្ចាស់គេហទំព័រ speedtest.net ដែលជាគេហទំព័រស្តង់ដារសម្រាប់ការវាស់ល្បឿនអ៊ិនធឺណិត ទាំងបណ្តាញអ៊ិនធឺណិតចល័ត និងអចល័ត ។

ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរគមនាគមន៍ចល័តដំបូងគេ ដែលពាំនាំបច្ចេកវិទ្យា 4G LTE ពិតប្រាកដដល់ប្រជាជនកម្ពុជាកាលពីឆ្នាំ 2014 ហើយដែលបច្ចុប្បន្ននេះ ស្ថានីយ៍ជាង ៦៥% នៅទូទាំង២៥ខេត្ត-ក្រុង ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា 4G ដែលផ្តល់ជូននូវអ៊ិនធឺណិតដែលមានល្បឿនលឿនជាងគេនៅកម្ពុជា។ (បន្ថែមពីនេះ 100% នៃស្ថានីយ៍របស់ Smart មានបំពាក់ប្រព័ន្ធ 3G រួចរាល់ហើយ) ។ ក្រោយមកទៀត Smart គឺជាក្រុមហ៊ុនដំបូងគេ ដែលបានអភិវឌ្ឍបណ្តាញ 4G LTE របស់ខ្លួនទៅជា 4G+ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ដោយបានពង្រីកស្ពិចត្រូម 4G របស់ខ្លួន មានន័យថា អតិថិជនអាចទទួលបានអ៊ិនធឺណិត កាន់តែលឿនជាងមុន។

ក្រោមការប្តេជ្ញាចិត្តបន្តលើកកម្ពស់បទពិសោធន៍ប្រើប្រាស់អ៊ិនធឺណិត សម្រាប់អតិថិជនរបស់ខ្លួន ឥឡូវនេះ ក្រុមហ៊ុន Smart បាននិងកំពុងដាក់ចេញនូវបច្ចេកវិទ្យា 4G VoLTE (Voice Over Long Term Evolution) ដើម្បីផ្ដល់ជូន អ្នកប្រើប្រាស់នូវបទពិសោធន៍ 4G កាន់តែអស្ចារ្យ ដែលបច្ចេកវិទ្យានេះ នឹងភ្ជាប់ការហៅទូរស័ព្ទទៅកាន់អ្នកដ៏ទៃបានលឿនជាងមុន និងជួយអោយសម្លេងនៃការហៅទូរស័ព្ទច្បាស់ជាងមុន ។ អ្នកប្រើប្រាស់ទូរស័ព្ទដូចជា Samsung Galaxy S7 / S7 Edge, Huawei P9 Plus, Huawei GR5 និង iPhone 6, 6s ឬ 7 អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជានូវការហៅទូរស័ព្ទកាន់តែលឿន បទពិសោធន៍ហៅទូរស័ព្ទឥតអាក់ និងមានគុណភាព HD voice នៅពេលប្រើប្រាស់បណ្តាញ 4G+ LTE កម្រិតខ្ពស់របស់ក្រុមហ៊ុន Smart ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅក្នុងពេលវេលាមួយដ៏អស្ចារ្យ ក្នុងបដិវដ្តបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលសេវាអ៊ិនធឺណិតចល័តល្បឿនលឿន និងគុណភាពខ្ពស់ មានទៅដល់ដៃអតិថិជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងតម្លៃមួយដែលសមរម្យបំផុត ។ ពានរង្វាន់ថ្មីបំផុតនេះពីស្ថាប័ន Ookla គឺជាការសបញ្ជាក់ នូវការវិនិយោគជាបន្តបន្ទាប់របស់យើងនៅក្នុងវិស័យទូរគមនាគមន៍ចល័ត ដែលយើងបាននិងកំពុងធ្វើអស់រយៈពេល៨ឆ្នាំមកហើយ ខណៈអភិវឌ្ឍម៉ាកយីហោ Smart ទៅជាម៉ាកយីហោនៃរបត់ជីវិតឌីជីថល តាមរយៈការបន្តអភិវឌ្ឍប្រព័ន្ធ 4G LTE ក្នុងនាមជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនផលិតទូរស័ព្ទ និងផ្គត់ផ្គង់មាតិកាឈានមុខគេ ព្រមទាំងការបង្កើតសេវាកម្មឌីជីថលថ្មីៗ” ។

លោកបានបន្ថែមទៀតថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា យើងផ្តោតលើការវិនិយោគ និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធជាសំខាន់ ព្រោះយើងដឹងថា មានសក្តានុពលដ៏ធំធេងក្នុងការបង្កើតសេដ្ឋកិច្ចឌីជីថលមួយ ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ហើយវាស្របតាមចក្ខុវិស័យនៃរាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុន Smart បានវិនិយោគជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា តួយ៉ាង ក្នុងឆ្នាំ២០១៦ យើងបានបណ្តាក់ទុនបន្ថែម ៧៥លានដុល្លារ ដើម្បីពង្រីកបណ្តាញ 4G របស់យើង ។ យើងគ្រោងនឹងធ្វើការវិនិយោគ ៨០លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំ២០១៧ ស្របតាមអាទិភាព និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតចល័តល្បឿនលឿនបំផុត និងបណ្តាញគ្របដណ្តប់ធំទូលាយបំផុត ជាមួយនឹងបច្ចេកវិទ្យា 4G+ និង HD Voice ទៅដល់ប្រជាជនកម្ពុជាទាំងអស់” ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ