Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខគេ​នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​ការពារជាតិកម្ពុជា​ ចំពោះ​​ការ​ចូល​រួម​ចំណែក​សំខាន់ៗ​​​​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​នេះ​បាន​ធ្វើ ​ដើម្បី​ជួយ​ប្រទេស​ជាតិ​ក្នុង​គ្រា​ដែល​មាន​ការ​​រាតត្បាត​​​ជំងឺកូវីដ-១៩​ខ្លាំង។

ការ​ទទួលស្គាល់​នេះ​ត្រូវបានធ្វើឡើង​ក្នុង​​​​ពិធីសំណេះសំណាល់ បំពាក់ឋានន្តរសក្កិ ជូនប័ណ្ណសរសើរ លិខិតសរសើរ  ​​ដែល​រៀបចំ​​ឡើង​​ដោយ​​ក្រសួង​ការពារ​ជាតិ​នៅថ្ងៃទី១៩ ខែសីហា​​សម្រាប់​អង្គការ និង​ស្ថាប័ន​ដែល​បាន​ជួយ​គាំទ្រ​ទាំង​អស់​សម្រាប់ការ​ចូល​រួម​ក្នុង​បុព្វហេតុ​រួមគ្នា​នេះ។

ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋ​លេខាធិការ​ក្រសួង​ការពារជាតិ​បាន​ផ្តល់​ប័ណ្ណសរសើរ​ដល់​ក្រុមហ៊ុន Smart Axiata ក្នុង​ពិធីំសំណេះសំណាល់ បំពាក់ឋានន្តរសក្កិ ជូនប័ណ្ណសរសើរ លិខិតសរសើរនេះ ដែល​ធ្វើ​ឡើង​​នៅ​ក្រសួង​ការពារជាតិ ដើម្បី​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹង​ប្រែង និង​សកម្មភាព​ដែល​ក្រុមហ៊ុន Smart Axiata បាន​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩ ចំពោះ​​​ប្រទេសជាតិ។

ការរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ក្នុងការជួយទប់ស្កាត់​ផលប៉ះ​ពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩ រួម​មាន​ការ​បង្កើតមូលនិធិ​​ទឹក​ប្រាក់ ១​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​វីរុស​កូវីដ-១៩​ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​​ដោះស្រាយ​​ផល​​​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ-១៩ ជួយ​បង្កើត​មណ្ឌល​ចាក់​វ៉ាក់សាំង​នៅទូទាំង​រាជធានីភ្នំពេញ និង​ប្រើប្រាស់​បណ្តាញ​ដ៏​ធំទូលាយ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​​ផ្តល់​​ជំនួយ​ស្បៀង​អាហារ និង​​ទំនាក់ទំន​ង​ដោយ​គ្មានការ​រំខាន​ទៅ​កាន់​អ្នក​ដែល​ជាប់គាំង​នៅ​ក្នុង​តំបន់​ក្រហម​​​ក្នុង​គ្រា​ដែល​មានការ​រាតត្បាត​​ខ្លាំងនៃ​ជំងឺ​កូវីដ-១៩ ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ខ្ញុំ​ពិតជា​រីក​រាយ​ណាស់​ដែល​ក្រុមហ៊ុន Smart Axiata ទទួល​បាន​​ប័ណ្ណ​សរសើរ​នេះ​ដោយ​សារ​តែ​ការ​ចូលរួម​ចំណែកពី​ក្រុម​ការងារ​​​របស់​​​​​​យើ​ង​នៅ​ក្រុមហ៊ុន Smart Axiata។ ការ​រួម​ចំណែក​និង​ការ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​របស់​យើង​ជា​មួយ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ក្នុង​អំឡុង​វិបត្តិ​ដ៏មហន្តរាយ​នេះ បាន​បង្ហាញ​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ក្រុមហ៊ុន Smart Axiata ពិត​ជា​នៅទីនេះ​ដើម្បី​បម្រើ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងអស់។ យើង​យក​ចិត្តទុក​ដាក់​ចំពោះ​​សុវត្ថិភាព សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ហើយ​​យើង​មាន​មោទនភាព​​ដែល​អាច​ផ្តល់​ការ​គាំទ្រ​របស់​យើង​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន។

ក្នុង​អំឡុងពេលមាន​ជំងឺរាតត្បាត​កូវីដ-១៩ ក្រុមហ៊ុន Smart Axiata បាន​ប្រមូល​ថវិកា​សង្គ្រោះ​បន្ទាន់​ពីមូលនិធិ​ទឹកប្រាក់​១លាន​ដុល្លារ​ដើម្បី​​ប្រឆាំ​ង​វីរុស​​កូវីដ-១៩ របស់ខ្លួន ដើម្បី​បង្កើត និង​បំពាក់​មណ្ឌល​ចាក់​វ៉ាក់​សាំង​ចំនួន២៨ ដែល​មាន​សំពត់​តង់ តុ កៅអី កង្ហារ ឧបករណ៍​​លាងដៃ​សម្លាប់​មេរោគ​ដោយ​ស្វ័យប្រវត្តិ ជែល​សម្លាប់មេរោគ ម៉ាស​ និង​ទឹកពិសារដល់មណ្ឌលនីមួយៗ ​ដែលមាន​ដំណើរការ​​​រយៈ​ពេល ២​ខែ។

លើស​ពី​នេះ ក្រុមហ៊ុន Smart Axiata បាន​​បង្កើត​​​មូលនិធិ​​​ស្បៀងអាហារ​ផងដែរ ដើម្បី​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន​អាច​បរិច្ចាគ​ថវិកា និង​ជំនួយ​សង្គ្រោះ​បាន​​ងាយស្រួលក្នុងការ​ជួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។

នៅពេលជំងឺរាតត្បាតខ្លាំង អតិថិជន Smart អាច​បរិច្ចាគ​ទៅកាន់មូលនិធិ​​​ស្បៀងអាហារ​​នេះ​ដោយ​ប្រើ​លេខ​កូដ​​ពិសេស។ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​ទឹកប្រាក់​ក្នុង​បរិមាណ​ដូច​ទៅនឹង​ចំនួនដែល​អតិថិជន​ Smart បាន​បរិច្ចាគ​ដែលមាន​រហូត​ដល់ចំនួន ១សែន​​ដុល្លារ។ ការ​បរិច្ចាគ​​នេះ​​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ទិញ​ឧបករណ៍​សម្រាប់ការ​សង្គ្រោះ​បន្ទាន់សំខាន់ៗ ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ទៅ​​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ក្រហម​ដែល​ជួប​ការ​លំបាក​ក្នុង​ការទទួល​បាន​​​សម្ភារចាំបាច់​ជា​មូលដ្ឋាន។​

ជាផ្នែក​មួយ​នៃ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​អំឡុង​ពេល​មានជំងឺកូវីដ-១៩  ក្រុមហ៊ុន Smart Axiata ក៏បាន​ផ្តល់​ជូន​អតិថិជន​​របស់ខ្លួន​នៅ​​ទូទាំង​ប្រទេស​ជាមួយ​នឹង​ការ​ហៅ​​​ទូរស័ព្ទ​ចេញក្នុងប្រព័ន្ធ​​​ដោយ​ឥតគិតថ្លៃរយៈពេល ៦០នាទី​​​រៀង​រាល់ថ្ងៃ ពង្រីក​រយៈ​ពេល​សុពលភាព​ស៊ីមកាត និង​ផ្តល់ជូន​ទិន្នន័យ ៦០មេហ្កាបាយ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ក្រហម។

លោក Feiruz Ikhwan បាន​បន្ថែម​ថា៖ «ក្នុង​នាម​ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​របស់​ប្រទេសកម្ពុជា យើង​មាន​មោទនភាព​ដែល​អាច​ប្រើ​ប្រាស់​បណ្តាញ​ដ៏​ធំទូលាយ​របស់​យើង​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ»។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន Smart Axiata ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា និងពលរដ្ឋ​កម្ពុជា​ក្នុងគ្រា​ដែលមានការ​រាត​ត្បាត​​ជំងឺ​កូវីដ​-១៩ខ្លាំង សូម​ចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ