Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ១២ ខែតុលា​ ឆ្នាំ២០២០ –  អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយបែបឌីជីថល ក្នុង វិស័យផ្សេងៗដែលកំពុងតែប្រឈមមុខ និងបង្ហាញចំណេះដឹងរបស់ពួកគេ ទាក់ទងនឹងបចេ្ចកវិទ្យាឌីជីថលដ៍សំខាន់មួយ ក្នុងសតវត្សរ៍ទី ២១។

ពាក្យ Internet of Things (IoT) សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ឧបករណ៍កុំព្យូទ័រដែលបានបង្កប់នៅក្នុងឧបករណ៍ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ហើយអាចធ្វើឱ្យឧបករណ៍ទាំងនោះអាចបញ្ជូន និងទទួលទិន្នន័យបាន។      បច្ចេកវិទ្យា IoT កំពុងទទួលការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ក្នុងវិស័យ កសិកម្ម ផលិតកម្មនានា និងក្នុងការរចនាគេហដ្ឋាន និងទីក្រុងឆ្លាត ដែលក្នុងនោះម៉ាស៊ីន ឫបច្ចេកវិទ្យា អាចទាក់ទងជាមួយគ្នាបាន ហើយទិន្នន័យ ដែលប្រមូលបាន នឹងអាចយកមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃ។

ឧទាហរណ៏ដ៏សាមញ្ញមួយ ដូចជា អំពូលភ្លើងនៅក្នុងអគារការិយាល័យមួយ ដែលអាចចាប់យកសកម្មភាព តាមរយៈ បច្ចេកវិទ្យា sensors  នៅពេលនរណាម្នាក់នៅក្នុងបន្ទប់ ហើយបន្ទាប់មក អំពូលភ្លើងអាចបិទ ឫ បើក ដោយស្វ័យប្រវត្តិ ។

ដោយសហការជាមួយ Impact Hub Phnom Penh និង Arrowdot កម្មវិធី Smart IoT Challenge រៀបចំឡើងក្នុងគោលបំណងផ្តល់ឲ្យនិស្សិតនូវចំណេះដឹង IoT មូលដ្ឋាន ហើយពួកគេត្រូវស្វែងរក បញ្ហាពិតៗ  ហើយបន្ទាប់មករៀបចំគម្រោងបង្កើតវិធី ដែលបច្ចេកវិទ្យា IoT អាចផ្តល់ដំណោះស្រាយបាន។

ជ័យលាភី ក្រុម Smart Composting សម្រេច​យកបញ្ហា ការខ្ជះខ្ជាយនិងសំណល់ម្ហូបអាហារ និង​បង្កើតដំណោះស្រាយដោយប្រើ ​sensor ដែលកំណត់សំណើម សីតណ្ហភាព និងកត្តាបរិស្ថានផ្សេងៗទៀត ដើម្បីឲ្យការបង្កើតជីកំប៉ុសមានភាពងាយស្រួលជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតវាពីមុនមក។

ឈ្មោះ ជា  ច័ន្ទសុកសម្បត្តិ សមាជិកពីក្រុមជ័យលាភី Smart Composting និងជានិស្សិតរបស់កម្មវិធី អាហារូបករណ៍ SmartEdu បាននិយាយថា ៖ «នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធី Smart IoT Challenge។  ឱកាសនេះមិនត្រឹមតែជួយឱ្យខ្ញុំរៀនជំនាញឌីជីថលថ្មីដែលកំពុងរីកចម្រើន ប៉ុណ្ណោះទេ វាក៏អនុញ្ញាតឲ្យខ្ញុំបានអនុវត្តជាមួយនឹងដំណោះស្រាយជាក់ស្តែងដែលខ្ញុំមិនធ្លាប់បានគិតពីមុនមក។ លើសពីនេះទៅទៀតខ្ញុំបានរៀនសូត្រច្រើនអំពីជំនាញក្នុងការធ្វើការងារជាក្រុម​ ការធ្វើបទបង្ហាញ​ និងការធ្វើការក្រោមសំពាធ។»​

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ពិភពលោក កាន់តែចាប់យកប្រព័ន្ធឌីជីថលកាន់តែលឿនរហ័ស ការកំណត់សម្គាល់បញ្ហាជាក់ស្ដែង ដែលអាចដោះស្រាយបានដោយប្រើបច្ចេកវិទ្យាឌីជីថល គឺជាជំហានបន្ទាប់ដ៏សំខាន់មួយ ក្នុងការទាញយកឥទ្ធិពលពីអីុនធីណិត។ ដោយសារ យើងកំពុងឆ្ពោះទៅ កាន់ បច្ចេកវិទ្យា 5G យ៉ាងលឿនរហ័ស វានឹងផ្ដល់ប្រសិទ្ធភាពខ្ពស់ ល្បឿនកាន់តែលឿន និងបញ្ចេញនូវសក្តានុពលពិតប្រាកដនៃ Internet of Things ដែលអាចយកមកប្រើប្រាស់នៅកន្លែងការងារ កសិដ្ឋាន សាលារៀន និងទីក្រុងរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង។»​

កម្មវិធី Internet of Things Challenge​  នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង  SmartStart Young Innovator Program ដើម្បីបង្ហាញអ្នកចូលរួម នូវកម្មវិធីបច្ចេកវិទ្យាផ្សេងៗគ្នា និងជួយអាជីវកម្មរបស់ពួកគេឲ្យកាន់តែពេញនិយម ក្នុងបណ្ដាបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមជាជើងឯកឌីជីថលរបស់កម្ពុជា ក្រុមហ៊ុន Smart កំពុងស្វែងរកមធ្យោបាយរៀនសូត្រច្នៃប្រឌិត ដើម្បីផ្ដល់ឱកាសអប់រំឌីជីថល ដល់យុវជនកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗ រួមមាន កម្មវិធី SmartStart និងកម្មវិធីអាហារូបករណ៍SmartEdu។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ