Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

Liger Leadership Academy ក្នុងភាពជាដៃគូជាមួយ Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានបិទ​បញ្ចប់​ការប្រកួត​ក្រប​ខ័ណ្ឌលីគ​កីឡាហ្វ្រីសសប៊ី (Frisbee) នារីដំបូងបង្អស់នៅកម្ពុជា ដែលជាកម្មវិធីសាកល្បងមួយដែលមានគោលបំណងលើកទឹកចិត្តនារីឲ្យ​ចូលរួមក្នុងវិស័យកីឡា។

កម្មវិធីសាកល្បងរយៈពេល ៣ ខែមួយ​នេះមានគោលបំណងបង្ហាញពីសមភាពយេនឌ័រក្នុងកីឡាដ៏ពេញនិយមមួយនេះដែលជាទូទៅជាកីឡា​សម្រាប់​តែ​បុរសៗ​។ ការប្រកួតក្រប​ខ័ណ្ឌលីក​កីឡាហ្វ្រីសប៊ី(Frisbee) នេះមានការចូលរួមពីសិស្សា​នុសិស្ស​ជា​នារីដែលមកពី សាលា ចំនួន ៤នៅ​តាម​បទជន ក្នុងខេត្តកំពង់ស្ពឺ និងមកពីអង្គការ Liger ដែលការបង្ហាត់បង្រៀន ព្រមទាំងរៀបចំឡើងដោយសិស្សមកពី Liger។

មុនពេលការប្រកួតក្រប​ខ័ណ្ឌលីក​នេះ​​បាន​ចាប់ផ្តើម អង្គការ Liger បានបង្វឹកសិស្សា​នុ​សិស្សច្រើន​​ជាង ៦០ នាក់ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ មក ដើម្បីផ្ដល់ការយល់ដឹង និងការ​បង្កើតជា​ក្រុមសម្រាប់ការប្រកួត​ក្នុង​យុទ្ធនាការ​កីឡា​នេះ។  ក្រុមមកពី Liger ក៏បានធ្វើការស្ទង់មតិជាមួយសហគមន៍នៅតាមមូលដ្ឋាន ផងដែរ ដើម្បីធ្វើការវាយតំលៃលើផលប៉ះពាល់​ផ្សេង​ៗ និងបានបង្កើតគំរូ​នៃ​ការហ្វឹកហ្វាត់មួយ ដែលអាចត្រូវបានរៀបចំឡើងវិញដោយអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ផ្សេងទៀត ដែលមានបំណងចង់ពង្រឹកកីឡានេះនាពេលអនាគត។

លោក Dominic Sharpe ដែលជានាយក Liger Leadership Academy បានមានប្រសាសន៍ថា៖ «ស្ត្រី និងក្មេងស្រីគ្រប់វ័យទាំងអស់សមនឹងទទួលបានឱកាសចូលរួមក្នុងរាល់កីឡាទាំងអស់។ នៅ Liger យើងផ្តល់ការអប់រំគំរូមួយដែលមានឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិត ហើយលទ្ធផលទទួលបានរួមទាំងសមិទ្ធផលការសិក្សា សមិទ្ធផលកីឡា និងសមិទ្ធផលផ្ទាល់ខ្លួន។ សិស្សា​នុ​សិស្ស​នៅអង្គការ Liger ទទួលបានឱកាសស្មើៗគ្នាទាំងអស់ ដើម្បីបន្តក្ដីស្រមៃរបស់ពួគេ ហើយយើងជឿជាក់ថា សិស្សា​នុ​សិស្ស​​នៅទូទាំងប្រទេសកម្ពុជាទាំងអស់គួរតែទទួលបានឱកាសបែប​នោះដូច​គ្នា​»។

ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ២០១២ មក Liger Leadership Academy ផ្តល់អាហារ​រូបករណ៍ដល់សិស្សា​នុ​សិស្ស​ជាង ១០០ នាក់ដែលខ្វះខាតផ្នែកសេដ្ឋកិច្ច ក្នុងនោះរួមមានការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ សម្លៀកបំពាក់​ ការធានារ៉ាប់រង និង ការថែរទាំសុខភាព សម្ភារៈសិក្សា ហើយក៏ផ្ដល់ការចំណាយ​លើ​ការ​ធ្វើដំណើរផងដែរ។​ តាមរយៈកម្មវិធីកីឡាសាកល្បងនេះ ការ​បណ្តុះ​បណ្តាល​​លើ​បំនិន​ជីវិតសំខាន់ៗដូចជា ភាពស្មោះត្រង់ ភាពជាអ្នកដឹកនាំ ភាពជឿជាក់ និងអាហារូបត្ថម្ភក៏ត្រូវបានផ្តល់ជូនដល់​អ្នកចូលរួមក្នុងសិក្ខាសាលា និងកម្មវិធីហ្វឹកហ្វាត់ ផងដែរ។

លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart ត្រូវបានជម្រុញទឹកចិត្តយ៉ាងខ្លាំង ដោយមិនត្រឹមតែអំពីលទ្ធផលនៃកម្មវិធីសាកល្បងនេះ​ប៉ុណ្ណោះទេ តែក៏​ទៅ​លើកម្រិត​សមត្ថ​ភាព​​ចម្រុះ​ដែល​ក្រុមសិស្សា​នុ​សិស្ស​វ័យក្មេងមកពី Liger ដែលបានរៀបចំកម្មវិធីនេះ ផងដែរ។ ការប្រកួតក្រប​ខ័ណ្ឌលីក​នេះពិតជាបានលើកកម្ពស់លើ​ការផ្តល់អំណាចដល់ស្ត្រី ខណៈពេលដែលក្មេងស្រីៗក៏ត្រូវបានលើកទឹកចិត្តឲ្យ​បង្កើនសមត្ថភាពក្នុងស័យកីឡា ជឿជាក់លើខ្លួនឯង  និង​នាំយករបៀបរស់នៅប្រកបដោយភាសុខភាព»។

កីឡាសហគមន៍គឺជាសសរស្តម្ភដ៏សំខាន់មួយនៃកម្មវិធីទទួលខុសត្រូវសង្គម​របស់ក្រុមហ៊ុន Smart ដែលមានគោលបំណងលើកកម្ពស់ របៀបរស់នៅសកម្មដែលប្រកបដោយភាសុខភាព ក៏ដូចជាសុចរិតភាពក្នុងវិស័យកីឡា ដូចជា កិច្ចសហប្រតិបត្តិការ​ ការគោរព ការប្តេជ្ញាចិត្ត និងការធ្វើការជាក្រុម។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសាកល្បងនេះ សូមចូលរួម​តាមដានបណ្ដាញសង្គម Facebook របស់ «Cambodia Female Frisbee League» និង បណ្ដាញសង្គម «Smart for Cambodia»។​


អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា​ ដែល​នាពេ​ល​ប​ច្ចុ​​ប្បន្ន​​បាន​នឹ​​ងកំ​​ពុ​ង​បំរើ​អ​​​តិ​ថិ​ជន​ច្រើ​​នជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែល​ជាក្រុមហ៊ុន​ផ្តល់សេ​វា​ទូរ​គ​ម​នា​​គ​​ម​ន៍​ធំ​ជាង​គេ​បង្អស់​មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វិបអាស៊ី។

ក្រុមហ៊ុន Smart គឺប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។​ នា​ឆ្នាំ២០១៤ Smart គឺជាប្រ​តិបត្តិក​រ​ដំបូ​ង​​ប​​​ង្អស់​ក្នុ​ង​ព្រះ​​​រាជា​ណា​ច​​ក្រ​​ក​ម្ពុ​​ជាដែ​លបា​ននាំ​មក​​នូវ​​បច្ចេកវិទ្យាទូរគមនាគមន៍សេវា 4G LTE ហើយ​ក៏​បាន​​ ​​​​​​​​​​       អ​​ភិ​វ​​​ឌ្ឍ​ន៍​​ខ្លួ​ន​​ឲ្យ​កាន់តែប្រសើរ​ថែមទៀត​តាមរយៈ​ការដាក់​ឲ្យដំណើការ​សេវា​បច្ចេកវិទ្យា 4G+ (LTE Advanced) នាដើមឆ្នាំ២០១៦ និង​នា​ដើម​ឆ្នាំ​២០១៧ ក៏​បាន​ធ្វើ​ការ​ណែ​នាំ​នូវ​សេវាប​ច្ចេក​វិទ្យា​ថ្មី​មួយ​ទៀតគឺ 4G+ HD Voice ឬ VoLTE ដែលសេវានេះបានធ្វើឲ្យ Smart កាន់​តែ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ជាមួយទៅនឹងបច្ចេកវិទ្យាដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៨(កៅសិបប្រាំបី) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ដើម្បីឲ្យកាន់តែទំនើបទាន់សម័យស្របទៅតាមបរិបទសង្គមរស់នៅ ក្រុមហ៊ុន Smart បាននឹងកំពុងបម្លែងខ្លួនយ៉ាង​សកម្ម​​ទៅ​ជាប្រតិបត្តិករ​បែប​ឌីជីថល តាមរយៈការផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនក្នុងនោះរួមមាន៖ ការ​ចាប់ដៃគូរជា​មួយ​ភាគី​អន្តរជាតិ​ដែលមានឈ្មោះល្បីរន្ទឺនានាដូចជា៖ Universal Music,​ Apple, Facebook និង iflix ហើយក៏មានសេវាកម្មបែប            ​ឌីជីថលនានាទៀតដូចជា​ SmartLuy, Smart Insurance, SmartPay, Pleng by Smart និង SmartNas។​ ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យយ៉ាងម៉ុតមាំនឹងក្លាយខ្លួនជាប្រតិបត្តិករបែបឌីជីថលឈានមុខគេបង្អស់ ស្របពេល​គ្នា​ផង​ដែរ​ទៅនឹង​ការដើតួ​នាទី​​យ៉ាង​សកម្ម​ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស។ Smart បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះអតិថិជន បុគ្គលិកនិយោជិតរបស់ខ្លួន និង​ប្រជាពល​រដ្ឋ​ទាំងអស់​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈការ​នាំមកនូវសេវាប​ច្ចេកវិទ្យាលំដាប់ពិភពលោក, បទពិសោធ៍បែប​ឌីជីថលល្អឥតខ្ចោះ និង​ពិសេសគឺ​ការ​ចូល​រួម​យ៉ាង​សកម្ម​ទៅ​លើ​ការងារ​ទទួល​​ខុស​ត្រូវ​សង្គម។

Smart ជីវិត​រស់​រវើក!

 

អំពី Liger

Liger Leadership Acdemy (LLA) អប់រំយុវជនដែលមានសក្ដានុពលនាពេលបច្ចុប្បន្ននេះ ដើម្បីអភិវឌ្ឍអ្នកដឹកនាំសង្គមដែលមានស្មារតីនិងសហគ្រិនភាពនាពេលអនាគត។ យើងផ្តល់ជូនកម្មវិធីអាហារូបករណ៍លំនៅដ្ឋានសម្រាប់សិស្សដែលជួបការលំបាកផ្នែកសេដ្ឋកិច្ចដែលរួមបញ្ចូលការអប់រំដែលមានលក្ខណៈប្រកួតប្រជែងអន្តរជាតិនិងទូលំទូលាយជាមួយកម្មវិធីសិក្សាបែបច្នៃប្រឌិតបែប STEM និងភាពជាសហគ្រិន។ Liger ជឿជាក់ថាការវិនិយោគដែលមានអត្ថន័យលើយុវជនមួយចំនួន នឹងផ្លាស់ប្តូរជីវិតមនុស្សជាច្រើន។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ