Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart​ Axiata សហការជាមួួយក្រុមហ៊ុនគ្រប់គ្រង​យានជំនិះលំដាប់ពិភពលោក​ Cartrack ដើម្បី​​​ផ្តល់សេវាគ្រប់គ្រង​យានជំនិះ​​ថ្នាក់លំដាប់តំបូងបំផុតនៅកម្ពុជា

ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា កំពុងសហការ​ជាមួយ​ក្រុមហ៊ុន​​ Cartrack ដែលជា​ក្រុមហ៊ុន​ផ្តល់នូវប្រព័ន្ធ​​គ្រប់គ្រង​យាន​ជំនិះ​​ឈាន​មុខគេ​នៅ​លើពិភពលោក ដើម្បី​នាំយកប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​ “​ថ្នាក់លំដាប់តំបូងបំផុត” នៃ​​​សេវាគ្រប់គ្រង​យានជំនិះ​​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន Cartrack ដែលជា​ភ្លែតហ្វម​ផ្តល់​សេវាកម្ម​​សូហ្វវែរ​ចល័ត​ឈានមុខ​គេ​លើ​ពិភព​លោក ផ្តល់​ជូន​នូវដំណោះ​​​​ស្រាយ​វិភាគ​ទិន្នន័យ​ភ្លាមៗ ​សម្រាប់​ប្រព័ន្ទ​ដឹក​ជញ្ជូន​ឆ្លាតវៃ​ដល់​អតិថិជនជាង ១,៦លាន​នាក់ និង​ដៃគូ​​អាជីវកម្ម ៩៣ ០០០ ​នៅ​ ២៣​ប្រទេសទូទាំង​ពិភពលោក​។

ប្រព័ន្ធគ្រប់គ្រងយាន​ជំនិះរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Cartrack (ស្ថិតក្រោម​ឈ្មោះ​ពាណិជ្ជកម្ម “Smart Fleet Management”) នឹង​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​​​​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម​គ្រប់ប្រភេទ ​ដែល​ត្រូវការដំណោះស្រាយលើប្រព័ន្ធ​​គ្រប់​គ្រង​យានជំនិះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​​ការចំណាយ​លើប្រតិបត្តិការ និងការ​គ្រប់គ្រងយាន​ជំនិះ​របស់​ខ្លួន។​​ សេវាកម្មប្រព័ន្ធគ្រប់គ្រងយានជំនិះដែលមានភាពច្នៃប្រឌិតទាំងនេះ មានតម្លៃសមរម្យ ដែលអតិថិជនជាម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចទទួលបាននូវទិន្នន័យផ្សេងៗលើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលជាជំនួយដល់ការធ្វើការសម្រេចចិត្តផ្សេងៗ។ លក្ខណៈ​ពិសេស​របស់ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះ​រួម​មាន ​ការ​ពិិនិត្យ​​តាម​ដាន​​លើយានជំនិះយ៉ាងទូលំទូលាយ​និងតាមពេលវេលាជាក់ស្តែង រួមទាំង​ព័ត៌មាន​​ស៊ីជម្រៅ​លើ​​ប្រតិបត្តិការ​យាន​ជំនិះ អាចសិក្សាពីអាកប្បកិរិយារបស់​អ្នកបើកបរ បូករួមការ​បណ្តុះបណ្តាលអំពីសេវាកម្មពីអ្នកឯកទេស និង​ការគាំទ្រ​យ៉ាងពេញលេញក្រោយ​ពេល​លក់ ដោយ​ផ្ដល់របាយការណ៍យ៉ាងលម្អិត ​តាមរយ:ផ្ទាំងពត៌មានដែលមានភាព​ច្បាស់លាស់ ​និងងាយស្រួលយល់​។

ប្រព័ន្ធ​គ្រប់គ្រង​យាន​ជំនិះ​នេះអាចឱ្យ​ម្ចាស់​យាន​ជំនិះ​ ធ្វើការគ្រប់គ្រងពេញលេញ​ទៅលើ​យានជំនិះ​របស់ខ្លួន ​ជាមួយនឹង​ការ​រៀបចំផែនការ​ដឹក​ជញ្ជូន​ឆ្លាត​វៃ ការ​ពិនិត្យ​តាមដាន​ទាំងអ្នក​បើក​បរ ​ទាំងយានជំនិះ (រួមទាំងការតាមដានតាមពេលវេលាជាក់ស្តែង) របាយការណ៍អំពី​ចម្ងាយបើកបរ ការជូនដំណឹងអំពីការ​បើក​បរ​លើស​ល្បឿន របាយការណ៍​ចត​រថយន្ត របាយការណ៍​ឧបករណ៍​សិន​ស័រ (Sensor) ​​លើប្រេង​ឥន្ធនៈ ការផ្តល់សញ្ញា​លើ​​សីតុណ្ហភាពរថយន្ត និង​មុខងារ​ឆ្លាតវៃ​ជា​ច្រើន​ទៀត។

របាយការណ៍​​នឹងបញ្ជូនទៅម្ចាស់អាជីវកម្ម​​តាម​រយៈ​​ ​​ការ​​ផ្ញើ​សារដោយផ្ទាល់ភ្លាមៗ​តាម ​​កម្មវិធីទូរស័ព្ទ (អ៊ែប) ​និង វេបផតថល (web portal) ។ នេះ​ជាលើកទីមួយ​ហើយ​ដែលប្រព័ន្ធ​ដំណោះស្រាយ​ដ៏ទូលំទូលាយ​បែបនេះ​ត្រូវបាន​ផ្តល់ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្មគ្រប់​ទំហំ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ជួយគ្រប់គ្រង​ការចំណាយ​របស់​ពួកគេ បង្កើន​ផលិតភាព និង​អនុញ្ញាតឱ្យម្ចាស់អជីវកម្ម​ទទួលបាន​សេវាកម្មគ្រប់គ្រងយានជំនិះដែល​មាន​​គុណភាព​​កាន់​​តែ​ប្រសើរ​​​នៅ​ក្នុង​​ទីផ្សារ​​កម្ពុជា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ “ក្នុងនាមជាក្រុមហ៊ុន​នាំមុខ​គេខាង​​ផ្នែក​​​ឌីជីថល​​នៅ​កម្ពុជា យើង​សូមស្វាគមន៍​​បច្ចេកវិទ្យា AI ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​មាន​ស្តង់ដារលក្ខណៈពិភពលោក​ដែល​ក្រុមហ៊ុន Cartrack ផ្តល់​ជូនដល់​អតិថិជន​ដែលជា​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​របស់​យើង។ យើងមាន​ទំនុក​ចិត្តថា តាម​រយៈការ​ផ្តល់​សេវា​​ប្រព័ន្ធគ្រប់គ្រងយានជំនិះរបស់​ក្រុមហ៊ុន Cartrack ជូនដល់​​ក្រុមហ៊ុន​អាជីវកម្មនៅ​ទូទាំង ២៥​ខេត្តក្រុង យើង​នឹងផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់អាច​ពង្រីក​អាជីវកម្ម​របស់​​ពួកគេ លើក​កម្ពស់ប្រសិទ្ធភាព​ប្រើប្រាស់​​យានជំនិះ​ កាត់​បន្ថយ​ភាព​គ្មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ប្រាក់ចំណេញ​កាន​់​តែ​កើនឡើង»។

Smart Fleet Management នឹង​មាន​ផ្ទាំងរបាយការណ៍លើការ​គ្រប់គ្រង​ដែល​ងាយស្រួល​យល់ផ្ដល់ជូនម្ចាសស់យានយន្ត។ តម្លៃនៃ​ប្រព័ន្ធគ្រប់គ្រងយានជំនិះ ​​​​មានច្រើន​ជម្រើស​ ដែលបំពេញតាម​តម្រូវការ​របស់​​អាជីវកម្ម​ខ្នាត​តូច មធ្យម និង​ខ្នាតធំ។

លោក Zak Calisto ស្ថាបនិក​និង​ជានាយកប្រតិបត្តិ​ក្រុមហ៊ុន Cartrack បានមាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន Cartrack កំណត់​ទិន្នន័យ​ដែលប្រមូល​បាន​ពី​ឧបករណ៍ IoT ទំនើប​របស់​ក្រុមហ៊ុន ដោយ​ប្រើប្រព័ន្ធសិក្សាដោយម៉ាស៊ីន Machine learning និង​​ការវិភាគ​ទិន្នន័យ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវព័ត៌មានស៊ីជម្រៅ​​​​ជាជំនួយដល់ការ​ចាត់វិធានការ​បានប្រកប​ដោយ​​ភាព​វៃឆ្លាត និងជួយ​​លើក​កម្ពស់ដល់ការ​​ប្រតិបត្តិការផ្ទាល់កន្លែង​ និង​ទទួលបានលទ្ធផលល្អដល់​​​អាជីវកម្ម​។ យើង​​មាន​​ក្តី​រំភើប​​រីករាយ​​ក្នុង​​ការ​ចាប់​ដៃគូ​​ជាមួយ​​ក្រុមហ៊ុន Smart Axiata ដើម្បី​​គាំទ្រ​​ដល់​ម្ចាស់​​អាជីវកម្ម​ក្នុង​ស្រុក​​របស់​​កម្ពុជា​​ដែលជាផ្នែកសំខាន់ក្នុងការ​​ជួយ​ជំរុញ​​សេដ្ឋកិច្ចជាតិ»។

ដំណោះ​ស្រាយថ្មីនេះ​គឺជាផ្នែក​មួយ​នៃការ​ជំរុញ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​លើកទឹក​ចិត្ត​ដល់​ការទទួល​​យក​ដំណោះស្រាយ​បែបឌីជីថល​សម្រាប់​អាជីវកម្ម​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ Smart Fleet Management ត្រូវ​បាន​​រំពឹង​ថា​ ​នឹង​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​សហគ្រាស​ខ្នាត​តូច មធ្យម និងខ្នាតធំនៅ​​ព្រះរាជាណាចក្រកម្ពុជា ខណៈ​ដែល​ក្រុមហ៊ុនទាំង​នោះ​​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​​បង្កើន​ប្រសិទ្ធភាពលើ​ប្រតិបត្តិការ​ ​និង​កាត់បន្ថយការ​ចំណាយ​របស់​អាជីវកម្ម។

ក្រៅ​ពី​អត្ថប្រយោជន៍​នៃ​មុខងារ​សំខាន់ៗ​ដែលផ្តល់ជូនដោយ​ក្រុមហ៊ុន Cartrack ក្រុមហ៊ុន Smart Axiata ក៏ផ្តល់​​ជម្រើស​ជា​កញ្ចប់​ផលិត​ផល​​​ជាច្រើន​ប្រភេទ និង​គម្រោង​​ទូទាត់​ដែល​មានភាព​បត់បែន​ដោយ​​ផ្អែក​លើតម្រូវការ​របស់​អតិថិជន។

Smart Fleet Management នឹង​​ចាប់ផ្ដើម​ផ្តល់សេវា​ចាប់​ពី​ខែ​តុលា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មាន​លម្អិត សូមទាក់ទង​តាមរយៈ​អ៊ីមែល [email protected]

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ