Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានបា៉ស្ទ័រកម្ពុជា (Institut Pasteur du Cambodge)  វិទ្យាស្ថានបើកទូលាយ (Open Institute)  អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និង ក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។

គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការនិងដៃគូវាយតម្លៃ​ផ្ដោតលើសកម្មភាពរួមមាន៖

  • ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល 2 ខែសម្រាប់ការ ពិនិត្យនិងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
  • កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារដែលផ្ដោតសំខាន់លើបុគ្គលនិង សហគមន៏ដែលមិនមានឱកាសនិងលទ្ធភានៅតាមខេត្តចំនួន ៧​ ដែលដឹកនាំ​ដោយ អង្គការមិត្តសំលាញ់អន្តរជាតិ
  • វេទិកាព័ត៍មាន​និង​ការចូលរួមទាក់ទងនិងវីរុសកូវីដ១៩ ដែលមានប្រធានបទស្ដីអំពីអាជីព និងការអប់រំដែលដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications
  • ការអភិវឌ្ឍមាតិកាតាមអនឡាញសម្រាប់កម្មវិធីរសិក្សាតាមអិុនធឺណិតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។​

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូងដែលត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជំនួយមូលនិធិនេះគឺផ្តោតសំខាន់លើវិស័យដែលយើងគាំទ្រ​​ដូចជា៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ បេក្ខជនទាំងអស់ដែលយើងបានសន្យាផ្តល់ជំនួយមូលនិធិនេះមានការប្តេជ្ញាចិត្តស្របនិិង ក្រុមហ៊ុន​ Smart ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុតពីការឆ្លងរាលដាលវីរុសនេះជាមួយគ្នា ហើយសង្ឃឹមថានឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញនាពេលឆាប់ៗនេះ។»

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំងឡាយណាដែលមានសមត្ថភាពចូលរួមដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្ពុជាក្នុងកំឡុងពេលនិងក្រោយពេលមានវិបត្តិ។​ មូលនិធិរបស់ក្រុមហ៊ុន Smart  គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១​ ភាគរយនៃប្រាក់ចំណូលឌុលរបស់ខ្លួន។

ពាក្យស្នើរសុំនៅបន្តបើកសម្រាប់មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើរទាំងអស់អាចដាក់ស្នើតាមអិុនធឺណិតដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់តាមរយៈ៖ https://bit.ly/3aQsrJV

ការដាក់ស្នើនឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ដោយគណៈកម្មាធិការផ្ទៃក្នុងមុនពេលបញ្ជូនទៅគណៈកម្មាធិការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។ រាល់គម្រោងដែលត្រូវបានអនុម័តគឺស្ថិតក្រោមការគ្រប់គ្រងអភិបាលកិច្ចយ៉ាងហ្មត់ចត់ ដែលរួមមាន​ ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយនៃតម្រូវការរបាយការណ៍ចាំ​​​​​​​​   បាច់។

លោក ថូម៉ាស បានបន្តទៀតថា៖ «យើងបន្តស្វែងរកការដាក់ពាក្យសុំបន្ថែមទៀតពីក្រុមហ៊ុនវិស័យឯកជន    អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជាលើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ១៩។ សេចក្ដីប្រកាសក្នុងថ្ងៃនេះគឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតដែលនឹងត្រុូវទទួលបានជំនួយពីមូលនិធិដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលវិបត្តិនេះដែលមិនធ្លាប់មានពីមុនមក»។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ