Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ខេត្តកំពង់ឆ្នាំង ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ – ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបណ្ដាញទូរស័ព្ទចល័ត នៅតាមតំបន់ដែលមិនទាន់មានសេវាគ្របដណ្ដប់ ឬមានសេវាគ្របដណ្ដប់តិចតួច ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស រួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តថ្មីនៃមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ចំនួន ៣១ កន្លែងនៅក្នុងពិធីដែលរៀបចំនៅខេត្តកំពង់ឆ្នាំង ។

ក្រោមការចូលរួមវិភាគទានប្រចាំឆ្នាំ២០១៧ទៅក្នុងមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍កម្ពុជាក្រុមហ៊ុន Smart នឹងផ្តើមសាងសង់ស្ថានីយ៍មូលដ្ឋាន ដែលមានទីតាំងនៅក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស (ដែលក្នុងនោះស្ថានីយ៍ចំនួន ៦ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង) ។ នៅក្នុងពិធីបើកការដ្ឋានដែលធ្វើឡើងនៅស្រុកទឹកផុះ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ។

ឯកឧត្ដមបានមានប្រសាសន៍ថា ៖ “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយ វិស័យឯកជន ដើម្បីកាត់បន្ថយគម្លាតផ្នែកឌីជីថល ក្នុងប្រទេសកម្ពុជា តាមរយៈមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍នេះ ។ ដោយប្រើប្រាស់មូលនិធិនេះក្រុមហ៊ុន Smart នឹងកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តក្នុងស្រុក ទឹកផុស និងស្រុក កំពងលែង និងក្នុងតំបន់អាទិភាពផ្សេងទៀត។ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលបានចូលរួមបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ដែលនឹងជួយធ្វើអោយសេវាគ្របដណ្ដប់រលកអាកាសប្រព័ន្ធទូរស័ព្ទអោយកាន់តែប្រសើនៅតាមជនបទ។”

ផ្អែកលើការប្រើប្រាស់ទុនចំណាយរបស់ខ្លួនដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន Smart បានលៃទុនបម្រុងចំនួន ៨០ លានដុល្លារបន្ថែមទៀតនៅឆ្នាំនេះ ដោយផ្តោតលើការពង្រីកប្រព័ន្ធ 4G និង 4.5G នៅទូទាំង ២៥ខេត្ត-ក្រុងទូទាំងប្រទេស។ រហូតមកទល់បច្ចុប្បន្ននេះ ក្នុងចំណោមស្ថានីយ៍មូលដ្ឋានចំនួន ២,៥០០ កន្លែង របស់ Smart មានជាង ៩០ ភាគរយហើយ ដែលមានបំពាក់ប្រព័ន្ធ 4G ខណៈដែលស្ថានីយ៍មូលដ្ឋាន ១០០ ភាគរយសុទ្ធតែបំពាក់ដោយប្រព័ន្ធ 3G ។ តាម រយៈការចូលរួមនៅក្នុងមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ក្រុមហ៊ុន Smart បានអភិវឌ្ឍសេវាទូរស័ព្ទចល័តឈានមុខគេរបស់ក្រុមហ៊ុន ក៏ដូចជាកម្មវិធីឌីជីថល និងកម្មវិធីកម្សាន្តផ្សេៗរបស់ខ្លួន ដែលនឹងអាចប្រើប្រាស់បាននៅតាមតំបន់នានា ដែលធម្មតា តំបន់ទាំងនោះមិនអាចផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចនោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា៖ “ចាប់តាំងពីក្រុមហ៊ុន Smart បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា យើងតែងតែខិតខំប្រឹងប្រែងផ្តល់នូវសេវាទូរស័ព្ទចល័តទំនើបបំផុត មានតម្លៃសមរម្យ និងអាចទុកចិត្តបានជាទីបំផុត។ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ បញ្ជាក់ឲ្យឃើញជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រីក បណ្តាញសេវាគ្របដណ្ដប់របស់យើង នៅគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើនឡើង អាចទទួលបានសេវារបស់យើង ហើយបានចូលរួមនៅក្នុងយុគសម័យឌីជីថលជាមួយគ្នា។ យើងពិតជាមានមោទនភាពណាស់ ដែលវិភាគទានដ៏ធំធេងរបស់យើងខ្ញុំក្នុងមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ត្រូវបានយកទៅប្រើប្រាស់ក្នុងបុព្វហេតុល្អៗបែបនេះ។”

ដោយអនុលោមតាមការប្រកាសដាក់ឲ្យប្រើនូវច្បាប់ស្ដីពីទូរគមនាគមន៍ មូលនិធិអភិវឌ្ឍន៍ទូរគមនាគមន៍ចំនួនពីររបស់កម្ពុជា ពោលគឺមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USOF) និងមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF) ត្រូវបានបង្កើតឡើងនៅឆ្នាំ 2017 ។ មូលនិធិទាំងនេះ មានគោលបំណងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និង ការអភិវឌ្ឍធនធានមនុស្សនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ 2017 ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្ត គម្រោងជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយប្រើប្រាស់ប្រាក់វិភាគទានរបស់ខ្លួន ជាង 6 លានដុល្លាអាមេរិក ដែលបានបញ្ចូលក្នុងមូលនិធិទាំងពីរនេះ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ