Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា (BIMA Cambodia) ដៃគូសហការរបស់ក្រុមហ៊ុន Smart Axiata (ស្មាត អាស្យាតា) ដែលជាក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដើម្បី ផ្តល់សេវាថែទាំសុខភាព និងផលិតផលធានារ៉ាប់រង ទទួលពានរង្វាន់សម្រាប់ឆ្នាំ ២០១៩ ស្តីពី «ការច្នៃប្រឌិតតាមទូរស័ព្ទចល័តដ៏ល្អបំផុតសម្រាប់សុខភាពនិងជីវសាស្រ្ត» ពី ជីអេសអឹមអេ គ្លូប៊ល មូបែល អាវើត (GLOMO Awards) ដ៏ល្បីល្បាញ នៅ បាស់សេឡូណា ប្រទេសអេស្ប៉ាញ កាលពីខែកុម្ហៈ។ ពានរង្វាន់នេះជាការទទួលស្គាល់ និងផ្តល់តម្លៃ ដល់¬ការច្នៃប្រឌិតដ៏ប្រសើរបំផុត និងការអភិវឌ្ឍន៍ក្នុងវិស័យទូរគមនាគមន៍ទូរស័ព្ទចល័ត។

ស្មាត និង ប៊ីម៉ា បានចាប់ដៃគូសហការតាំងពីឆ្នាំ ២០១៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី ផ្តល់ជូនសេវាកម្មធានារ៉ាប់រងដែលមានលក្ខណៈងាយស្រួល និងតម្លៃសមស្រប តាមរយៈទូរស័ព្ទដៃ។ ក្រុមហ៊ុនទាំងពីរបាននឹងកំពុងផ្តល់ជូនអតិថិជន តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយដែលនៅក្នុងឆ្នាំ ២០១៨ ក្រុមផ្តល់សេវាសុខភាពត្រូវបានបង្កើតឡើង ដើម្បីជំរុញនិងលើកទឹកចិត្តដល់អតិថិជនដែលបានចុះឈ្មោះ និងស្មោះត្រង់ជាមួយសេវាកម្មធានារ៉ាប់រង ប៊ីម៉ា។ ក្រុមផ្តល់សេវាសុខភាព (mHealth) ផ្តល់ជូនដល់អតិថិជនឥតដែនកំណត់ ជាមួយវេជ្ជបណ្ឌិតមានគុណភាព តាមរយៈការប្រឹក្សាតាមទូរស័ព្ទ រួមជាមួយការដឹកជញ្ចូនថ្នាំពេទ្យជូនដល់ផ្ទះដោយឥតគិតថ្លៃ (ទីក្រុងភ្នំពេញ) ភ្ជាប់ជាមួយវេជ្ជបញ្ជាក្នុងទូរស័ព្ទដៃ។

ក្រុមផ្តល់សេវាសុខភាពរបស់ ប៊ីម៉ា រួមមាននៅក្នុងប្រទេស បង់ក្លាដេស ហ្គាណា ប៉ាគីស្ថាន ប៉ារាហ្គាយ និងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់ប្រជាជន ជាង ២.២ លាននាក់។

លោក តាប៉ាស់ គួយឡា នាយកប្រតិបត្តិ ប៊ីម៉ា បានមានប្រសាសន៍ថា៖ “សម្រាប់ប៊ីម៉ា នេះជារឿងដែលគួរត្រេកអរក្រៃលែង ដែលត្រូវបានទទួលស្គាល់ជាអ្នកនាំមុខ ផ្នែកការផ្តល់សេវាសុខភាពតាមទូរគមនាគមន៍ទូរស័ព្ទ។ ក្រុមហ៊ុន ប៊ីម៉ា យើងបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់ជូននៅសេវាសុខភាពតាមតែអាចធ្វើបានតាម ទូរស័ព្ទដល់ប្រជាជនដែលកំពុងត្រូវការទាំងអស់។

នៅក្នុងទីផ្សារកំពុងរីកចម្រើន ជារឿយៗប្រជាពលរដ្ឋត្រូវតែធ្វើដំណើរយ៉ាងឆ្ងាយ និងចំណាយពេលជាច្រើនម៉ោង ដើម្បីរង់ចាំទទួលសេវា នៅគ្លីនិក ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ដែលកត្តាទាំងនេះជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការទទួលបានសេវាតាមតម្រូវការ និងទាន់ពេលវេលា។

គោលដៅរបស់ ប៊ីម៉ា គឺដើម្បីផ្តល់ដំណោះស្រាយដល់អតិថិជន ដែលប្រឈមនឹងកត្តាវិសមភាពទាំងនេះ។ គោលដៅរបស់យើងគឺបង្កើន ក្រុមផ្តល់សេវាសុខភាព នឹងផ្តល់ជូនដល់គ្រប់អតិថិជន ប៊ីម៉ា នៅទូទាំងអាស៊ី អាហ្វ្រីក និងអាមេរិកឡាទីន។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ “ប្រជាជនកម្ពុជាជាច្រើនមិនមានការធានារ៉ាប់រងដោយសារតែពួកគេខ្វះចំណេះដឹងនិងមិនអាចទទួលបាននូវផលិតផលធានារ៉ាប់រងគួរឲ្យជឿជាក់។ ប៉ុន្ដែតាមរយៈភាពជាដៃគូរបស់យើងជាមួយ BIMA ក្រុមហ៊ុនទាំងពីរអាចផ្តល់ជូននូវគំរូចែកចាយភ្នាក់ងារចម្លងតែមួយ ដែលនាំឲ្យ BIMA អាចទទួលបានអតិថិជនរាប់ពាន់នាក់។ សូមអបអរសាទរដល់ក្រុមហ៊ុន BIMA សម្រាប់ពានរង្វាន់នេះដែលនឹងជួយលើកទឹកចិត្តពួកយើងឲ្យកាន់តែប្រសើរថែមទៀតដើម្បីកែលម្អភាពងាយស្រួលនិងលទ្ធភាពនៃផលិតផលធានារ៉ាប់រងតាមទូរស័ព្ទ”។

ការវិនិច្ឆ័យរបស់ គ្លូមូ មានការចូលរួមពី អ្នកវាយតម្លៃឯករាជ្យ អ្នកវិភាគ អ្នកការសែត អ្នកសិក្សា (ចំណេះដឹង) និង ពេលខ្លះក៏មានការចូលរួមពីតំណាងរបស់ទូរគមនាគមន៍ទូរស័ព្ទចល័តផងដែរ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ