Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ​ថ្ងៃទី​២១ ខែកញ្ញា​ ២០១៥- ​ Global Banking and Finance Review បានផ្តល់ពានរង្វាន់ចំនួន២ ​ដល់ក្រុម​ ហ៊ុន​ ស្មាតរួមមាន​ពានរង្វាន់ ជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនិងជាក្រុមហ៊ុនដែលរួមចំណែកការងារសង្គមខ្ពស់បំផុតនៅកម្ពុជាក្នុងឆ្នាំ២០១៥។

Global Banking and Finance Review គឹជាវិបផតថល និង ទស្សនាវដ្តីអន្តរជាតិឈានមុខគេ ដែលផ្តល់ពត៍មាន ការវិភាគ កិច្ចសំភាសន៍ នឹង​វីដេអូ ដែលទាក់ទងនិងពិភពនៃធនាគារ​ ​ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ការវិនិយោគ​ ឈ្មួញកណ្តាល,អត្រាប្តូរប្រាក់អន្តរជាតិ ពន្ធដារ​និងច្បាប់ហិរញ្ញវត្ថុអ៊ិស្លាម និងចាត់ចែងទ្រព្យសម្បត្តិ ព្រមទាំង​បច្ចេកវិទ្យា។

ពានរង្វាន់​ Global Banking and Finance Review ពោលគឺផ្តោតសំខាន់ទៅលើស្ថាប័នឆ្នើមក្នុង ជំនាញឯកទេសជាក់លាក់របស់ពួកគេនៅក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុនិងបច្ចេកវិទ្យា។ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ 2011 ពានរង្វាន់នេះបានឆ្លុះបញ្ចាំងពីការច្នៃប្រឌិត សមិទ្ធផល យុទ្ធសាស្រ្ត, ការផ្លាស់ប្តូរ​ និងភាពរីកចំរើន ដែលស្ថិតក្នុងសហគមន៍របស់ Global Banking and Finance Review ​។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីធ្វើការកត់សំគាល់និងកោតសរសើរ ក្រុមហ៊ុនគ្រប់ទំហំទាំងអស់ដែលជាលេចធ្លោនៅក្នុងតំបន់ជំនាញជាក់លាក់និងឧត្តមភាព ។

Wanda Rich, Editor ពី​ Global Banking and Finance Review បានមានប្រសាសន៍ថា,«ពានរង្វាន់​ Global Banking and Finance Review ពោលគឺផ្តោតសំខាន់ទៅលើស្ថាប័នឆ្នើមក្នុង ជំនាញឯកទេសជាក់លាក់របស់ពួកគេ។ ក្រុមហ៊ុន Smart Axiata បានត្រូវបានគេដាក់ឈ្មោះ ថាជា "ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាឈានមុខគេនិងជាក្រុមហ៊ុនដែលរួមចំណែកការងារសង្គមខ្ពស់បំផុតនៅកម្ពុជាក្នុងឆ្នាំ២០១៥" ដោយសារតែសមិទ្ធផលលេចធ្លោរបស់ក្រុមហ៊ុននេះនៅក្នុងផ្នែកជាច្រើននៃទូរគមនាគមន៍និងការរួមចំណែកការងារសង្គម "។

ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនឈានមុខក្នុងបច្ចេកវិទ្យានិងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មទូរគមនាគមន៍របស់ប្រទេសកម្ពុជា។ Smart គឺជាក្រុមហ៊ុនដំបូងនិង ជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់ដែល ផ្តល់សេវា 4G LTE ហើយវាបានបំរើដល់អតិថិជននៅគ្រប់ខេត្តក្រុងចំនួន 25 នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Apple ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ដំបូងនិងផ្លូវការតែមួយគត់ក្នុងការនាំចូលនិងផ្ដល់ iPhone និង iPad ដែលជាបច្ចេកវិទ្យាមួយដែលសាកសមឥតខ្ចោះជាមួយល្បឿន 4G LTE របស់ Smart ។

តាមរយៈភាពជាដៃគូផ្តាច់មុខជាមួយ Universal Music, Smart ក៏បាននាំមកនូវការកំសាន្តលំដាប់ថ្នាក់ពិភពលោក ដល់អតិថិជនរបស់ខ្លួនទូទាំងប្រទេស។ សមិទ្ធផលមួយនៃការចាប់ដៃ គូយុទ្ធសាស្ត្រ នេះគឺជាការបង្កើតនូវកម្មវិធីតន្ត្រី ដែលអាចអោយលោកអ្នកស្តាប់ចម្រៀងគ្នាដែនកំណត់ក្នុងកម្មវិធីទូរស័ព្ទដៃជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នា​នេះ​ផង​ដែរ​ក្រុមហ៊ុន Smart ក៏ជា​អ្នក​ផ្តល់សេវា​ធានា​រ៉ាប់​រង​ជីវិត​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា។​ក្រុម​គ្រួសារ​ច្រើន​ជាង 100.000 ​បានប្រើប្រាស់សេវាធានារ៉ាប់រង​ជីវិត​និង​ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់​បុគ្គលិក​ ដោយតំរូវអោយបង់​ត្រឹមតែ 2 សេន ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

ក្រុមហ៊ុន Smart មិនមែនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ។ ​ខណៈ​ពេល​ដែល​បេសកកម្ម​ស្នូល​របស់​ក្រុមហ៊ុន Smart គឺជា​តភ្ជាប់​ទំនាក់ទំនងរវាងមនុស្ស​ ​យើង បាន​កំណត់​ វិស័យអប់រំ ​កីឡា​ ​និង​បរិស្ថាន​បៃតង​​ ជាទិសដៅនៃ​ការ​ចូលរួមចំណែករបស់ខ្លួនក្នុងសង្គមជាតិ​។ Smart បាននឹងកំពុងធ្វើការសហការជាមួយ​អង្គការ UNESCO និង​ក្រសួង​អប់រំ​ ដើម្បី​លើកកំពស់​អ​ក្ខ​រ​កម្ម​, ហើយវាបាន ​ជួយ​ប្រជាជន​កម្ពុជាចំនួន 92.000 នៅ​ទូទាំង​ប្រទេស​អោយចេះ ​អាន​និង​សរសេរ​ក្នុង​អំឡុង​ឆ្នាំ 201​​5។​បន្ថែមលើនេះទៅទៀត Smart Axiata បានជួយឧបត្ថម្ភ​អង្គ​ការ HFCA (Happy Football Cambodia Australia​) អស់រយះពេល 5 ឆ្នាំ​មក​ហើយ ​ដើម្បី​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ឆ្នាំ Homeless World Cup​ ហើយវាបានជួយ ដល់មនុស្សចំនួន 100.000 នាក់ដែល​គ្មាន​ផ្ទះសម្បែង​នៅ​ក្នុង​ប្រទេស​កម្ពុជាអោយមានក្តី​សង្ឃឹម​ក្នុង ​ជីវិតឡើងវិញ ​។ ក្រុមហ៊ុន Smart Axiata​ ក៏បានចាប់ដៃគូ​ជាមួយ JCI ហើយ​ជា​រៀងរាល់​ឆ្នាំយើងតែងតែចូលរួមក្នុង​ការ​ដាំ​ដើមឈើ​និង​សកម្មភាព​សំអាតបរិស្ថានជាច្រើន ​។ ក្រុមហ៊ុន Smart Axiata មិនត្រឹមតែព្យាយាមក្នុងការ ​ផ្តល់​សេវា​ទូរគមនាគមន៍​ប៉ុណ្ណោះទេ តែយើងក៏ព្យាយាម រួមចំណែកការងារសង្គមយ៉ាងក្លៀវក្លា បំផុតផងដែរ។

Wanda Rice បានបន្ថែមថា: «ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនឈានមុខក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា។ ពួកគេបាននាំនូវ ការផ្តួចផ្តើមនិងសេវាថ្មីៗមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជននិងការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបំរើដល់សហគមន៍ដែលពួកគេផ្តល់សេវាជូន។ យើងសង្ឃឹមយ៉ាងមុតមាំថាSmart នឹងនាំមកអ្វីដែលអស្ចារ្យក្នុងវិស័យទូរគមនាគមន៍មកកម្ពុជានាឆ្នាំខាងមុខបន្ត»។

លោកថូម៉ាសហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា: «ឆ្នាំ 2015 ជាឆ្នាំដែលអស្ចារ្យមិនគួរឱ្យជឿសម្រាប់យើង។ កាលពីដើមឆ្នាំនេះ យើងបានទទួលពានរង្វាន់ជា​ក្រុមហ៊ុនផ្តល់សេវា​ទូរគមនាគមន៍​ដែលរីកលូតលាស់ឆ្នាំ 201​​5 ​ពីក្រុមហ៊ុន Frost & Sullivan ​នៅ​តំបន់​អាស៊ី ​ប៉ាស៊ីហ្វិក! វាគឺជាលើកដំបូងនៅប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនមកពីប្រទេសកម្ពុជាទទួលបានការទទួលស្គាល់ពី Frost & Sullivan   ដែលជាអង្គការដែលមានកិត្យានុភាពនេះ។ ជាថ្មីម្តងទៀតថ្ងៃនេះយើងមានមោទនភាពខ្លាំងណាស់ដោយទទួលបានពានរង្វាន់ពីរផ្សេងទៀត ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនិងជាក្រុមហ៊ុនដែលរួមចំណែកការងារសង្គមខ្ពស់បំផុតនៅកម្ពុជាក្នុងឆ្នាំ២០១៥ "។

លោកបានបន្ថែមទៀតថា: "សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងដើម្បីបម្រើអតិថិជន ក៏ដូចជាសហគមន៍របស់យើង។ យើងពិតជាអរគុណខ្លាំងណាស់ចំពោះ អតិថិជន Smart, ដៃគូ, បុគ្គលិកពាក់ព័ន្ធទាំងអស់និងមិត្តភក្តិចំពោះការគាំទ្រនិងការជឿទុកចិត្តរបស់ពួកគេដែលបានផ្ដល់ទៅឱ្យពួកយើង! យើងមានសេចក្តីរីករាយនិងជាកិត្តយសរបស់យើងដោយអាចធ្វើអោយអ្នកអាចធ្វើការទំនាក់ទំនង ជាមួយអ្នករាល់គ្នាដែលអ្នកស្រឡាញ់! ពានរង្វាន់កិត្តិយសទាំងនេះជាការ ជំរុញទឹកចិត្ត របស់យើងដើម្បីបន្តការច្នៃប្រឌិត ដើម្បីបន្តការលូតលាស់របស់យើង, ដើម្បីបន្តការវិនិយោគ»។

ជាមួយនឹងការប្រារព្ធពិធីប្រគល់ពានរង្វាន់ទាំងនេះ ក្រុមហ៊ុន Smart ក៏សូមឆ្លៀតឱកាស បើកដំណើរការជាលើកដំបូងនូវរបាយការណ៍ស្តីពីនិរន្តរភាពដែលជារបាយការណ៍ លម្អិតអំពីប្រតិបត្ដិការដែលមាននិរន្តរភាពនិងសកម្មភាពសាជីវកម្មរបស់ Smart ពេញមួយ ឆ្នាំ 2014។ នេះ ជារបាយការណ៍និរន្តភាពដំបូងបង្អស់ របស់ Smart និងក្នុងប្រទេសកម្ពុជា ហើយឥឡូវនេះលោកអ្នកអាចរកបាននៅលើ Sustainability Report 2014

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ