Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តឈានមុខគេប្រចាំកម្ពុជា Smart Axiata នៅថ្ងៃនេះ បានប្រកាសពីការចុះកិច្ចព្រមព្រៀងទៅលើភាពជាដៃគូរយៈពេល២ឆ្នាំថ្មី ជាមួយនឹងក្លឹបកីឡាបាល់ទាត់ភ្នំពេញក្រោន (PPCFC) ដែលជាក្លឹបកីឡាបាល់ទាត់ធំជាងគេបំផុតរបស់កម្ពុជា។

ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្រុមហ៊ុន Smart នឹងផ្តល់ឲ្យក្លឹបភ្នំពេញក្រោន នូវការគាំទ្រដ៏មានតម្លៃសម្រាប់ការប្រតិបត្តិការផ្សេងៗរបស់ក្លឹប និង ទទួលបានសិទ្ធិដាក់ឈ្មោះពហុកីឡាដ្ឋានរបស់ PPCFC ដែលឥឡូវនេះត្រូវបានគេស្គាល់ថា “Smart RSN Stadium”។ ជាមួយគ្នានេះ ក្រុមហ៊ុន Smart និង ក្លឹបភ្នំពេញក្រោននឹងរៀបចំការប្រកួតក្របខ័ណ្ឌលីគយុវជន Smart Youth League ដើម្បីជួយអភិវឌ្ឍទេពកោសល្យកីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជា។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានពន្យល់ថា៖ «ភាពដៃគូនេះ មានគោលបំណងក្នុងការបង្កើត កីឡាករ និងកីឡាការិនីបាល់ទាត់វ័យក្មេងជំនាន់ថ្មីមួយ តាមរយៈការផ្តល់ឱកាសផ្សេងៗឲ្យពួកគេក្នុងការសម្រេចគោលដៅរបស់ពួកគេក្នុងកីឡាផ្សេងៗ និងបង្កើតមិត្តភាពថ្មីតាមរយៈកីឡាដ៏មានប្រជាប្រិយភាពមួយនេះ»។

លោកបានប្រាប់បន្តថា៖ «យើងពិតជារីករាយណាស់ក្នុងការគាំទ្រក្លឹបភ្នំពេញក្រោន ក្នុងកិច្ចប្រតិបត្តិការរបស់ពួកគេ និងក្នុងការបង្វឹកកីឡាករវ័យក្មេងដែលមានទេពកោសល្យ ដើម្បីលេងកីឡាបាល់ទាត់ជាតិសម្រាប់កម្ពុជា។ Smart គាំទ្រយ៉ាងសកម្មទៅលើកីឡាកម្រិតថ្នាលទូទាំងកម្ពុជា ហើយយើងពិតជារីករាយណាស់ក្នុងការនាំយកការគាំទ្រនេះទៅកាន់កម្រិតមួយទៀតជាមួយនឹងភាពជាដៃគូនេះ»។

ភ្នំពេញក្រោន មានប្រវត្តិសាស្ត្ររឹងមាំទៅលើការអភិវឌ្ឍទេពកោសល្យកីឡាបាល់ទាត់កំពូលៗ។ កម្មវិធីបណ្តុះបណ្តាលយុវជនដំបូងគេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រោមការអនុលោមតាមកម្រិតស្តង់ដាររបស់ FIFA ហើយពួកគេបានឈ្នះពានធំៗជាច្រើនដូចជាពានរង្វាន់ជើងឯកយុវជនជាតិអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៧ឆ្នាំ។

កីឡាករចំនួន១៣នាក់ក្នុងក្រុមជម្រើសជាតិសម្រាប់យុទ្ធនាការ U22 AFF Suzuki Cup ឆ្នាំ២០១៩ និងការប្រកួតជម្រុះនៃយុទ្ធនាការ U23 AFC សុទ្ធសឹងបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលកីឡាបាល់ទាត់នៅក្លឹបភ្នំពេញក្រោន។
លោក ឧកញ៉ា រិទ្ធី សំណាង តំណាងឲ្យក្លឹបកីឡាបាល់ទាត់ភ្នំពេញក្រោន បានពន្យល់ថា ព័ត៌មាននៃការបង្កើតក្របខ័ណ្ឌ Smart Youth League ដែលមានរយៈពេលប្រកួត៣ខែ ក៏ជាជំហានមួយក្នុងការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជា ផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងចង់ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង កីឡាករបាល់ទាត់តាមសាលារៀន ក្រុមប្រចាំសាលា និងក្រុមប្រចាំសហគមន៏ នៅកម្ពុជា ក្នុងការចូលរួមប្រកួតដើម្បីអភិវឌ្ឍទេពកោសល្យរបស់ពួកគេក្នុងការប្រកួតពិតប្រាកដ។ ការគាំទ្ររបស់ក្រុមហ៊ុន Smart ពិតជាសំខាន់ណាស់ក្នុងកម្មវិធីនេះ ហើយយើងពិតជាមានមោទនភាពណាស់ដែលភាពជាដៃគូនេះជួយគាំទ្រដល់ក្លឹបភ្នំពេញក្រោន ស្របពេលដែលយើងខិតខំព្យាយាមស្វែងរកភាពជោគជ័យក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ក្នុងការអភិវឌ្ឍក្រុមនារីរបស់យើង អភិវឌ្ឍកីឡាបាល់ទាត់យុវជន និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រើប្រាស់កីឡាបាល់ទាត់ជាឧបករណ៍សម្រាប់ការអភិវឌ្ឍសង្គម»។

ក្របខ័ណ្ឌកម្ពុជា Premier League ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ និងមានក្រុមចំនួន១៣សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ ភ្នំពេញក្រោន គឺជាក្លឹបមានភាពជោគជ័យជាងគេបំផុត ក្រោយពីបានឈ្នះពានរង្វាន់លីគនេះចំនួន៦លើក។ កីឡដ្ឋាន Smart RSN អាចផ្ទុកអ្នកទស្សនាសរុបបានចំនួន៥០០០នាក់ និងត្រូវបានដាក់ឈ្មោះបន្ទាប់ពីឈ្មោះរបស់ប្រធានក្លឹបគឺលោកឧកញ៉ា រិទ្ធី សំណាង

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ