Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

8 ខែមេសាឆ្នាំ 201​​6 រាជធានីភ្នំពេញ – ក្រុមហ៊ុន Smart Axiata និង​ធនាគារកាណាឌីយ៉ាបានប្រកាសនៅថ្ងៃនេះនូវ សេវាទូទាត់ដែលអាចឱ្យអតិថិជនទិញទំនិញនិងសេវាកម្មតាមរយៈអេឡិចត្រូនិច MasterCard ដែលអោយឈ្មោះថា​ SmartPay។

នៅក្នុងព្រឹត្តិការណ៍នេះក៏រួមមានវត្តមានឯកឧត្ដមឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ក៏ដូចជាមន្ត្រីរបស់ ធនាគារកាណាឌីយ៉ានិងក្រុមហ៊ុន Smart Axiata ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខ នៅក្នុងទីផ្សារកម្ពុជាធនាគារកាណាឌីយ៉ានិងក្រុមហ៊ុន Smart Axiata បាននាំយកនូវសេវាកម្មប្រកបដោយ ប្រសិទ្ធភាពមុនគេបង្អស់នូវក្នុងស្រុកដើម្បីជួយសម្រួលដល់អ្នកទិញនិងអ្នកលក់ ដោយការបង្កើតវិធីថ្មីដែល អាចអោយ អតិថិជន ធ្វើការទិញទំនិញអនឡាញបាន តាមរយៈ MasterCard របស់ធនាគារកាណាឌីយ៉ា តាមរយៈប្រព័ន្ធ Smart ។ មានអ្នកប្រើប្រាស់កាន់តែច្រើន អាចនឹងទទួលបានផលប្រយោជន៍ពី SmartPay នេះដោយពួកគាត់អាចទិញទំនិញនិងសេវាកម្មអនឡាញ ដោយមានភាពរហ័សនិងមានសុវត្ថិភាពហើយក៏មិនចាំបាច់ តម្រូវឱ្យមានគណនីធនាគារនោះទេ ។

តម្រូវការសម្រាប់ការទិញកម្មវិធីនានាអនឡាញនៅក្នុងប្រទេសកម្ពុជាគឺបានកើនឡើងខ្ពស់ខណះពេលដែល ការប្រើប្រាស់កាតឥណទាននៅមានកម្រិតទាប។ ធនាគារកាណាឌីយ៉ានិងក្រុមហ៊ុន Smart បានធ្វើការសិក្សានូវ គម្លាតនេះនិងបានបង្កើតឡើងរួមគ្នានូវ SmartPay នេះឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញកម្មវិធីពីអនឡាញតាមតែ ពួកគេចង់បានទោះបីជាគាត់មិនមានកាតឥណទានក៏ដោយ ។ ជាជំហានដំបូង SmartPay ​នឹងអនុញ្ញតអោយធ្វើការទិញនេះតាម App Store និង កម្មវិធី iTunes របស់ក្រុមហ៊ុន Apple ហើយសេវានេះនឹងពង្រីកជាបន្តបន្ទាប់ ដែលនឹងអនុញ្ញាតឱ្យអតិថិជនដើម្បីរីករាយជាមួយជម្រើសទំនិញកាន់តែច្រើនជាងនេះទៀត។ ដោយ E-commerce នៅតែបន្តកើនឡើងខ្លាំង SmartPay នឹងជួយបង្កើតឱកាសយ៉ាងសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី (App Developer) ក្នុងស្រុកដែលចង់ធ្វើឱ្យកម្មវិធីរបស់ពួកគេអាចជាវបានអោយកាន់តែទំលំទូលាយជាងមុន។

លោក ថូម៉ាស ហ៊ុន​ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា: «យើងគឺជាក្រុមហ៊ុន ទីបីនៅលើពិភពលោកដែល ផ្តល់សេវាបែបនេះ។ SmartPay នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រទេសកម្ពុជាក្នុងវិស័យ E-Commerce។ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតខ្ពស់, យើងគិតថាSmartPay វាមិនមែន គ្រាន់តែជាអេឡិចត្រូនិច MasterCard​ ប៉ុណ្ណោះទេ​។ វាជាជំហានមួយផ្សេងទៀតនៅលើការធ្វើដំណើររបស់ Smart ដើម្បីរួមបញ្ចូលប្រជាជនកម្ពុជាជាលក្ខណៈឌីជីថល។ មានកម្មវិធីល្អៗជាច្រើនអាចប្រើបានលុះត្រាតែ ពួកគេមានកាតឥណទានមួយ។ក្រុមហ៊ុន Smart បានរួមគ្នាជាមួយធនាគារកាណាឌីយ៉ា ដោះស្រាយបញ្ហានេះដោយបង្កើតអោយមានអេឡិចត្រូនិច MasterCard ដែលត្រូវបានភ្ជាប់ទៅនឹងលុយក្នុងទូរស័ព្ទចល័តរបស់អ្នក។

លោក​ Danny Quah, នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ាបានឱ្យដឹងថា "ធនាគារកាណាឌីយ៉ាបានកំពុងនឹងបន្តបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន នាំមុខគេទាំង ក្នុងតំបន់និងពិភពលោកហើយភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Smart Axiata គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដែលយើងមានដើម្បីបម្រើសេចក្តីត្រូវការនៃទីផ្សារកម្ពុជា" ។ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart នេះដើរតួនាទីជាវេទិកាដែលនឹងជួយបន្តអោយមាន ការរីកចម្រើនបន្ថែមទៀត ។ ក្រុមហ៊ុនទាំងពីរនិងបង្កើត ឱកាសដើម្បីឱ្យមានមនុស្សកាន់តែច្រើនចូលដំណើរការទៅកម្មវិធីដែលពួកគេត្រូវការនិងចង់បាន និង ដើម្បីនាំយកប្រជាជនកម្ពុជាជាច្រើនទៀត ចូលទៅក្នុងទំនាក់ទំនងជាមួយសេវាហិរញ្ញវត្ថុ ដែលប្រហែលជាពួកគាត់មិនបានធ្លាប់គិតពីមុនមក »។

ការចុះឈ្មោះដើម្បីទទួលបាន SmartPay គឺមានភាពរហ័សនិងងាយស្រួល​ ដោយមិនចាំបាច់មានពាក្យសុំស្មុគស្មាញវែងឡើយ។ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានតាមរយៈទូរស័ព្ទចល័តរបស់អ្នកដោយគ្រាន់តែ ផ្ញើ REG ទៅលេខ 999 និងធ្វើតាមជំហានងាយស្រួលនិងសាមញ្ញ។ បន្ទាប់មកអ្នកនឹងទទួលបានលេខកាតរបស់លោកអ្នកហើយអ្នកអាចប្រើវាបានភ្លាមៗ។

ការផ្តល់ជូនពិសេសរបស់ អតិថិជន Smart ទាំងអស់ដែលចុះឈ្មោះយក SmartPay មុនថ្ងៃទី 30 ខែមេសានឹងអាចប្រើប្រាស់វាដោយឥតគិតលុយសេវាប្រចាំខែរហូតដល់ 31 ខែកក្កដា ហើយនឹងទទួលការបញ្ចូះតំលៃ50% ថ្លៃសេវាប្រតិបត្តិការនេះរហូតដល់ថ្ងៃទី 30 ខែមេសា។ បន្ទាប់មក 10 សេនសំរាប់សេវា ប្រចាំខែនិង 50 សេនថ្លៃប្រតិបត្តិការ នឹងត្រូវបានអនុវត្ត។ សូមបញ្ជាក់ថាចំណាយទាំងអស់នឹងត្រូវបានកាត់តាមរយៈគណនីចម្បងក្នុងទូរស័ព្ទដៃរបស់អ្នក។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ