Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ជា​ចុង​ក្រោយ​ ព័ត៌មាន​គួរ​ឱ្យ​រំភើប​​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង ​អស់​ ជា​ពិសេស​សម្រាប់ អ្នកគាំទ្រ Lovato មក​ពី Demi Lovato ​ក្លឹបនៅកម្ពុជា

Demi Lovato ដែល​ជា​សិល្បករ​កំណត់ត្រា​ពហុ​ទេពកោសល្យ​និង​មានឈ្មោះល្បី​មួយ​ក្នុង​ចំណោម​កំពូល​សិល្បករ​សិល្ប​ការិនី នៃ​តន្ត្រី​សកល​(Universal Music) ​បាន​បញ្ជាក់​ថា​ការ​ប្រ​គុំ​ត​ន្រ្តី​ចុង​ក្រោយ​របស់​នាងដែលមានឈ្មោះថា “ តន្ត្រីទេសចរណ៍ពិភពលោក Demi​ Lovato” នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី០៥ខែ​ឧសភា​ឆ្នាំ ២០១៥!

ដោយយោងលើ​សំណើ​ជាង 20.000 របស់អ្នកគាំទ្រ Demi Lovato ក្នុង​ប្រទេស​កម្ពុជា​​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ទៅ Demi ដើម្បី​មក​​ទីនេះ​ ក្រុមហ៊ុ Smart និង​តន្ត្រី​សកល (Universal Music) បាននាំយក​ការ​ប្រគុំតន្ត្រី​នេះមក​ប្រព្រឹត្ត​​នៅ​ទីក្រុង​ភ្នំពេញ​! សូមមើលវីដេអូខ្លីៗ

ជា​មួយ​និងបទចម្រៀង​ជា​ច្រើន​ដូច​ជា​: “Let It Go” “Skyscraper” “Heart Attack”​​ “Give Your Heart A Break” “Neon Lights” និង​បទ "Nightingales​" ដ៏ល្បីល្បាញនា​ពេល​បច្ចុប្បន្ន Demi នឹងឡើងមកសម្តែង​ ការ​ប្រ​គុំ​តន្ត្រី​លំដាប់ពិភពលោករបស់នាង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​។

លោក​ ថូ​ម៉ាស ​ហ៊ុន អគ្គ​នាយក​​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍​ថា “សារព័ត៌មាន​ថ្ងៃនេះ​ពិតជាមានភាពកក្រើកសំខាន់មួយ​សម្រាប់​ប្រទេស​កម្ពុជា​និង​ក្រុមហ៊ុន Smart ហើយ Smart ​មាន​សេចក្តី​រំភើប​​ដែល​អាច​នាំមកជូន​នូវ​សិល្បករ​លំដាប់​ពិភពលោក​ Demi មកកាន់​កម្ពុជា​! កាលពីឆ្នាំមុនអំឡុងពេល​​ប្រកាស​​ភាព​ជា​ដៃគូរវាងSmart និង​ តន្ត្រីសកល(Universal Music) ​យើង​បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ព្រឹ​ត្ដិ​ការណ៍​ប្រគុំ​តន្ត្រីបែប​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។ “សម្រាប់ ​អ្នក​គាំទ្រ Demi Lovato ក្នុង​ប្រទេស​កម្ពុជាមាន​ក្តី​សុ​បិ​ន្តក្លាយ​ជា​ការ​ពិត​ យើង​តាំងនាមអោយ​ក្រុមហ៊ុន Smart ស្រឡាញ់​អតិថិជន​របស់​យើង​ហើយ​រីករាយនិងធ្វើ​​ឱ្យ​ក្តី​សុបិន្ត​របស់អតិថិជនក្លាយជា​ការពិត ​ដូច​ទៅនិងសេវា​ទូរស័ព្ទ​ដៃ​ដែល​យើង​បានបង្កើត ហើយប្រៀបបានទៅនិងកាលពី​ពីរ​បី​ឆ្នាំ​មុន ពីក្តីសុបិន្តដែលមិនអាចប្រើប្រាស់សេវានានា មកជា​តំលៃសេវា​សមរម្យ​ដូច​ដែល​អតិថិជន​មាន​នៅ​ថ្ងៃ​នេះ និងមាន​តំលៃ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា” ។​លោកបាន​បន្ត​ទៀតថា “ តាមរយះកម្មវិធីតន្ត្រី Smart ​ថ្មីនេះ អតិថិជនរបស់យើងនឹងមានបទពិសោធន៍ផ្នែកតន្ត្រី​ជាមួយ​តំលៃ​សមរម្យ​ដូច​​សេវា​ទាំងអស់​ដែល​បាន​ផ្តល់​ដោយ​ក្រុមហ៊ុន Smart”។

ដ៏​ល្អ​បំផុត​នោះគឺ ការ​ប្រ​គុំ​តន្ត្រី​នេះ​​ឥតគិតថ្លៃ​សម្រាប់សាធារណះជន​!

អតិថិជន Smart នឹង​មាន​ឳកាសការ​ចូល​​តំបន់​ពិសេស​មួយ ​ដែល​ហៅ​ថា​តំបន់បៃតង(GREEN ZONE​) ​នឹង​​នៅ​ជិត  ឆាកស​ម្តែ​ង​បំផុត​។

អតិថិជន Smart ក៏​នឹង​មាន​ឱកាស​ដើម្បី​ឈ្នះបទពិសោធន៍​ផ្សេង​ទៀតដែលលុយ​មិន​អាច​ទិញ គឺការជួប​ផ្ទាល់​ជាមួយ Demi និង​ការ​ទស្សនាខាងក្រោយឆាក តាម​រយៈ​ម្មវិធីArtist of the Month ប្រចាំ​ខែមេសា​នេះ។

ចូលរួម​ជាមួយ Demi​ តន្ត្រីសកល(Universal Music) និង Smart​ នារាត្រី​នៃ​ការ​ស​ម្តែ​ង​​របស់​នាង “Demi Lovato​: តន្ត្រីទេសចរណ៍ពិភពលោក Demi” នៅខែ​ឧសភា​នេះ​ ថ្ងៃទី​០៥ ឆ្នាំ ២០១៥ ​! #Be Smart

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ