Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ: ថ្ងៃទី 18 ឧសភា 2016 – ក្រុមហ៊ុន Smart បានធ្វើការណែនាំ Facebook Flex ដែលជាសេវាកម្មថ្មីមួយ អាចឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកបាន ទោះបីជាអ្នកគ្មាន ទឹកប្រាក់ក្នុងគណនី ឫទិន្នន័យអុិនធឺណេតក្នុងទូរស័ព្ទក៏ដោយ។

ការ (Chat), ការបង្ហោះStatus និងការចែកចាយ (Share) នៅលើប្រព័ន្ធហ្វេសប៊ុក នៅតែអាចធ្វើទៅបាន ទោះបីជាអ្នកគ្មានទឹកប្រាក់ ឫក៏ទិន្នន័យអុិនធឺណេតនៅក្នុងទូរស័ព្ទក៍ដោយ កម្មវិធីនេះគឺផ្តល់ជូនជាពិសេសសម្រាប់អតិថិជន Smart តែប៉ុណ្ណោះ!

ទោះបីជាអង់តែនសេវារបស់ស្មាតបានគ្រប់ដណ្តប់ 98,5% នៃចំនួនប្រជាជនសរុប – និងបើទោះបីជាមានប្រព័ន្ធអុិនធឺណេតល្បឿនលឿន (3G) និងលឿនបំផុត (4G LTE) របស់ ក្រុមហ៊ុន Smart គ្របដណ្តប់ជាង 65% នៃប្រជាជនកម្ពុជាទាំងមូលក៏ដោយ ក៏ក្នុងនោះមានប្រជាជនប្រមាណតែ 30 % ប៉ុណ្ណោះដែលបានកំពុងនឹងប្រើប្រាស់ប្រព័ន្ធអុិនធឺណេត។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ កំនើននៃប្រជាជនដែលបានប្រើប្រាស់អុិនធឺណេត គឺបានកើនឡើងជារៀងរាល់ឆ្នាំ​ ដោយអតិថិជនភាគច្រើនបានប្រើប្រាស់អុិនធឺណេតក្នុងគោលបំណងសម្រាប់ការប្រើប្រាស់ហ្វេសប៊ុក។​

ក្នុងភាពជាដៃគូជាមួយ ក្រុមហ៊ុន ហ្វេសប៊ុក ក្រុមហ៊ុន Smart បានបង្កើតសេវាកម្មមួយដែលមានឈ្មោះថា “ការប្រើប្រាស់ហ្វេសប៊ុកកម្រិតមូលដ្ឋានដោយឥតគិតថ្លៃ"​ (Free Basics)  ដែលអនុញ្ញាតអោយលោកអ្នកអាចប្រើប្រាស់វិបសាយមួយចំនួនដោយអត់គិតលុយ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពី ខែតុលា ឆ្នាំ 201​​5 កន្លងទៅនេះ។ Facebook Flex គឺជាសេវាថ្មីមួយដែលអនុញ្ញាតឱ្យអតិថិជន Smart អាចប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកដោយមិនចាំបាច់មានទិន្នន័យអុិនធឺណេត។ អតិថិជនគ្រាន់តែចុចទៅលើពាក្យ "Go For Free " ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Facebook’s Android App ឬគេហទំព័ររបស់ Facebook   នោះអតិថិជននឹងអាចប្រើប្រាស់ហ្វេសប៊ុកបានដោយគ្រាន់តែមិនអាចមើលរូបថត និងវិដេអូបានតែប៉ុណ្ណោះ។ ក្នុងករណីដែលអតិថិជនទាំងអស់ចង់មើលរូបភាព ឫក៏វីដេអូ លោកអ្នកគ្រាន់តែចុចទៅលើពាក្យ "See Photos"  នោះលោកអ្នកប្តូរទៅកាន់សេវា Facebook ធម្មតា ហើយលោកអ្នកអាចមើលរូបថតនិងវីដេអូទាំងអស់នៅក្នុងហ្វេសប៊ុក ដោយមានការកាត់នូវន្នន័យអុិនធឺណេតរបស់លោកអ្នកតាមធម្មតា។

Facebook Flex របស់ក្រុមហ៊ុន Smart គឺអាចរកបាននៅលើប្រព័ន្ធប្រតិបត្តិការរបស់ Facebook’s Android App ឫ គេហទំព័ររបស់ Facebook សម្រាប់ទូរស័ព្ទដែលមិនមែនជាប្រព័ន្ធប្រតិបត្តិការ Android ។ មិនតែប៉ុណ្ណោះសំរាប់អ្នកដែលចង់បង្កើតគណនីហ្វេសប៊ុកថ្មី លោកអ្នកអាចប្រើប្រាស់ Facebook Flex សម្រាប់បង្ហោះ ឫមើលរូបថត និងវិដេអូនៅក្នុងគណនីហ្វេសប៊ុករបស់គាត់បាន ក្នុងរយៈពេល ១៤ថ្ងៃ ដោយពុំចាំបាច់មានទិន្នន័យអុិនធឺណេតនោះទេ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ