Smart FriendLoan

ធ្វើម៉េចប្រសិនបើមិត្តភក្តិផ្ញើលុយឲ្យខ្ញុំ?

អាចធ្វើបានដោយគ្រាន់តែចុច 6565 ! ត្រូវការលុយប្រញាប់មែនទេ ? Smart FriendLoan ជួយដោះស្រាយ បាន។

តើត្រូវប្រើយ៉ាងម៉េច?

ចុច *6565#

 

តើដំណើរការយ៉ាងម៉េច ?

For example ឧទាហរណ៍ថាប្រសិនបើខ្ញុំត្រូវការ 20 សេន អ្នកដែលឲ្យខ្ញុំខ្ចី (មិត្តខ្ញុំ) នឹងត្រូវកាត់ 23 សេនហើយខ្ញុំនឹងទទួលបាន 18សេន។

តើត្រូវសងលុយវិញយ៉ាងម៉េច?

លុយនឹងត្រូវកាត់ពីគណនីខ្ញុំ នៅពេលខ្ញុំបញ្ចូលលុយវិញ។
ប្រសិនបើខ្ញុំមានមិត្តខ្ចីលុយច្រើនអ្នក នោះដំណើរការនៃការបង់លុយត្រឡប់ទៅវិញនឹងធ្វើតាម ខ្ចីមុនសងមុន ។

តម្លៃ

  • 5 សេនសម្រាប់ថ្លៃសេវាកម្ម

ចង់ខ្ចីផ្ទាល់ពី Smart?
សូមចុច

Terms & Conditions

  • ដើម្បីផ្តល់លុយកម្ចី អ្នកផ្ដល់ឲ្យចាំបាច់ត្រូវ៖
    • មានលុយយ៉ាងតិច 23 សេន ក្នុងគណនីចម្បងដើម្បីផ្តល់កម្ចី 18 សេន
    • មានលុយយ៉ាងតិច 55 សេន ក្នុងគណនីចម្បងដើម្បីផ្តល់កម្ចី 45 សេន
    • មានលុយយ៉ាងតិច 1.10 ដុល្លារក្នុងគណនីចម្បងដើម្បីផ្តល់កម្ចី 90 សេន
  • អតិថិជនប្រើប្រាស់ Smart FriendLoan នឹងទទួលបានផលប្រយោជន៍ជាធម្មតា (លុយបន្ថែម, សុពលភាព) នៅពេលបញ្ចូលលុយទៅតាមគម្រោងតម្លៃរបស់ខ្ញុំ។
  • ខ្ញុំអាចស្នើសុំលុយកម្ចីពីមិត្តភក្តិរបស់ខ្ញុំជាច្រើនដង ដរាបណាពួកគេទាំងនោះយល់ព្រម។ ដូចគ្នានេះដែរ អ្នកផ្ដល់សំណើរអាចយល់ព្រមសំណើរពីមិត្តភក្តិដដែល ឬផ្សេងទៀត ដរាបណាគាត់មានលុយគ្រប់គ្រាន់។
  • ប្រសិនបើសំណើខ្ចីលុយមិនបានទទួលការយល់ព្រមលើសពី 90 ថ្ងៃ សំណើខ្ចីលុយនោះនឹងត្រូវបានបញ្ឈប់ដោយស្វ័យប្រវត្ត។
  • ខ្ញុំអាចប្រើសេវា Smart ខ្ចីលុយ និង Smart FriendLoan ក្នុងពេលតែមួយ ប្រសិនបើខ្ញុំបានបំពេញតាមល័ក្ខខ័ណ្ឌរបស់សេវាកម្មនីមួយៗ។
  • សេវានេះសម្រាប់អតិថិជនបង់លុយជាមុនទាំងអស់ (លើកលែងតែអតិជនស៊ីមទេសចរណ៍)។

Back to top