Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ជា​មួយ​ SmartPay អ្នក​អាច​ទិញ​ហ្គេម items នៅ​លើ​ Mobile Legends PUBG Free Fire និង League of Legends ឬ ទិញ mobile app ឬ ភ្ជាប់​សេវាកម្មនៅ​លើ​ mobile app ផ្សេងៗទៀតតាម App Sotre Google Play ឬ Codashop​ដោយ​ប្រើ​លុយ​ក្នុង​គណនី​ទូរស័ព្ទ​របស់​អ្នក​ផ្ទាល់​ មិន​ចាំ​បាច់​មាន​ Credit Card ឡើយ។​​

​ការ​ដាក់​ SmartPay នៅ​លើ​ទូរស័ព្ទរបស់​អ្នក​គឺ​មាន​ភាព​រហ័ស​ និង​ ងាយ​ស្រួល​។ ដើម្បី​ដាក់​ SmartPay សូម​ចូល​ទៅ​កាន់​ Link នេះ​ សម្រាប់​ Android និង Link នេះ​សម្រាប់​​ iOS រួច​បញ្ចូល​លេ​ខទូរស័ព្ទ​របស់​អ្នក​ និង​ លេខ​កូដ​ដែល​អ្នក​ទទួល​បាន។​ សម្រាប់ Android សូម​ធ្វើ​ការ​បិទ​ Wi-Fi ជា​មុន​សិន​ មុន​នឹង​ដាក់​ SmartPay។

ទិញហ្គេម ភាពយន្ត បទចម្រៀង និង ទំនិញជាច្រើនទៀតនៅក្នុង Google Play ជាមួយ SmartPay! អ្នកក៏អាចប្រើ SmartPay សម្រាប់ទិញទំនិញនៅហាងផ្សេងៗទៀតផងដែរ។

ទិញអ្វីដែលអ្នកចង់បាន ហើយគិតលុយចេញពីលុយគណនីចម្បង Smart របស់អ្នក។

 តើសេវាកម្មនេះដំណើរការយ៉ាងដូចម្តេច?

SmartPay គឺជាសេវាកម្ម “ទូទាត់តាមរយៈលុយគណនីទូរស័ព្ទ” ។ អ្នកអាចធ្វើការទិញអនឡាញនៅក្នុង Google Play ដោយប្រើលុយគណនីចម្បងរបស់អ្នក ហើយមិនមានការបង់ថ្លៃប្រតិបត្តិការ និងប្រកបដោយសុវត្ថិភាពខ្ពស់។ នេះជារបៀបចុះឈ្មោះ៖

ជំហាន

  • 1

    ចូលទៅកាន់ Google Play ហើយធ្វើការទិញទំនិញណាមួយ

ជំហាន

  • 2

    អ្នកនឹងឃើញផ្ទាំងបង្ហាញ "Payment methods"។ ជ្រើសរើស "Use SmartPay billing" ដើម្បីធ្វើការទូទាត់ការទិញជាមួយសេវាកម្ម SmartPay

ជំហាន

  • 3

    គណនីរបស់អ្នកនឹងត្រូវបានផ្ទៀងផ្ទាត់បញ្ចាក់។ បន្ទាប់ពីការផ្ទៀងផ្ទាត់បានជោគជ័យ អ្នកគ្រាន់តែបញ្ចូលឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន ជាការស្រេច!
តម្លៃទំនិញ តម្លៃបូកពន្ធ VAT 10% តម្លៃបូកថ្លៃសេវាកម្ម SmartPay 10% តម្លៃទូទាត់សរុប
9.99 ដុល្លារ 10.99 ដុល្លារ 12.09 ដុល្លារ 12.09 ដុល្លារ
ស្វែងយល់បន្ថែមជាមួយសំនួរចំលើយទូទៅ

អត្ថប្រយោជន៍

  • ទូទាត់ដោយប្រើលុយចេញពីលុយគណនីចម្បង Smart របស់អ្នក។
  • ទិញទំនិញជាច្រើនពី Google Play និង​ ហាងទំនិញជាច្រើនទៀត
  • មិនមានតម្លៃសេវាកម្មបន្ថែម ដោយអ្នកគ្រាន់បង់ពន្ធអាករលើតម្លៃបន្ថែម 10% និង បូកថ្លៃសេវាកម្មSmartPay 10%
  • មិនចាំបាច់ប្រើកាត Debit ឬ Credit។

លក្ខខណ្ឌ

  • SmartPay ជាឈ្មោះផ្លូវការរបស់សេវាកម្ម “ទូទាត់តាមរយៈលុយគណនីទូរស័ព្ទ” ផ្តល់ដោយក្រុមហ៊ុន Smart ដែលជាការអភិវឌ្ឍន៍បស់ SmartPay Virtual Mastercard។
  • “សេវាកម្ម ទូទាត់តាមរយៈលុយគណនីទូរស័ព្ទ” ជាជម្រើសមួយក្នុងការទូទាត់ការទិញទំនិញតាមអនឡាញ ដែលមានដូចជា ហ្គេម រឿង ចម្រៀង សៀវភៅអេឡិចត្រូនិច កម្មវិធីផ្សេងៗ ដោយទូទាត់លុយចេញពីលុយគណនីចម្បង Smart ផ្ទាល់។
  • សេវាកម្មនេះមានសម្រាប់តែអតិថិជនបង់លុយជាមុនតែប៉ុណ្ណោះ។
  • អ្នកអាចធ្វើការទូទាត់លុយដោយមិនមានចំនួនកំណត់នោះទេ។
  • សេវាកម្មនេះ គ្មានការគិតតម្លៃសេវាកម្មប្រចាំខែនោះទេ។
  • សេវាកម្មនេះ គ្មានការគិតតម្លៃតម្លៃសេវាបន្ថែមលើការទូទាត់និមួយៗនោះទេ។ អ្នកគ្រាន់បង់ពន្ធអាករលើតម្លៃបន្ថែម (VAT) 10% នៃតម្លៃទំនិញ ដោយយោងទៅតាមច្បាប់នៃប្រទេសកម្ពុជា។
  • តម្លៃទំនិញដែលបង្ហាញនៅលើ Goolge Play មិនបានរួមបញ្ចូលពន្ធអាករលើតម្លៃបន្ថែម (VAT) នៅឡើយទេ។ អ្នកនឹងទទួលបានសារ SMS បញ្ចាក់អំពីតម្លៃដែលបានទូទាត់សរុបដោយរួមជាមួយតម្លៃពន្ធផ្សេងៗ។
  • បន្ទាប់ពីអ្នកបានទិញទំនិញនៅលើ Google Play សារអេឡិចត្រូនិចបញ្ចាក់ពីការទិញ នឹងផ្ញើទៅកាន់ Gmail របស់អ្នក។ អ្នកក៏អាចមើលពីប្រវតិ្តនៃប្រតិបត្តិការរបស់អ្នកផងដែរ។ ស្វែងយល់បន្ថែមអំពីរបៀបឆែកមើលប្រវត្តិប្រតិបត្តិការ
  • ប្រសិនបើមានបញ្ហាណាមួយបន្ទាប់ពីអ្នកបានធ្វើការទូទាត់ដោយជោគជ័យ, បញ្ហាមិនមែនបង្ករឡើងដោយ Smart ទៀតហើយ បញ្ហានោះនឹងត្រូវដោះស្រាយដោយក្រុមហ៊ុន Google។ ស្វែងយល់បន្ថែមពីរបៀបក្នុងការសុំជំនួយពី Google
  • ប្រសិនបើអ្នកប្រើស៊ីមកាត 2 នៅក្នុងទូរស័ព្ទ, Goolgle Play នឹងធ្វើកំណត់សម្គាល់តែស៊ីមកាតចម្បងទី 1 តែប៉ុណ្ណោះ។ រាល់ការទូទាត់ នឹងធ្វើតែទៅលើគណនីរបស់ស៊ីមកាតចម្បងទី 1។
  • Smart រក្សាសិទ្ធក្នុងការផ្អាកដំណើរការលេខ ឬ បង្កក់ទុកលុយគណនីចម្បងនៃលេខណាមួយដែលយើងសង្ស័យថាមានប្រតិបត្តិការណ៍ខុសប្រក្រតី។
Image for SmartNas

SmartNas

គ្រប់គ្រងគណនីរបស់អ្នកយ៉ាងងាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ដោនឡូត SmartNas

អ្នកលេងហ្គេមទូរស័ព្ទ រាប់លាននាក់ពឹងផ្អែកលើហាង Codashop ជារៀងរាល់ខែ ក្នុងការទិញទំនិញក្នុងហ្គេមយ៉ាងងាយស្រួល ដោយមិនចាំបាច់ចុះឈ្មោះបង្កើតគណនី ហើយការទិញត្រូវបានបញ្ចូលទៅក្នុងគណនីហ្គេមរបស់អ្នកភ្លាមៗ។ ទិញពេជ្រ ឬ UC សម្រាប់ Mobile Legends, PUBG mobile, Rules of Survival, Free Fire ជាមួយ SmartPay ។

ឆែកមើលការផ្តល់ជូនដ៏អស្ចារ្យនៅលើ CodaShop

ទិញកម្មវិធី ឬ មាតិការបែបឌីជីថលនៅក្នុងបណ្តាហាងរបស់ Fortumo:

សេវាកម្ម
  • Badoo
  • Teamobi
  • Sabay Osja
  • Twoo
  • Viber
  • Nordeus Ltd
  • Boyaa Interactive International Limited
  • Gamebasics
  • Shanghai Morefun Digital Technologies Co.,Ltd
  • Virtual Bay Technologies SL
  • Aigrind
  • Zbigz
  • Blue Lion mobile GmbH
  • KeepMe Live
  • Casualino JSC
  • TibiaGP
  • Elyland Investment
  • Muoptinet gropu
  • Parmakov
  • Pinoy Talisman Online
  • Shampioni
  • Playerize
  • Kinguin
  • Frostcard
  • Headshot
  • Miraclegames
  • Miraclegames
  • Miraclegames
  • Wamba
  • Free-shoutcast
  • Gryonline

អ្នកអាចប្រើ Razer Gold ដើម្បីទិញពេជ្រ កាក់ និងរូបិយប័ណ្ណសម្រាប់ហ្គេមដែលអ្នកចូលចិត្ត បានយ៉ាងងាយស្រួល។ អ្នកអាចធ្វើការបញ្ចូលដោយផ្ទាល់ ឬបង្កើតគណនី Razer Gold ដើម្បីទាញយកផលប្រយោជន៍ពី Razer Silver ដើម្បីប្តូរយករបស់ជាច្រើន។ 
ចូលទៅកាន់ Razer Gold ហើយបញ្ចូលដោយប្រើ SmartPay ឥឡូវនេះ! 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ