Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ប្រសិនបើអ្នកជួបគ្រោះថ្នាក់ ឬមានជម្ងឺ ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ សេវាធានារ៉ាប់រងមន្ទីរពេទ្យពី Smart នឹងជួយសម្រាល់ការចំណាយ។

សេវាធានារ៉ាប់រងមន្ទីរពេទ្យពី Smart នឹងផ្តល់សំណងឲ្យអ្នករហូតដល់ 10ដុល្លារ* សម្រាប់ការសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។ វាត្រូវបានទទួលស្គាល់ជាកាតព្វកិច្ច ដោយ BIMA ដែលជាអ្នកផ្គត់ផ្គង់ឈានមុខគេទូទាំងពិភពលោក នូវសេវាធានារ៉ាប់រងចល័ត និងសេវាសុខភាពក្នុងទីផ្សារកំពុងរីកចម្រើន។ វាត្រូវបានផ្តល់ជូនផ្តាច់មុខសម្រាប់អតិថិជន Smart!

Premium
ផលបូកធានា
  • ប្រចាំថ្ងៃ
  • ប្រចាំខែ
  • 8 សេន/ថ្ងៃ
  • 1.60 ដុល្លារ/ខែ
  • 10 ដុល្លារ/ថ្ងៃ
  • 320 ដុល្លារ/ឆ្នាំ

*សម្រាប់ការស្នាក់នៅអតិបរមា 20ថ្ងៃក្នុងមួយខែ។ 

*ដោយយោងទៅលើការស្នាក់នៅអប្បបរមា 1 យប់ក្នុងមន្ទីរពេទ្យ និងអតិបរមា 32 ថ្ងៃនៃការស្នាក់នៅមន្ទីរពេទ្យក្នុងមួយឆ្នាំ (1 ដុល្លារ = 6.25 ដុល្លារ)។  

វិធីចុះឈ្មោះ 

  • Call 010242248
  • ទាក់ទងទៅកាន់ទំព័រ Facebook BIMA Cambodia
  • ទាក់ទង@bima តាមរយៈ LINE

រិធីស្នើរសុំសំណង

  • 1

    ផ្តល់ព័ត៌មានទៅកាន់BIMA

    • Call 010242248
    • ទាក់ទងទៅកាន់ទំព័រ Facebook BIMA Cambodia
    • ទាក់ទង@bima តាមរយៈ LINE
  • 2

    ប្រគល់ឯកសារ

    • ភស្តុតាងនៃការចុះឈ្មោះ
    • ឯកសារបញ្ជាក់អត្តសញ្ញាណ
    • ភស្តុតាងជាឯកសារបញ្ជាក់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
  • 3

    ទទួលបានការទូទាត់

    • ប្រសិនបើការស្នើរសុំមានភាពត្រឹមត្រូវ BIMA នឹងបញ្ចេញសំណងឲ្យក្នុងរយៈពេល 7ថ្ងៃ។

អត្ថប្រយោជន៍

  • ផ្តល់ជូនផ្តាច់មុខសម្រាប់អតិថិជនSmart
  • រហូតដល់10 ដុល្លារ សម្រាប់ការសម្រាក់ព្យាបាល យប់នីមួយនៅមន្ទីរពេទ្យ
  • ចំណាយត្រឹមតែ8 សេនក្នុងមួយថ្ងៃ

លក្ខខណ្ឌ

*សម្រាប់ការស្នាក់នៅអតិបរមា 20ថ្ងៃក្នុងមួយខែ។ ដោយយោងទៅលើការស្នាក់នៅអប្បបរមា 1 យប់ក្នុងមន្ទីរពេទ្យ និងអតិបរមា 32 ថ្ងៃនៃការស្នាក់នៅមន្ទីរពេទ្យក្នុងមួយឆ្នាំ (1 ដុល្លារ = 6.25 ដុល្លារ)។

  • ដើម្បីភ្ជាប់ និងទទួលបានសំណង អ្នកត្រូវតែមានអាយុចាប់ពី18 ដល់ 69 ឆ្នាំ និងជាអតិថិជនរបស់ Smart
  • គោលការណ៍បង់ប្រាក់ចាប់ផ្តើមពីថ្ងៃដំបូងនៃខែបន្ទាប់ពីការចុះឈ្មោះ ហើយសំណងនឹងចាប់ផ្តើមបន្ទាប់ពីខែនោះ។ ឧទាហរណ៍: គោលការណ៍បង់ប្រាក់សម្រាប់អតិថិជនដែលចុះឈ្មោះនៅថ្ងៃទី 15 ខែមករា នឹងចាប់ផ្តើមពីថ្ងៃទី 1 ខែកុម្ភៈ ហើយសំណងនឹងចាប់ផ្តើមពីថ្ងៃទី 1ខែមីនា។
  • សំណងមានប្រសិទ្ធភាពសម្រាប់ការស្នាក់នៅមន្ទីរពេទ្យយ៉ាងហោចណាស់មួយយប់
  • សំណងនឹងត្រូវបានបែងចែកតាមរយៈចំនួនទឹកប្រាក់ដែលអតិថិជនបង់ប្រចាំខែ។ បើអ្នកមិនអាចបង់ប្រាក់គ្រប់ចំនួនប្រចាំខែ ប្រាក់សំណងដែលអ្នកនឹងទទួលបានសម្រាប់ការស្នាក់នៅនឹងត្រូវបានកាត់បន្ថយ។ សម្រាប់ព័ត៌មានបន្ថែមពីការបែងចែក សូមទាក់ទងមកកាន់BIMA។
  • ការស្នើរសុំសំណងត្រូវតែចាប់ផ្តើមក្នុងកំឡុងពេល6ខែនៃការស្នាក់នៅមន្ទីរពេទ្យ។
  • ដំណើរការនៃការស្នើរសុំសំណងចាប់ផ្តើមបន្ទាប់ពីឯកសារខាងក្រោមត្រូវបានប្រគល់
  • ភស្តុតាងនៃការចុះឈ្មោះ(សារបញ្ជាក់ធានារ៉ាប់រង ឬសារធានារ៉ាប់រង)
  • ឯកសារបញ្ជាក់ (អត្តសញ្ញាណប័ណ្ឌ សៀវភៅគ្រួសារ ប័ណ្ឌបើកបរ ឬលិខិតឆ្លងដែន)
  • ភស្តុតាងនៃការស្នាក់នៅមន្ទីរពេទ្យ(លិខិតរោគវិនិច្ឆ័យ ជាមួយនឹងភាពលម្អិតនៃការចូលស្នាក់នៅ និងចេញពីមន្ទីរពេទ្យ ឈ្មោះអ្នកជំងឺ អាយុ និងភេទ ពាក្យបណ្តឹងនៃការស្នាក់នៅ ការសិក្សាស្រាវជ្រាវ ការព្យាបាល ត្រា និងហត្ថលេខារបស់វេជ្ជបណ្ឌិត ឬវិក្ក័យប័ត្រ)។
  • សំណងនឹងមិនត្រូវបានទូទាត់ឲ្យ សម្រាប់ការស្នាក់នៅនៅមន្ទីរពេទ្យដោយសារ
  • របួសបង្កឡើងដោយខ្លួនឯង ការព្យាយាមធ្វើអត្តឃាត ឬការព្យាបាលដែលមិនសមស្របទៅនឹងវេជ្ជបញ្ជាពេទ្យ
  • ការព្យាបាលរបួស ឬការវះកាត់ដែលបណ្តាលមកពីការហ្វឹកហាត់យោធាដោយផ្ទាល់
  • កូដកម្មកុបកម្ម ភាពវឹកវរសុីវិល ភាពវឹកវរនយោបាយ ឬភេរវកម្មនយោបាយ
  • ការញៀនថ្នាំ និងជាតិស្រវឹង
  • ការព្យាបាលមិនទាន់ជាឬការលាប់ឡើងវិញ
  • ឧបសគ្គក្នុងការមានផ្ទៃពោះ ការផ្តល់កំណើត ឬការពន្យាកំណើត
  • ការព្យាបាលជាដំណាក់កាល ឬការវះកាត់កែសម្ភស្ស
  • ការព្យាបាល​ ឬវះកាត់ធ្មេញ
  • វិកលចរិក ឬមានបញ្ហាផ្លូវចិត្ត
  • ការកាត់ចុង ឬការជួលជុលព្រហ្មចារី
  • ជំងឺផ្នែកខាងក្នុង ឬជំងឺឆ្លងតាមរយៈការរួមភេទ
  • ជំងឺរាតត្បាត
  • ការព្យាបាល និងការវះកាត់ដែលមិនចាំបាច់ត្រូវការប្រើថ្នាំ ជាដំណាក់កាល ដើម្បីការពារមិនត្រូវតាមស្តង់ដារ ឬការកែសម្ភស្ស រួមទាំងការព្យាបាលធ្មេញ
  • ការមិនបញ្ចេញស្ថានភាពនៃការព្យាបាលមិនទាន់ជា នៅពេលចុះឈ្មោះ
  • គោលការណ៍អាចត្រូវបានលុបចោលដោយតេទៅកាន់BIMA តាមរយៈលេខទូរស័ព្ទ 010 242 248។
  • ការទូទាត់លុយនឹងត្រូវបញ្ចប់ក្នុងរយៈពេល 48ម៉ោង។
Image for SmartNas

SmartNas

គ្រប់គ្រងគណនីរបស់អ្នកយ៉ាងងាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ដោនឡូត SmartNas

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ