
Google Play
ទិញទំនិញនៅលើ Google Play ហើយគិតលុយចេញពីលុយគណនី Smart
ទិញហ្គេម ភាពយន្ត បទចម្រៀង និង ទំនិញជាច្រើនទៀតនៅក្នុង Google Play ជាមួយ SmartPay! អ្នកក៏អាចប្រើ SmartPay សម្រាប់ទិញទំនិញនៅហាងផ្សេងៗទៀតផងដែរ។
ទិញអ្វីដែលអ្នកចង់បាន ហើយគិតលុយចេញពីលុយគណនីចម្បង Smart របស់អ្នក។
តើសេវាកម្មនេះដំណើរការយ៉ាងដូចម្តេច?
SmartPay គឺជាសេវាកម្ម “ទូទាត់តាមរយៈលុយគណនីទូរស័ព្ទ” ។ អ្នកអាចធ្វើការទិញអនឡាញនៅក្នុង Google Play ដោយប្រើលុយគណនីចម្បងរបស់អ្នក ហើយមិនមានការបង់ថ្លៃប្រតិបត្តិការ និងប្រកបដោយសុវត្ថិភាពខ្ពស់។ នេះជារបៀបចុះឈ្មោះ៖
ជំហាន
-
1
ត្រូវប្រាកដថាអ្នកបានបិទ Wi-Fi ហើយប្រើអ៊ិនធឺណិតចេញពីស៊ីមកាតរបស់អ្នក
ជំហាន
-
2
ចូលទៅកាន់ Google Play ហើយធ្វើការទិញទំនិញណាមួយ
ជំហាន
-
3
អ្នកនឹងឃើញផ្ទាំងបង្ហាញ "Payment methods"។ ជ្រើសរើស "Use SmartPay billing" ដើម្បីធ្វើការទូទាត់ការទិញជាមួយសេវាកម្ម SmartPay
ជំហាន
-
4
គណនីរបស់អ្នកនឹងត្រូវបានផ្ទៀងផ្ទាត់បញ្ចាក់។ បន្ទាប់ពីការផ្ទៀងផ្ទាត់បានជោគជ័យ អ្នកគ្រាន់តែបញ្ចូលឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន ជាការស្រេច!
តម្លៃទំនិញ | 10% ពន្ធអាករលើតម្លៃបន្ថែម | តម្លៃទូទាត់សរុប |
---|---|---|
10 ដុល្លារ | 1 ដុល្លារ | 11 ដុល្លារ |
ស្វែងយល់បន្ថែមជាមួយសំនួរចំលើយទូទៅ
- ទូទាត់ដោយប្រើលុយចេញពីលុយគណនីចម្បង Smart របស់អ្នក។
- ទិញទំនិញជាច្រើនពី Google Play និង ហាងទំនិញជាច្រើនទៀត។
- មិនមានតម្លៃសេវាកម្មបន្ថែម ដោយអ្នកគ្រាន់បង់ពន្ធអាករលើតម្លៃបន្ថែម 10%។
- មិនចាំបាច់ប្រើកាត Debit ឬ Credit។