
Smart Wi-Fi Calling
អោយតែមាន Wi-Fi តេនិងផ្ញើសារបានតាមរយៈ Smart Wi-Fi Calling
Smart Wi-Fi Calling គឺជាសេវាកម្ម Wi-Fi calling តែមួយគត់ និងដំបូងគេបង្អស់នៅកម្ពុជា។ ជាមួយសេវាកម្ម Smart Wi-Fi Calling លោកអ្នកអាចតេ និងផ្ញើសារតាមរយៈ Wi-Fi ។ ការតេចេញនឹងត្រូវគិតលុយតាមអត្រាធម្មតា ហើយ ការតេចូលឥតគិតលុយ ទោះបីនៅក្រៅប្រទេស។
ឆែកមើលសំនួរចំលើយ
របៀបប្រើប្រាស់
- សេវាកម្មនេះត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិសម្រាប់អតិថិជន Smart Prepaid និងPostpaid ដែលមានស៊ីម 4G និងទូរស័ព្ទដែលអាចប្រើសេវាកម្ម Wi-Fi calling បាន។
- ដើម្បីដំណើរការសេវាកម្ម Smart Wi-Fi Calling អ្នកត្រូវចូលទៅបើកមុខងារ Wi-Fi Calling នៅក្នុង Setting ទូរស័ព្ទរបស់អ្នក។
អត្ថប្រយោជន៍
- តេ ឬផ្ញើសារបានគ្រប់ទីកន្លែងអោយមាន Wi-Fi
- ប្រើសេវា Roaming ក្នុងអត្រាក្នុងស្រុក
- ទទួល និងធ្វើការតេ និងផ្ញើសារបានទោះបីជាស្ថិតនៅកន្លែងដែលគ្មានសេវាទូរស័ព្ទ