Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន​ ១៥,០០០ ដុល្លារ      និង​ទទួល​បានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់លីគអាជីពរបស់ Mobile Legends: Bang Bang លើកដំបូងនៅកម្ពុជា ដែល​​ត្រូវ​បាន​បង្កើត​ក្រោម​ភាព​ជា​ដៃគូរវាងក្រុមហ៊ុន Smart Axiata​ និងក្រុមហ៊ុន Montoon ដែលជាស្ថាបនិកហ្គេម Mobile Legends។

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលើកដំបូងដ៏ធំរបស់កម្ពុជាដែលបានចាប់ផ្តើមកាលពីខែកក្កដា​ត្រូវ​បាន​បញ្ចប់​កាលពីថ្ងៃទី៣ ខែតុលា។ ក្រុមចំនួន៦០០ក្រុមបានចូលរួមក្នុងវគ្គជម្រុះ ដែលពួកគេបានប្រកួតប្រជែង ដើម្បី​​ដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៨។ អស់រយៈពេល ៤ សប្តាហ៍កន្លងមក ក្រុមកំពូលទាំង ៨ ក្រុម បាន​ប្រកួត​ប្រជែងគ្នា ដើម្បីរកពិន្ទុដោយក្រុមកំពូលទាំង ៦ បានប្រកួតប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។

ក្រុម​ SeeYouSoon បានឈ្នះព្រឹត្តិការណ៍ប្រកួតនេះដោយទទួលបានយកឈ្នះ៣ហ្គេមទល់នឹង២ហ្គេមនៃ ក្រុម DG Quantum នៅចុង​រដូវ​កាល។

លោក សំ សុផាន់នី ដែលជាតំណាងក្រុមជ័យលាភី SeeYouSoon ពីព្រឹត្តិការណ៍ប្រកួត MPL បានឲ្យដឹងថា៖ «វា​​ពិត​ជាអស្ចារ្យណាស់ដែលបានចូលរួមការប្រកួតMPL! ការប្រកួតនេះគឺពិតជាស្វិតស្វាញ ប៉ុន្តែ​យើង​បាន​ទទួល​ជោគជ័យក្នុងនាមជាក្រុម ហើយយើងរំភើបចំពោះឱកាសជួបប្រកួតជាមួយកីឡាករឆ្នើមៗ​ផ្សេង​ទៀត​មក​​ពី​ជុំវិញពិភពលោក។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះនិងធ្វើឲ្យកម្ពុជាមាន​មោទនភាព​ នៅ​ពេលដែលយើងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legends M3 នៅចុងឆ្នាំនេះ។»

ក្រុម SeeYouSoon នឹងប្រកួតប្រជែងជាមួយក្រុមជើងឯក MPL អន្តរជាតិដ៏ទៃទៀតមកពីបណ្ដាប្រទេស ប្រេស៊ីល ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី នៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Mobile Legends M3 ដែលនឹងធ្វើឡើងនៅខែធ្នូ។ គួរបញ្ចាក់ផងដែរថា ក្រុម SeeYouSoon ក៏ជាជ័យលាភីជើងឯកនៃការប្រកួត Smart Kingdom of Legends កាលពីឆ្នាំ២០២០ផងដែរ។​

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការប្រកួតកីឡាអេឡិចត្រូនិកផ្លូវការលើកដំបូងរបស់កម្ពុជា ដែលជាលទ្ធផលនៃភាពជាដៃគូរបស់យើងជាមួយ​ក្រុមហ៊ុន Montoon បានទទួលជោគជ័យយ៉ាងខ្លាំងដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ អ្នកគាំទ្រ​កីឡា​អេឡិចត្រូនិកកម្ពុជាជាច្រើន។ យើងពិតជារីករាយដែលអាចនាំយកការប្រកួតកីឡាអេឡិច​ត្រូនិក​​ដ៏ធំមក​កម្ពុជា​ជាលើកដំបូង ដើម្បីផលប្រយោជន៍អ្នកគាំទ្រនិងអតិថិជន។»

រដូវកាលប្រកួត MPL ដែលបានទាក់ទាញការទស្សនារាប់លាន​នៅលើបណ្តាញសង្គមផ្សេងៗគ្នា ​នឹង​ត្រលប់​​មក​វិញ​នៅឆ្នាំ២០២២ ​ដោយព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រចុងក្រោយដ៏ធំនៃការប្រកួតនេះទទួលបានការ​ទស្សនា​​ចំនួន ១.៣ លាននាក់។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «យើងពិតជាសប្បាយរីករាយណាស់ ដែលបានជួយក្រុមកីឡាអេឡិច​ត្រូនិក​​កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ នៅក្រុមហ៊ុន Smart យើងមានទំនុកចិត្តចំពោះក្រុម SeeYouSoon ថា​ពួក​គេនឹងធ្វើបានយ៉ាងល្អ នឹងធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក ពិភពលោក​ Mobile Legends M3។»

ក្រុមហ៊ុន Moonton Games ដែលជាស្ថាបនិកហ្គេមMobile Legends: Bang Bang (MLBB) បានប្រកាសថាព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកលើកទី ៣ របស់ខ្លួនគឺ Mobile Legends M3 World Championship នឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនៅខែធ្នូ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងមានក្រុមចូលរួមចំនួន ១៦ ក្រុម មកពីជុំវិញពិភពលោកដោយប្រកួតប្រជែងគ្នា ដើម្បី​ដណ្ដើម​យកប្រាក់រង្វាន់ចំនួន ៨០ ម៉ឺនដុល្លារ និងពានរង្វាន់ជើងឯកពិភពលោក។​ ក្រុម​ទាំងអស់​ដែល​ត្រូវ​បាន​គេ​រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Mobile Legends M3 World Championship មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់តាមរយៈការចូលរួមក្នុងការប្រកួតលីគអាជីព Mobile Legends Professional Leagues (MPL) នៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រេស៊ីល និងកម្ពុជា ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត។

សម្រាប់អ្នកលេង Mobile Legends នៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុង​ព្រឹត្តិការណ៍​ប្រកួត MPL Cambodia ឆ្នាំ ២០២២ ក្រុមហ៊ុន Smart Axiata ផ្តល់ជូនទិន្នន័យអិុនធឺណិតគ្មានដែនកំណត់ ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមលេងហ្គេមតាមដែលពួកគេចង់បាន។​ ពួកគេអាចទាញយកអត្ថប្រយោជន៍ពី     ការផ្តល់​ជូន​នេះតាមរយៈការជាវសេវាកម្ម Mobile Legends Unlimited របស់ក្រុមហ៊ុន Smart ដោយ​ចំណាយ​ត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍ ឬ ៧០សេនក្នុងមួយខែ។ ដូចគ្នានេះផងដែរ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​ការទិញមុខទំនិញក្នុងកម្មវិធីហ្គេមពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៣៥ ភាគរយ លើកម្មវិធី Razer Gold តាមរយៈគេហទំព័រ Razer Gold នៅពេលដែលពួកគេទិញរូបិយប័ណ្ណដោយប្រើសមតុល្យទឹកប្រាក់ Smart របស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ