Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគចុងក្រោយបំផុតរបស់ខ្លួន ក្នុងក្រុមហ៊ុន Okra Solar ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីថាមពល solar ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Sousdey Cambodia ដែលជាកម្មវិធីទីផ្សារបែបឌីជីថល និងដំណោះស្រាយសហគ្រាសសម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។ តាមរយៈការចូលរួមជាមួយនឹងក្រុមហ៊ុន Morakot Technology, Joonaak Delivery, Nham24 និង Agribuddy ក្រុមវិនិយោគគិននៃអាជីវកម្មឌីជីថលក្នុងស្រុករបស់មូលនិធិ SADIF បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់៦ក្រុមហ៊ុន។

លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគរបស់យើងទៅក្នុងក្រុមហ៊ុន Okra បញ្ជាក់ពី សារសំខាន់នៃរបកគំហើញថ្មី ដើម្បីដោះស្រាយ បញ្ហាទាក់ទងទៅនឹងប្រជាពលរដ្ឋដែលខ្វះខាតការផ្គត់ផ្គង់បំផុត ខណៈពេលដែលពួកគេបន្តការចូលរួមផ្តល់នូវកំនើនសេដ្ឋកិច្ចនិងបង្កើតឥទ្ធិពលក្នុងមាត្រដ្ឋានសកល។ ក្រុមហ៊ុន Sousdey Cambodia ផ្តោតលើល្បឿន ក៏ដូចជាទំហំនៃកម្មវិធីដែលមានមូលដ្ឋានលើ AI ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការចូលរួមរបស់អតិថិជន»។

ក្រុមហ៊ុន OKRA SOLAR: ថាមពលឆ្លាតវៃសម្រាប់ទាំងអស់គ្នា
ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រុមហ៊ុន Okra ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបែប “Internet of Things (IoT)” ដោយជួយសហគមន៏ជនបទដាច់ស្រយាលក្នុងការទទួលបានបច្ចេកវិទ្យាពន្លឺព្រះអាទិត្យដែលមានតំលៃសមរម្យដោយប្រើបច្ចេកវិទ្យាថាមពលចែកចាយទំនើប។កម្មវិធី software របស់ក្រុមហ៊ុននេះ អាចយកបន្ទះ solar និងអាគុយ ដើម្បីដំឡើងទៅជាប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច (Microgrids) ឆ្លាតវៃ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារដាច់ស្រយាល ក្នុងការប្រើប្រាស់។ ខណៈពេលដែលអតិថិជនបង់ថ្លៃសេវាការជាវ អ្នកចែកចាយថាមពលអាចត្រួតគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធពីចម្ងាយក៏ដូចជាទទួលបានការជូនដំណឹងតាមពេលវេលាជាក់ស្តែងលើបណ្តាញ និង ឥរិយាបថអតិថិជន។

ក្រុមហ៊ុន Okra បានផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋជា៥០០នាក់ និងគ្រួសារជាង១០០គ្រួសារក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានផ្ដើមកម្មវិធីសាកល្បងរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយបានចុះអនុស្សនៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនចែកចាយអគ្គិសនីជាតិ និងអន្តរជាតិជាច្រើន។ នាពេលថ្មីនេះៗ ក្រុមហ៊ុនបានចុះកិច្ចសន្យាក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ច្ចេកវិទ្យា លើមូលនិធិវិនិយោគហេដ្ឋារចនសម្ព័ន្ធ ដែលមានគោលបំណង់ផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រជាពលរដ្ឋ៤ម៉ឺននាក់ក្នុងប្រទេសហ្វីលីពីន ស្របពេលគ្រួសារប្រហែល២លាន៤សែននាក់រស់នៅដោយគ្មានថាមពលអគ្គិសនីនៅឡើយ។

លោក Afnan Hannan សហស្ថាបនិកក្រុមហ៊ុន Okra បានមានប្រសាសន៍ថា៖ «យើងមានការរំភើបខ្លាំងណាស់ក្នុងការទទួលបានការគាំទ្រពីមូលនិធិ SADIF។ នេះគឺជារឿងធម្មតាមួយ ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Smart ខណៈដែលយើងប្រើបណ្តាញភ្ជាប់រួចជាស្រេច ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យពីចម្ងាយទៅលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូចដែលហៅថា Internet of Things (IoT) microgrids របស់យើង។ បណ្ដាញភ្ជាប់ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការប្រមូលទិន្នន័យឧបករណ៍ចាប់សញ្ញា និងបញ្ជូនការគ្រប់គ្រងដែលយើងត្រូវការដើម្បីធានាថា សហគមន៍មានលទ្ធភាពប្រើប្រាស់ថាមពល»។

លោក ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបញ្ជាក់ថា៖ «អគ្គិសនីគឺជាកត្តាចាំបាច់មួយសម្រាប់ជីវភាពរស់នៅរបស់មនុស្សទូទៅ ប៉ុន្តែ មនុស្សជាង១,២ពាន់លាននាក់នៅក្នុងពិភពលោកបន្តរស់នៅដោយគ្មានអគ្គិសនីគ្រប់គ្រាន់។ បច្ចេកវិទ្យាខុសប្លែកពីគេ និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន Okra មានសមត្ថភាពផ្គត់ផ្គង់ និងឆ្លើយតបជាវិជ្ជមានដល់ពលរដ្ឋដែលរស់នៅគ្នានអគ្គីសនីក្នុងប្រទេសកម្ពុជា និងផ្គត់ផ្គង់លើពីនេះទៅទៀត»។

ក្នុងការបញ្ចូលទុនវិនិយោគក្នុងពេលនេះ មូលនិធិ SADIF គឺជាសហវិនិយោគិន ជាមួយមូលនិធិ Schneider Energy Access Fund (Schneider Electric)។ មុនពេលទទួលបានហិរញ្ញវត្ថុពីមូលនិធិ SADIF ក្រុមហ៊ុន Okra ទទួលបានការគាំទ្រពីអង្គការសំខាន់ៗ ដូចជាអង្គការ UKAid និង អង្គការ SNV Netherlands Development Organization ។

ក្រុមហ៊ុន SOUSDEY CAMBODIA: សហគ្រិនផ្ដល់ដំណោះស្រាយសម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន:
តាមរយៈចាប់ផ្តើមប្រតិបត្តិកាអាជីវកម្មររបស់ខ្លួនក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Sousdey បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងទីផ្សារក្នុងស្រុក សម្រាប់ការប្រើប្រាស់សេវាឆ្លងឆ្លើយស្វ័យប្រវត្តិលើកម្មវិធី Facebook Messenger របស់ខ្លួន និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្កើតកម្មវិធី Khmer Natural Language Processing និងជាផ្លាតហ្វមមួយដែលផ្តោតលើកម្មវិធីប្រាជ្ញាសិប្បនិម្មិត (AI)។ សហគ្រាសធុនតូច និងមធ្យមនិងអជីវកម្មស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជាប្រើប្រាស់កម្មវិធី Facebook និងកម្មវិធី Facebook Messenger ប៉ុន្តែប្រហែលពិបាកក្នុងទាក់ទងឲ្យមានប្រសិទ្ធភាពជាមួយអតិថិជនជាច្រើនរបស់ពួកគេ។ ក្រុមហ៊ុន Sousdey អនុញ្ញាតឲ្យអតិថិជនសហគ្រាសអាចទាក់ទងបានយ៉ាងរលូន ជាមួយអតិថិជនរបស់ពួកគេ និងយល់ដឹងបន្ថែមអំពីចំណុចសំខាន់ៗនៃការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ។

លោក Djibril Cisse ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Sousdey Cambodia បានមានប្រសាសន៍ថា៖ «ការផ្ដល់ប្រាក់ពីមូលនិធិ SADIF នឹងជួយដល់ការអភិវឌ្ឍកម្មវិធីរបស់យើងឲ្យកាន់តែប្រសើរឡើង ខណៈពេលពង្រឹងការខិតខំ ប្រឹងប្រែងផ្នែកលក់ និងទីផ្សារដើម្បីពង្រីកផលិតផលរបស់យើង។ ក្រុមហ៊ុន Sousdey Cambodia សង្ឃឹមថា នឹងសហការជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង ក្រុមហ៊ុនMSP ដើម្បីជួយដល់អតិថិជនសហគ្រាស និងបង្កើតផលិតផល លំដាប់ថ្នាក់ពិភពលោករបស់សហគ្រាស»។

លោក Charles Cheo នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Forte និងជាក្រុមហ៊ុនដៃគូររបស់មូលនិធិ SADIF បានបន្ថែមថា៖ «កំណើនទីផ្សារយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ផ្ដល់ឱកាសដល់ពាណិជ្ជករដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជនដ៏ច្រើន។ ទោះជាយ៉ាងណាក៏ដោយចំណុចអកុសលជាទូទៅ គឺថា ចាប់តាំងពីប្រតិបត្តិការទាំងអស់ត្រូវបានដំណើរការដោយដៃ បញ្ហាអាចកើតមានឡើងនៅក្នុងដំណើរការទាំងមូល។ ដំណោះស្រាយសហគ្រិនរបស់ក្រុមហ៊ុន Sousdey មានសមត្ថភាពក្នុងកត់សម្គាល់ទាំងអតិថិជន និងពាណិជ្ជករ»។

ក្រុមហ៊ុន Sousdey ក៏ជួយឲ្យមានដំណើរការទៅលើផ្លាតហ្វមផ្ញើរសារ និងវិភាគសម្រាប់ការគ្រប់គ្រងទំនាក់ទំនងអថិតិជនផងដែរ។ ជាមួយនឹងផ្លាតហ្វមនេះ អតិថិជនសហគ្រាសអាចប្តូរនូវដំណោះស្រាយផ្សេងៗ ដើម្បីធ្វើអន្តរកម្មជាមួយអតិថិជនដោយស្វ័យប្រវត្តិក្នុងការផ្សព្វផ្សាយ ការបញ្ជាទិញ ការកក់ និងការគាំទ្ររបស់អតិថិជនក្នុងចំណោមសមត្ថភាពជាច្រើន។ សព្វថ្ងៃនេះ Sousdey បម្រើអតិថិជនជាង 800 ក្រុមហ៊ុន និងសហគ្រាសធុនតូចនិងមធ្យមនិងបានសម្របសម្រួលជាង 2 លានសន្ទនាតាមរយៈផ្លាតហ្វមរបស់ខ្លួន។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ