Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ – មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានក្លាយជាវិនិយោគិនក្នុងកញ្ចប់ Series A នៃក្រុមហ៊ុន Agribuddy ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងឥណ្ឌា។

Agribuddy ក្លាយជាក្រុមហ៊ុនទីបួនហើយ ដែលទទួលបានការវិនិយោគពីមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF)។ វគ្គទទួលមូលនិធិសម្រាប់កញ្ចប់ Series A របស់ក្រុមហ៊ុន Agribuddyមានការចូលរួមពីមូលនិធិ SADIF ព្រមជាមួយវិនិយោគិនផ្សេងទៀត ដែលវគ្គនេះគឺមានទឹកប្រាក់សរុប ២,៨ លានដុល្លារអាមេរិក។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បុព្វហេតុសង្គម។ ក្រុមហ៊ុន Agribuddy មិនត្រឹមតែបានបង្ហាញឲ្យឃើញពីសមត្ថភាពរឹងមាំក្នុងការដោះស្រាយបញ្ហាគម្លាតដ៏ធំធេងក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតកាលានុវត្តភាពសម្រាប់អនាគត ដោយសារតែមូលដ្ឋានបច្ចេកវិទ្យាល្អៗរបស់ខ្លួន។ ការបោះទុនវិនិយោគរបស់មូលនិធិ SADIF ទៅក្នុងក្រុមហ៊ុន Agribuddy ត្រូវបានរំពឹងថា នឹងជួយដល់ការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការបង្កើនភាពជាដៃគូនានា និងការអភិវឌ្ឍន៍ប្រព័ន្ធផ្ទៃក្នុង។”

ក្រុមហ៊ុន Agribuddy ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដើម្បីតភ្ជាប់ប្រព័ន្ធកសិកម្មជនបទ តាមរយៈការផ្តល់ដល់កសិករខ្នាតតូច នូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ដាំដំណាំ ព្រមជាមួួយនឹងការជួយជ្រោមជ្រែងដល់ការធ្វើកសិកម្មបែបទំនើប។ ក្រុមហ៊ុន Agribuddy ប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យារបស់ខ្លួនដើម្បីដំណើរការទិន្នន័យ ប្រមូលព័ត៌មានទីផ្សារ និងគ្រប់គ្រងហានិភ័យនៃចង្វាក់ផ្គត់ផ្គង់។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Agribuddy ផ្តល់សេវារបស់ខ្លួនដល់កសិករក្នុងស្រុកជាង ៥០,០០០ នាក់ ហើយផ្ដល់ការងារធ្វើដល់សហគ្រិនជនបទជាង ៦០០ នាក់ (ហៅថា “មិត្ត”) ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់កសិករ។

លោក គឹម បូរា៉ ដៃគូក្នុងក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងលើមូលនិធិ SADIF មានប្រសាសន៍ថា៖ “កសិកម្មនៅតែជាវិស័យសំខាន់បំផុតមួយ ប៉ុន្តែក៏ជាវិស័យប្រឈមខ្លាំងបំផុតនៅកម្ពុជា និងប្រទេសកំពុងលូតលាស់ផ្សេងទៀត។ កសិករប្រឈមនឹងហានិភ័យជាច្រើនដោយសារតែកង្វះព័ត៌មានទីផ្សារ អប្រសិទ្ធភាពនៃសង្វាក់ផ្គត់ផ្គង់ លទ្ធភាពទទួលបានប្រាក់មូលនិធិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ គំរូអាជីវកម្មប្រកបដោយនវានុវត្តន៍របស់ក្រុមហ៊ុន Agribuddy ផ្ដោតលើការដោះស្រាយបញ្ហាទាំងនេះ តាមរយៈការតភ្ជាប់នូវប្រព័ន្ធដែលបែកខ្ញែករប៉ាត់រប៉ាយនេះ ការរៀបចំឡើងវិញនូវគ្រឿងលើកទឹកចិត្ត និងបង្កើនការប្រើប្រាស់ទិន្នន័យឲ្យបានច្រើន។”

មូលនិធិ SADIF សហវិនិយោគក្នុងក្រុមហ៊ុន Agribuddy រួមគ្នាជាមួយនឹងវិនិយោគិនមួយចំនួនផ្សេងទៀត ដែលក្នុងនោះរួមមាន ក្រុមហ៊ុន Forte Investment Holdings (ជាផ្នែកមួយនៃក្រុមហ៊ុនធានារ៉ាប់រង Forte) ក្រុមហ៊ុន Mistletoe Inc (ក្រុមហ៊ុនវិនិយោគទុនដែលបង្កើតឡើងដោយវិនិយោគិន និងសហគ្រិនសង្គមម្នាក់គឺ Taizo Son) និង ក្រុមហ៊ុន Index: Design to Improve Life (មូលនិធិវិនិយោគពីប្រទេសដាណឺម៉ាក)។

សមាជិកគណៈកម្មាធិការវិនិយោគមូលនិធិ SADIF លោក Mervyn Cheo នឹងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Agribuddy រួមជាមួយលោក Krishna Manda អតីតនាយកផ្នែកប្រតិបត្តិការក្រុមហ៊ុន Standard & Poor’s ជប៉ុន។ លោក Keisuke Honda ដែលជាវិនិយោគិន និងជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះមួយរូបនៅលើពិភពលោក នឹងចូលរួមជាមួយក្រុមហ៊ុន Agribuddy ជាប្រធានឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន។

លោក Kengo Kitaura ស្ថាបនិកនិងនាយកប្រតិបត្ដិនៃក្រុមហ៊ុន Agribuddy បានថ្លែងថា៖ “ជាមួយនឹងវិនិយោគថ្មីនេះ និង ការដាក់បន្ថែមឯកទេស ក្រុមហ៊ុន Agribuddy នឹងផ្ដោតការយកចិត្តទុកដាក់លើការប្រតិបត្តិលើសេវាកម្មនិងសម្ភារៈផ្សេងក្នុងការបង្កើនស្ថានភាពសេដ្ឋកិច្ចនិងគុណភាពនៃជីវិតរបស់ប្រតិបត្តិករខា្នតតូចក្នុងប្រទេសកម្ពុជានិងឥណ្ឌា។ ដោយមានការចូលរួមពីមូលនិធិ SADIF ពួកយើងរំពឹងថា Agribuddy នឹងបង្កើនផលិផល និងសេវាកម្មរបស់ពួកយើង ទៅដល់កសិកររបស់កម្ពុជា និង ប្រើប្រាស់ភាពខ្លាំងរបស់ពួកយើងក្នុងប្រទេសកម្ពុជា។”

សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធី SADIF សូមចូលទៅកាន់ទំព័រហ្វេសប៊ុក “Smart for Cambodia” ឬចូលទៅកាន់គេហទំព័រ www.sadif.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ