

Pleng Music Awards

ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដំបូងនៅប្រទេសកម្ពុជាដែលធ្វើឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។
នេះជាជំហ៊ានថ្មីមួយទៀតរបស់យើងទាំងអស់គ្នាក្នុងវិស័យចម្រៀងខ្មែរ។ ជាពិសេសដើម្បីជំរុញ និងលើកទឹកចិត្តសិល្បករជំនាន់ក្រោយក្នុងការបន្តផលិតស្នាដៃ និពន្ធចំរៀងខ្មែរតទៅមុខទៀត។
ពានរង្វាន់ Pleng 2022 មានដូចជា៖
ពានរង្វាន់ចម្រៀងប្រចាំឆ្នាំ | ពានរង្វាន់ចម្រៀងច្រៀងរួមគ្នាប្រចាំឆ្នាំ |
ពានរង្វាន់សិល្បការិនីប្រចាំឆ្នាំ | ពានរង្វាន់សិល្បករប្រចាំឆ្នាំ |
ពានរង្វាន់សិល្បករ ឬ សិល្បការិនីថ្មីប្រចាំឆ្នាំ | ពានរង្វាន់ក្រុមតន្រ្តីប្រចាំឆ្នាំ |
ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ | ពានរង្វាន់បទចម្រៀងស្តាប់ច្រើនជាងគេ |
ពានរង្វាន់សិល្បការិនីស្តាប់ច្រើនជាងគេ | ពានរង្វាន់សិល្បករស្តាប់ច្រើនជាងគេ |
ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត (Lifetime Achievement Award) |

ចូលរួមបោះឆ្នោត
- ដើម្បីចូលរួមបោះឆ្នោតអ្នកគ្រាន់តែចូលទៅកាន់ Pleng app ហើយស្វែងរក Banner ដែលមានរូបភាពពានរង្វាន់ Pleng 2022។
- មុននឹងបោះឆ្នោត អ្នកតម្រូវអោយធ្វើការចុះឈ្មោះជាមួយលេខទូរសព្ទរបស់អ្នកជាមុនសិន (អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់)។
- ការបោះឆ្នោតនឹងចាប់ផ្តើមបើកចាប់ពីថ្ងៃទី 16 កុម្ភៈ រហូតដល់ ថ្ងៃ 07 មិនា 2022។