Smart Pleng app

Pleng

Your favourite artists, songs – in one place.
Download the app!

Install

កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដែលមានឈ្មោះថា​ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 (Pleng Mid-Year Rundown) ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរនិងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹង ធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី  Pleng by Smart។

Pleng by Smart គឺជាកម្មវិធីសម្រាប់ស្ដាប់តន្រ្តីតាមអនឡាញដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ ប្រចាំខែចំនួនជាង ៦០មឹុន នាក់ ដែលអាច ចូលទៅស្ដាប់បទចម្រៀងជាង ១​លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១​ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះ ក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជាជាមួយនឹងអ្នកគាំទ្រនិងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករនិងអ្នកមានទេពកោសល្យក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។​

យុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមនេះនឹងធានាឲ្យបានថាបទចម្រៀង និងសិល្បករដែលកំពុងពេញនិយមបំផុតត្រូវបានស្វែងរកដោយភាពងាយស្រួល ហើយនឹងជួយអ្នកចូលចិត្តស្ដាប់ចម្រៀងឲ្យស្គាល់ បទចម្រៀងនិងសិល្បករថ្មីៗបន្ថែមទៀត។ ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួនជាង ៦សែន ២មឺុន នាក់លើ Facebook យុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមិនខាន។​

បទចម្រៀង និងសិល្បករដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

  • កំពូលសិល្បករខ្មែរស្រីទាំង ១០​នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
  • កំពូលសិល្បករខ្មែរប្រុសទាំង ១០​នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
  • ចម្រៀងខ្មែរទាំង 10 បទចេញឆ្នាំ ២០២១ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng
  • កំពូលចម្រៀងខ្មែរទាំង ១០ បទនៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
  • កំពូលសិល្បករខ្មែរទាំង ១០​នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
  • (អន្តរជាតិ)​ កំពូលចម្រៀងទាំង ១០ ​នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
  • (អន្តរជាតិ)​ កំពូលសិល្បករអន្តជាតិស្រីទាំង ១០​នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
  • (អន្តរជាតិ)​ កំពូលសិល្បករអន្តជាតិប្រុសទាំង ១០​នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «តាមរយៈ Pleng by Smart យើងបានបន្តបង្ហាញការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យតន្រ្តីនៅកម្ពុជា និងសិល្បករដែលមានទេពកោសល្យខ្ពស់ ដែលយើងមានភាពរីករាយក្នុងការផ្ដល់ជាវេទិកាមួយសម្រាប់ភ្ជាប់សិល្បករទៅនឹងអ្នកគាំទ្រតន្រ្តី។ យើងបានគាំទ្រដល់ទិដ្ឋភាពតន្រ្តីក្នុងស្រុករបស់យើង មិនត្រឹមតែតាមរយៈកម្មវិធី Pleng និងយុទ្ធនាការតាមអនឡាញ​ប៉ុណ្ណោះទេ យើងក៏គាំទ្រតាមរយៈកម្មវិធី​ប្រគុំតន្ត្រី​សប្បុរស​ធម៌​ស្នាម​ញញឹម កម្មវិធីពិធីជប់លៀងឆ្នាំថ្មី (Smart’s virtual New Year Party) និងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ​ Smart ដែលមានការចូលរួមពីតារាជាច្រើនដែលមានភាពប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «កម្មវិធីប្រគុំតន្រ្តី Smart Mega Concerts ដែលនឹងត្រឡប់មកវិញថ្ងៃណាមួយ​ ហើយនឹងនាំយកតារាចម្រៀងដ៏ មានទេពកោសល្យកំពូលអន្តរជាតិមកកាន់ប្រទេសកម្ពុជា ហើយយើងបន្តស្វែងរកមធ្យោបាយដើម្បីភ្ជាប់អ្នកគាំទ្រជាមួយនិិងតន្រ្តីដែលពួកគេស្រលាញ់ ដោយផ្ដល់ជូននូវ ពួកគេជាមួយការប្រើប្រាស់កម្មវិធី Pleng by Smart នៅកន្លែងណាក៏បានក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធសេវាគ្របដណ្ដាប់ 4G ដែលប្រសិទ្ធភាពខ្ពស់របស់ពួកយើង។»

អតិថិជន​ ឫអ្នកស្តាប់អាចរីករាយជាមួយនិងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអិុនធឺណិតក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ