Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត-រាជធានីក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយ៍ទីតាំងជាង ៣០០ កន្លែង ត្រូវបានដាក់ពង្រាយអំឡុងពេល៦ខែក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន​ ដែលមានទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារ។

តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន៣០០ ទីតាំងថ្មីទាំងអស់នេះ ធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE និងបទពិសោធន៍នៃការទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើងតាមបណ្ដាខេត្តចំនួន ៩​។ ក្នុងចំណោមទីតាំងថ្មីចំនួន៣០០ កន្លែង មានទីតាំងចំនួន ៧៨ ​ កន្លែងត្រូវបានសាងសង់ និងដាក់ដំណើរការក្នុងខេត្តសៀមរាប ចំនួន៣៧ ទីតាំងក្នុងខេត្តកំពង់ចាម ចំនួន៣៩ ទីតាំងក្នុងខេត្តបាត់ដំបង ចំនួន២៤ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ចំនួន១៧ ទីតាំងក្នុងខេត្តកំពង់ស្ពឺ ចំនួន៣៣ ទីតាំងក្នុងខេត្តត្បូងឃ្មុំ ចំនួន២៥ ទីតាំងក្នុងខេត្តព្រៃវែង ចំនួន២៤ ទីតាំងក្នុងខេត្តកំពង់ធំ ចំនួន២៣ ទីតាំងក្នុងខេត្តស្វាយរៀង និងចំនួន ៩​ទីតាំងក្នុងខេត្តក្រចេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ដើម្បីពង្រីកវិសាលភាពសេវា4Gឲ្យទូលំទូលាយ អតិថិជនដែលកំពុងប្រើប្រាស់ស៊ីមកាត 3G អាចប្ដូរស៊ីមកាត3G ទៅស៊ីមកាត4G ដោយឥតគិតថ្លៃនៅតាមសាខា Smart Shop ឫភ្នាក់ងារចែកចាយក្រុមហ៊ុន Smart។ អតិថិជនអាចរីករាយជាមួយការផ្ដល់ជូនពិសេស នៃសេវា4G លើទូរស័ព្ទ​ស្មាតហ្វូនដោយអាចសន្សំទឹកប្រាក់យ៉ាងច្រើនរហូតដល់ទៅ ២៧០ដុល្លា ដែលជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនទូរស័ព្ទ។  ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះ​អតិថិជនគ្រាន់តែយកទូរស័ព្ទរបស់ពួកគេទៅសាខា Smart Shop ហើយប្តូរឧបករណ៍អេឡិចត្រូនិករបស់ខ្លួនដោយជ្រើសរើសប្ដូរទូរស័ព្ទ​ស្មាតហ្វូនណាមួយដែលខ្លួនពេញចិត្ត។

នៅតាមបណ្តាខេត្តនានា ដែលក្រុមហ៊ុន Smart  បានពង្រីកវិសាលភាពសេវា 4G របស់ខ្លួនដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ  ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តក្រចេះ  អតិថិជនរបស់ក្រុមហ៊ុន Smart ក៏អាចរីករាយជាមួយទិន្នន័យអិុនធឺណិតឥតគិតថ្លៃចំនួន 1GB ផងដែរ ដែលមានសុពលភាពរយៈពេល ៥ថ្ងៃ និងមានទឹកប្រាក់ក្នុងប្រពន័្ធស្មើចំនួន 900ដុល្លា ដោយមានសុពលភាពរយៈពេល ៣ខែ ដោយពួកគេអាចស្វែងរកបានក្នុងកម្មវិធី SmartNas រហូតដល់ថ្ងៃទី ៣១ ខែកក្កដា។

សម្រាប់អតិថិជនថ្មីទាំងអស់ដែលចង់រីករាយជាមួយនឹងបណ្ដាញទូរគមនាគមន៍ដែលត្រូវបានពង្រឹងគុណភាពរបស់ក្រុមហ៊ុន Smart ពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៥០​ភាគរយ ចំពោះលេខពិសេសរបស់ក្រុមហ៊ុន Smart  ដែលមានតម្លៃរហូតដល់ ៥៤ ដុល្លានៅតាមសាខា Smart Shop ឫ ភ្នាក់ងារចែកចាយក្រុមហ៊ុន Smart ទូទាំងប្រទេសកម្ពុជា រហូតដល់កាលបរិច្ឆេទដូចគ្នាអាស្រ័យលើខេត្តរបស់ពួកគេ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងសម្លឹងឃើញខ្លួនឯងជាក្រុមហ៊ុនដ៏សំខាន់​ដែលអាចជម្រុញសក្ដានុពលឌីជីថលនៅកម្ពុជា ដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនងលឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថាពួកគេរស់នៅទីណាក៏ដោយ។ ដោយបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់យើងទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជារក្សាការទំនាក់ទំនងគឺជាកត្ដាដ៏សំខាន់នាពេលនេះ ដោយពួកយើងភាគច្រើនពឹងផ្អែកលើការ

ទំនាក់ទំនងជាងពេលណាៗទាំងអស់ ដើម្បីសិក្សា និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។»

លោក ថូម៉ាស បានបន្ថែមទៀតថា ៖ «ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿនទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មីជាច្រើនផ្សេងទៀត នឹងតូ្រវបានគ្រោងដាក់ពង្រាយនៅប៉ុន្មានខែខាងមុខនេះ យើងក៏កំពុងទទឹងរង់ចាំជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការសេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាផងដែរ»៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ