Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ដើម្បី​គាំទ្រ​ដល់ការ​រីកចម្រើន​វិស័យ​ហ្គេម​ទូរស័ព្ទ​នៅ​កម្ពុជា ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជាបាន​ចាប់​ដៃគូ​ជាមួយ​​​ក្រុមហ៊ុនអភិវឌ្ឍន៍​ហ្គេម​ចល័តក្នុងស្រុក DirexPlay ដើម្បី​កែលម្អ​ហ្គេម​  កំហឹងអ្នកប្រយុទ្ធ (Wrath of Fighters)។

អ្នក​លេង​ហ្គេម​ទាំង​អស់​នៅជុំវិញ​ពិភពលោកអាចលេង​​ហ្គេម​ Wrath of Fighters បាន​​ទាំង​ភាសា​ខ្មែរនិង​អង់គ្លេស ហើយ​ហ្គេម​នេះ​អាច​ជួយ​ឱ្យ​អ្នក​លេង​ស្វែង​យល់​ពីសិល្បៈ និង​វប្បធម៌កម្ពុជា​ទៀត​ផងដែរ​​ក្នុង​អំឡុង​ពេល​លេង​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ​។

លោក ឈួម ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន DirexPlay បានថ្លែងថា៖ “គំនិត​របស់ហ្គេម​នេះ​គឺ​ដើម្បីនាំ​យក​សិល្បៈ និង​វប្បធម៌​ក្នុងស្រុក​ទៅ​កាន់​ពិភពកម្សាន្ត​ឌីជីថល ដូច្នេះ​អ្នកណា​ម្នាក់​នៅទីណាដ៏​ដោយ មក​ពី​ប្រភព​​វប្បធម៌​ណា​ក៏ដោយ អាច​រីករាយ ភ្ជាប់ទំនាក់ទំនង និង​ទទួល​បាន​បទពិសោធន៍​ជាមួយ​សិល្បៈ និង​វប្បធម៌​ខ្មែរ​តាមអនឡាញ​ក្នុងអំឡុងពេល​ទំនេរ​ពីការងារ​ឬ​ការ​រៀនសូត្រ​របស់ពួកគេ”។

អ្នក​លេងហ្គេម​អាច​បង្កើត និង​កែ​សម្រួល​អ្នក​ប្រយុទ្ធផ្ទាល់​របស់ពួកគេ​បាន​ជាមួយ​នឹង​សម្លៀក​បំពាក់​ផ្សេងៗ​​គ្នា​​ជាច្រើន ដែល​បង្កើត​ឡើង​ទៅតាម​កំណាព្យ​វីរកថា​ដែលមានមូលដ្ឋាន​លើ​​រឿង​រាមាយាណៈ និង​មហា​​ភារតៈ។ អ្នក​លេងហ្គេមអាច​ជ្រើស​រើស​​ផែនទី​និង​បរិយាកាស​​ផ្សេងៗ​គ្នា​ជាច្រើន​សម្រាប់ការ​លេង​ហ្គេម​របស់​ពួកគេ ដែល​ផែនទី​និង​បរិយាកាស​​ទាំង​នោះ​ស្ថិត​​​ក្នុង​ប្រទេស​កម្ពុជា​​ដូចជា​នៅ​ប្រាសាទ​បុរណ​កម្ពុជា ​អង្គរធំ រាជធានីភ្នំពេញ និង​ទីជនបទ​ក្នុង​ខេត្ត​សៀមរាប​ជា​ដើម។

ក្រុមហ៊ុន DirexPlay ក៏​បាន​អភិវឌ្ឍន៍​ហ្គេម​ចល័ត​​និង​កម្មវិធី​ផ្សេង​ទៀត​ផងដែរ ដែលសាច់​រឿង​របស់ហ្គេម​យក​តាម​រឿង​ព្រេង​និង​ប្រពៃណី​របស់កម្ពុជា​ដូចជា​ រឿង​ដំណើរ​ផ្សង​ព្រេង​របស់ សុខ និងសៅ និងកម្មវិធី​ Khmer eCard ជា​ដើម។​

ហ្គេម  កំហឹងអ្នកប្រយុទ្ធ ដែល​ដាក់​ដំណើរការ​ដំបូង​ក្នុងឆ្នាំ​២០១៦ បច្ចុប្បន្ន​ទទួលបានការ​ទាញ​យក​ចំនួន ៣៤០ ០០០ដង ហើយ​បច្ចុប្បន្នអាចទាញយកបានក្នុងឧបករណ៍ដែល​​ប្រតិបត្តិប្រព័ន្ធ​ Android និង iOS។ ការ​ធ្វើបច្ចុប្បន្នភាពថ្មី​បំផុត​របស់    ​ហ្គេម​នេះ នឹង​មាន​មុខងារល្អ​ជាងមុន​ដោយ​មាន​ផែនទីថ្មី និង​សម្លៀក​បំពាក់ថ្មី​សម្រាប់​​ឱ្យ​អ្នក​លេងហ្គេម​ជ្រើស​រើស ព្រមទាំង​ទទួលបាន​បទ​ពិសោធ​ន៍លេងហ្គេម​កាន់តែ​រលូនជាង​មុន។ អតិថិជន​របស់​ក្រុមហ៊ុន Smart ដែល​លេង​ហ្គេម​នេះ នឹង​ទទួល​បាន​ការ​ផ្តល់ជូនពិសេស ដូចជា​សម្លៀក​បំពាក់ប្លែក​ពីគេ និង​ម៉ោង​រីករាយ Smart ដែលអ្នក​លេង​ហ្គេម​អាច​​ទទួលបាន​កញ្ចប់​ពិន្ទុ​បន្ថែម ព្រមទាំង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត។

លោក ពិសិដ្ឋ បានថ្លែងថា៖ “យើង​មានក្តីរំភើប​ខ្លាំង​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart សម្រាប់​រដូវ​កាល​ថ្មី​នេះ។ ក្រុមហ៊ុន Smart ពិតជា​ចាប់អារម្មណ៍​ចំពោះការ​គាំទ្រ​ និង​លើក​កម្ពស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម​ដូចជា​ពួកយើង។ ភាពជាដៃគូនេះ​អាច​ឱ្យយើង​នាំយក​ហ្គេម​ខ្មែរ​របស់​យើង​ទៅកាន់​កម្រិត​បន្ទាប់​ទៀត​​ ទទួលបាន​អតិថិជន​បន្ថែម​ទៀត និង​ចែកចាយ​បទ​ពិសោធន៍ដ៏រីក​រាយ​បន្ថែមទៀត​ដល់​អ្នក​លេង​ហ្គេម​​កម្ពុជា ជា​ពិសេ​ស​អតិថិជនរបស់ក្រុមហ៊ុន Smart”។

លោក Thomas Hundt នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ “យើង​មាន​ការ​កោត​សរសើរ​ដែល​​ក្រុមហ៊ុនអភិវឌ្ឍន៍​ហ្គេម​កម្ពុជា​កំពុង​បង្កើត​ហ្គេម​ទូរស័ព្ទ​ដែល​អាច​ឱ្យមនុស្ស​ចូលលេង​បាន​នៅទូទាំង​ប្រទេស ហើយ​ក៏​មាន​សក្តានុពល​ទាក់ទង​អ្នក​លេងហ្គេម​​អន្តរជាតិ​ផងដែរ។ វា​បង្ហាញ​ពីវឌ្ឍនភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៃ​វិស័យហ្គេម​ទូរស័ព្ទ​របស់​កម្ពុជា និង​បង្ហាញថា កម្ពុជា​អាច​ដើរ​តួនាទី​ដ៏ធំ​មួយ​ក្នុង​កំណើន​កីឡាអេឡិចត្រូនិច​ក្នុង​តំបន់ និង​ពិភពលោក”។

លោក Thomas បាន​បន្ថែមថា៖ “នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែលយើង​បានសហប្រតិបត្តិការជាមួយ​ក្រុមហ៊ុន DirexPlay។ កាលពីឆ្នាំមុន យើងបាន​សហការគ្នា​ផលិត​ហ្គេម​មួយ​ឈ្មោះថា Oum Tuk by Smart ដើម្បី​អបអរ​ដល់​ពិធី​បុណ្យអុ៊ំទូក​របស់កម្ពុជា។ តាមរយៈ​ការ​ទាញ​យក​ទេពកោសល្យ​ដ៏ស្ទាត់ជំនាញ​​ក្នុងស្រុក យើង​អាច​គ្រប់គ្រង​អំណាច​បច្ចេក​វិទ្យា​ក្នុងស្រុក​បាន​ដើម្បី​ប្រាប់​រឿងរ៉ាង​របស់កម្ពុជា​ដោយប្រើប្រាស់​សំឡេង​កម្ពុជា​​ពិត​​ប្រាកដ”។

ក្រុមហ៊ុន Smart Axiata បន្ត​នាំមុខគេ​ខាង​ផ្នែក​កំណើន​កីឡា​អេឡិចត្រូនិច​ក្នុង​ប្រទេសកម្ពុជា​តាម​រយៈ​កម្មវិធី​ប្រកួត​ហ្គេម    ​ផ្សេងៗ និង​ភាពជាដៃគូ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ក្នុងស្រុក។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart បានចូល​រួមរៀបចំ​ការ​ប្រកួត​លេងហ្គេម Kingdom of Legends ដែលជា​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​អេឡិច​ត្រូនិច​ធំបំផុត​នៅ​កម្ពុជា ដែលមានប្រាក់រង្វាន់​សរុបចំនួន ៣២.០០០​ដុល្លារ​អាមេរិក។ Leng Center ផ្តល់ជូនអ្នកនូវមុខងារថ្មីៗ ជាច្រើន ដែលផ្តល់ឲ្យអ្នកនូវបទពិសោធន៍លេងហ្គេមដ៏សម្បូរបែប។​

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ  www.facebook.com/smartaxiata​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ