Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

បេសកកម្ម ទស្សនវិស័យ និងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ស្មាតអាស្យាតាគឺជាគោលការណ៍ណែនាំសំរាប់ឲ្យបុគ្គលិកទាំងអស់នៅស្មាតយល់ពីគោលដៅរបស់យើងទាំងអស់គ្នា។ ពួកយើងទាំងអស់គ្នានៅស្មាតត្រូវតែសម្របខ្លួនឯងទៅនឹងគោលការណ៍ និងគោលដៅទាំងអស់នេះដើម្បីបង្កើតនូវបរិយាកាសដែលប្រកបទៅដោយគុណតម្លៃដែលល្អសាកសមសម្រាប់ភ្ញៀវដ៏ជាទីគោរពរបស់ពួកយើង។

បេសកកម្មរបស់យើង

យើងភ្ជាប់ទំនាក់ទំនងរបស់លោកអ្នក។ យើងធ្វើអោយជីវិតលោកអ្នកកាន់តែប្រសើរឡើង។

ទស្សនវិស័យរបស់យើង

យើងនឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចំណាត់ថ្នាក់លេខ 1 នឹងទទួលបានក្ដីស្រលាញ់ពេញចិត្តបំផុតក្នុងប្រទេសកម្ពុជា។

គុណតម្លៃស្នូលរបស់យើង

ពួកយើងបើកចំហ និងស្មោះត្រង់

  • ខ្ញុំប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៍របស់ក្រុមហ៊ុន។
  • ខ្ញុំមានភាពស្មោះត្រង់ និងតម្លារភាពរវាងគ្នាទៅវិញទៅមក។
  • ខ្ញុំស្ដាប់មុននឹងឆ្លើយតប និងទទួលយកនូវមតិស្ថាបនា។

ពួកយើងទទួលបានជោគជ័យយ៉ាងធំជាក្រុម

  • ខ្ញុំធ្វើតាមការសន្យារបស់ខ្ញុំ ដើម្បីសម្រេចគោលដៅរួមរបស់យើង។
  • ខ្ញុំយកចិត្តទុកដាក់លើអ្វីៗដែលអ្នកដទៃធ្វើ។

ពួកយើងគឺអង់អាចក្លាហាន

  • ខ្ញុំហ៊ានជម្រុញខ្លួនឯង និងអ្នកដទៃឲ្យប្រតិបត្តិការងារដោយប្រើវីធីថ្មីៗដែលប្រសើរជាងមុន។
  • ខ្ញុំរៀនពីកំហុសរបស់ខ្ញុំដើម្បីបន្តដំណើរទៅមុខ។

ពួកយើងគឺខិតខំមុតមាំ

  • ខ្ញុំប្រឹងប្រែងធ្វើអ្វីដែលលើសពីការរំពឹងទុក។
  • ខ្ញុំប្រតិបត្តិការងារដោយភាពស្វាហាប់ និងការបេ្ដជ្ញាអស់ពីចិត្តពីកាយ។

ពួកយើងធ្វើការដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់បំផុត ដើម្បីបង្កើតនូវអ្វីដែលងាយស្រួលប្រើ

  • នៅក្នុងគ្រប់ប្រតិបត្តិការការងារទាំងអស់ ខ្ញុំគិតពីអតិថិជនមុនទើបខ្ញុំធ្វើវា។
  • ខ្ញុំតែងតែទាមទារ និងបំពេញការងារដ៏ល្អឥតខ្ចោះ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ