Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ  ទឹកប្រាក់លើសពី៩០​ លានដុល្លាលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនក្នុងឆ្នាំ២០២១នេះ ដោយពង្រីកនិងធ្វើឲ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿននៃបណ្ដាញអុិនធឺណិត  សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនងឆ្នាំ​២០២១ នឹិងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ព្រមទាំងធានាឲ្យបានថាបណ្ដាញទំនាក់ទំនងបានត្រៀមរួចរាល់ពេលរៀបចំតំឡើង​ប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែលរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាពនៃល្បឿនអុិនធឺណិតកាន់តែប្រសើរ។​

ប្រព័ន្ធទូរគនាគមន៍ចល័តគឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ 4G មានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ព្រោះវាអាចផ្ដល់ឲ្យពួកគេនូវព័ត៌មានថ្មីៗអំពីជំងឺកូវីដ ១៩ ជួយដំណើរប្រតិ្តបតិ្តការអាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ  ធ្វើប្រតិបត្តិការទូទាត់លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញចំនួន ៣ ០០០​ ជាងទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំួន ៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍បណ្តាញចំនួន ៣៥០ កន្លែងបន្ថែមទៀត  ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអុិនធឺណិតចល័តដែលកំពុងកើនឡើងយា៉ងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។​ លើសពីការសាងសង់ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍស្ថានីយ៍បណ្តាញដែលមានស្រាប់ហើយដើម្បីឲ្យដំណើរការកាន់តែប្រសើរ។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើុមការប្រើប្រាស់ 4G​ យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart  ក៏នឹងមានគម្រោងបញ្ឈប់បណ្ដាញសេវា 3G​ របស់ខ្លួននៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G​ ទៅជា 4G។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «​ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើឡើងនូវសេវាកម្មរបស់ក្រុមហ៊ុនជាប្រចាំសម្រាប់អតិថិជនរបស់ពួកយើង តែងតែជាគោលសំខាន់នៃប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន Smart នៅកម្ពុជា ហើយឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩ក៏ដោយ។ បញ្ហាប្រឈមទាំងនេះក៏ជំរុញឱ្យយើងធានាឲ្យបានថាអតិថិជនរបស់យើងអាចពឹងផ្អែកលើបណ្តាញទំនាក់ទំនងរបស់យើង ដើម្បីរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយអ្នកដទៃ ទោះបីពួកគេកំពុងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពក្នុងគ្រាលំបាកនេះក៏ដោយ។»

លោកបានបន្ថែមទៀតថា ៖ «ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត អតិថិជននឹងឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាញទំនាក់ទំនងរបស់ពួកយើង ហើយក្រុមហ៊ុននឹងអាចផ្តល់ជូនបទពិសោធន៍អុិនធឺណិតកាន់តែប្រសើជាងមុន សម្រាប់ការសិក្សាតាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្រ្តី។»

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគក្នុងការពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគក្នុងការផលិតថាមពលមិនប៉ះពាល់ដល់បរិស្ថាន ​(Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួួយការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power) ។

ដោយតាំងខ្លួនជាម្ចាស់ជើងឯកឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការតាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុន Smart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់កំណើនដល់សេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ចំនួន ១,៨៨ ពាន់លានដុល្លារ នៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុនក៏បានបានបង់ពន្ធចំនួន ៥៦២ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្មដល់រតនាគារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ