Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញថ្ងៃទី 22 ខែកញ្ញា​ ឆ្នាំ 201​​6: ក្រុមហ៊ុន Smart Axiata ​បានធ្វើការសហការជាមួយក្រុមហ៊ុន Leagoo Cambodia​ ដើម្បីបើកសម្ភោធន៍ នូវទូរស័ព្ទស្មាតហ្វូន 4G ម៉ូដែលថ្មី LEAGOO T1 នៅស្នាក់ការធំរបស់ក្រុមហ៊ុន Smart Axiata។​ Smart Axiata ​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័តឈានមុខគេ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុងបម្រើ​អតិថិជន​ជាង 8 លាន​នាក់​ ស្ថិត​នៅ​ក្រោម​ស្លាក​សញ្ញា Smart។ ​ក្រុម​ហ៊ុន​ LEAGOO ជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនលំដាប់អន្តរជាតិ ដែលកំពុងចរាចរណ៍លក់ស្មាតហ្វូនរបស់ខ្លួននៅជាង 40 ប្រទេសជុំវិញពិភពលោក។

LEAGOO T1 ជាទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដែលបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដូច ភា្ជប់ជាមួយប្រព័ន្ធ 4G LTE បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ ហើយតួខ្លួនរបស់ LEAGOO T1 ត្រូវបានស្រោបដោយលោហៈធាតុដ៏ប្រណិត មានរាងស្តើងស្រស់ស្អាត ព្រមជាមួយនឹងតំលៃទាបសមរម្យបំផុត ហើយក៏ជាផលិតផលមួយដែលមានគុណ​ភាពខ្ពស់ មានលក្ខណៈពិសេសជាច្រើន បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃទៀត។​ Leagoo T1 បានភ្ជាប់មកជាមួយនឹងអង្គចងចាំខាងក្នុងម៉ាស៊ីនស្រាប់ 16GB, RAM 2GB, អេក្រង់ទំហំ 5 អ៊ីង ប្រភេទ IPS LCD Touchscreen ដែលមានកំរិតច្បាស់ 720 x 1280 pixel, ល្បឿន CPU 1.3 Quad Core GHz និងកាមេរ៉ាក្រោយទំហំ 13MP,​ កាមេរ៉ាមុខទំហំ 8MP ដោយមាន LED flash មុខក្រោយ ហើយវាត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow។

លោក សារ៉ាត់ រ៉ៃយ៉ា ដែលជាប្រធានគ្រប់គ្រង់ផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនមួយនេះបានអោយដឹងថា ស្មាតហ្វូនមួយនេះគឺពិតជាមានលក្ខណៈពិសេសជាច្រើនគួរអោយចាប់អារម្មណ៍ជាទីបំផុតដែលជាគុណសម្បត្តិមួយដ៏ពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តបច្ចេកវិទ្យាថ្មីដូចជា៖

មុខងារស្កែនក្រយ៉ៅម្រាមដៃ ដែលអនុញ្ញាតអោយយើងប្រើប្រាស់ក្រយ៉ៅម្រាមដៃដើម្បី ដោះសោរ ចាក់សោរលើកម្មវិធីផ្សេងៗ ចាក់សោរលើឯកសារសំខាន់ ថតរូប លើកទូរស័ព្ទដៃ និងផ្លាស់ប្តួរបទចម្រៀងជាដើម។
មុខងារ Multi Window ដែលអាចអោយយើងធ្វើការចែកផ្ទៃអេក្រង់ជាពីរ សម្រាប់ដំណើរការកម្មវិធីពីរ ហើយលេងកំសាន្តក្នុងពេលតែមួយ។
មុខងារ Multi ID (Dual Tag) អនុញ្ញាតអោយយើងដំណើរការ App មួយជាមួយនឹង Account ពីរនៅក្នុងពេលតែមួយព្រមគ្នា ដែលងាយស្រួស មិនចាំបាច់ Logout និង Login ទៅកាន់ Account ផ្សេងទៀត ដូចដែលយើងមាន Account Facebook ពីរជាដើម។
កំនែប្រែថ្មីនូវមុខងារកាមេរ៉ាក្រោយជាមួយនឹងកំរិត aperture f / 2.2 ជាមួយកញ្ចក់ Len 5 ស្រទាប់ ព្រមជាមួយ LED flash ចំនួនពីរដែលអាចជំនួយដល់ការថតរូបបានកាន់តែច្បាស់។
SMART Screen Flash សម្រាប់ជំនួយដល់ការថតរូប selfies នៅកន្លែងដែលងងឹត ឬមានពន្លឺទាប។

លោក David Tan នាយកគ្រប់គ្រងនៃ LEAGOO ប្រចាំនៅកម្ពុជាបានថ្លែងថា: «យើងមានមោទនភាពក្នុងការសហការជាមួយក្រុមហ៊ុន Smart ដើម្បីនាំយក LEAGOO T1 ស៊េរីខ្ពស់ មានលក្ខណៈពិសេសច្រើនស្របជាមួយតម្លៃសមរម្យ»។ “ជាមួយនឹងម៉ូដែលថ្មីនេះយើងសង្ឃឹមថាយើងនឹងអាចផ្តល់ជូននូវជម្រើសប្រសើរជាងមុនសម្រាប់អតិថិជនកម្ពុជា ដែលចង់បានឩបករណ៍បច្ចេកវិទ្យាទំនើប និងគុណភាពខ្ពស់។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart លោកថូម៉ាសហ៊ុនបាននិយាយថា " ក្រុមហ៊ុន Smart បាននាំយកស្មាតហ្វូន LEAGOO កាលពីពេលកន្លងទៅហើយត្រូវបានគាំទ្រយ៉ាងច្រើនពីអតិថិជន។ LEAGOO លក់ក្នុងតម្លៃល្អឥតខ្ចោះនៅលើទីផ្សារតែបានបំពាក់នូវបច្ចេកវិទ្យា 4G LTE ។ យើងមានការរីករាយណាស់ដែលអាចណែនាំឧបករណ៍ចុងក្រោយបំផុតរបស់ LEAGOO ថ្ងៃនេះដែលជា LEAGOO T1មកកាន់ទីផ្សារកម្ពុជា ។ ស្មាតហ្វូនរបស់ផលិតផល LEAGOO​ មានលក្ខណៈពិសេសអស្ចារ្យ និងប្រើប្រាស់បានយូរដោយស្រោបដោយលោហធាតុដ៏ល្អប្រណិត ក៏ដូចប្រព័ន្ធ 4G LTE ក្នុងតម្លៃមួយដែលអ្នកមិនចាំបាច់គិត​ ហើយវាសក្តិសមឥតខ្ចោះជាមួយបណ្តាញ 4G ដែលមាន ទូទាំងប្រទេសនិងមានល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន Smart»

ជាមួយនឹងលក្ខណៈពិសេសទាំងអស់ដែល LEAGOO T1 ផ្តល់ជូន, រាល់ការទិញ LEAGOO T1 នៅក្រុមហ៊ុន Smart អតិថិជននឹងទទួលបានការប្រើប្រាស់គម្រោង Power+ រយៈពេល16 សប្តាហ៍និងលេខពិសេសមួយ។ គម្រោងPower+ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ផ្តល់ឱ្យអតិថិជនទាំងអស់នូវអ្វីដែលគាត់ត្រូវការ- ទិន្នន័យ1000MB , 250 នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ ការផ្ញើសារជាអក្សរគ្មានដែនកំណត់និងការប្រើប្រាស់បណ្តាញសង្គមគ្មានដែនកំនត់។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ