Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

អតិថិជនអាចកក់ទុកមុនពីថ្ងៃទី 26 ខែតុលាដល់ថ្ងៃទី 1 ខែវិច្ឆិកាជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍បន្ថែមដ៏សន្ធឹកសន្ធាប់

រាជធានីភ្នំពេញថ្ងៃទី 26 ខែ តុលា ឆ្នាំ 2018៖ ក្រុមហ៊ុន Smart Axiata នឹងមានដាក់លក់នូវទូរស័ព្ទស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Apple រួមមានដូចជា iPhone XS និង iPhone XS Max ដែលមានលក្ខណៈទំនើបបំផុតមិនធ្លាប់មានពីមុនមក ព្រមជាគ្នាជាមួយនឹងម៉ូឌែល iPhone XR ចាប់ពីថ្ងៃទី 2 ខែវិច្ឆិកានៅគ្រប់ទីតាំងរបស់ក្រុមហ៊ុន Smart ហើយនេះគឺជាការនាំមកនូវផលិតផលថ្មីបំផុតរបស់ទូរស័ព្ទ iPhone ជូនដល់ប្រជាជនកម្ពុជា។

អតិថិជនទាំងអស់អាចកក់ទុកមុននូវទូរស័ព្ទ iPhone ម៉ូឌែលចុងក្រោយបំផុតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 01 ខែវិច្ឆិកា តាមរយៈគេហទំព័រ https://preorder.smart.com.kh/iphone/ ដោយក្នុងនោះលោកអ្នកគ្រាន់ តែដាក់ប្រាក់កក់ចំនួន 30 ដុល្លារតែប៉ុណ្ណោះ។ សម្រាប់អតិថិជនទាំងឡាយណាដែលបាន ផ្ញើសំណុំបែបបទកក់ទុកមុនហើយនោះ មិនត្រឹមតែមានឯកសិទ្ធិក្នុងការក្លាយជាម្ចាស់ទូរស័ព្ទដ៏ថ្មីសន្លាងទំនើបទាន់សម័យនេះមុនគេ ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ នៅពេលមកទទួលទូរស័ព្ទនៅថ្ងៃទី 02 វិច្ឆិកា 2018 អតិថិជន 80 នាក់ដំបូងដែលធ្វើដំណើរមកកាន់ទីតាំងរបស់ Smart នៅមហាវិថីព្រះមុនីវង្ស នឹងទទួលបាន Apple AirPods ដោយឥតគិតថ្លៃ ខណៈដែលអតិថិជនបន្ទាប់ចំនួន 220 នាក់ផ្សេងទៀតនឹងទទួលបានកាស BeatsX។

ទូរស័ព្ទ iPhone XS ស៊េរីថ្មីនេះក៏ភ្ជាប់មកជាមួយនូវលក្ខណៈពិសេសមួយចំនួនដូចជា អេក្រង់ Super Retina Display ដែលនេះជាលើកដំបូងហើយ ដែល iPhone មានបំពាក់ប្រភេទអេក្រង់ Super Retina Display ធំបែបនេះ។ ទូរស័ព្ទនេះក៏មានបំពាក់នូវបន្ទះឈីប A12 Bionic ព្រមជាមួយនូវមុខងារ Advance Face ID និងប្រព័ន្ធកាមេរ៉ាពីរដែលមានមុខងារ Depth Control។ ចំណែកទូរស័ព្ទ iPhone XR វិញ មានបំពាក់នូវអេក្រង់ប្រភេទថ្មី Liquid Retina ជាអេក្រង់ LCD ដ៏ទំនើបបំផុតនៅក្នុងឧស្សាហកម្មទូរស័ព្ទ និងប្រព័ន្ធកាមេរ៉ា មានមុខងារ Depth Control។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart ក៏ដូចជាអ្នកគាំទ្រផលិតផល Apple នៅកម្ពុជាដែរ មានភាពសោមនស្សរីករាយជាខ្លាំង ក្នុងការបង្ហាញទូរស័ព្ទ iPhone ម៉ូឌែលចុងក្រោយទាំងអស់នេះនៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលដ៏ខ្លីខាងមុខនេះ អតិថិជនទាំងអស់នឹងទទួលបាននូវភាពរីករាយជាមួយនឹងទូរស័ព្ទ iPhone ម៉ូឌែលចុងក្រោយបំផុតនេះ ជាមួយនឹងគម្រោងដ៏ច្រើនពីក្រុមហ៊ុន ក៏ដូចជាកម្មវិធីនានាសម្រាប់ការរស់នៅ”។

លោក Stjepan បានបន្ថែមទៀតថា៖ “អតិថិជនទាំងអស់ដែលអញ្ជើញមកផ្ទាល់ក៏អាចទិញទូរស័ព្ទ iPhone នៅតាមបណ្តាហាង Smart ទូទាំងប្រទេស នៅក្នុងតម្លៃមួយដ៏ពិសេស ចាប់ពី 948 ដុល្លារឡើងទៅ ជាមួយនឹងអត្ថប្រយោជន៍បន្ថែមទៀតដែលមានតម្លៃរាប់រយដុល្លារ”។

iPhone XS and XS Max

iPhone XR

តម្លៃ ចាប់ពី 1,248ដុល្លារ ចាប់ពី 948 ដុល្លារ
ពណ៌ ពណ៌មាស ប្រាក់ និងប្រផេះរលោង ពណ៌លឿង ស ការ៉ុត ខ្មៅ ខៀវ និងក្រហម
ទំហំផ្ទុក 64GB, 256GB និង 512GB 64GB, 128GB និង 256GB
កញ្ចប់ផ្តល់ជូន គម្រោងស្មាតធំហ្មងសម្រាប់រយៈពេល 12 ខែ
លេខពិសេសដែលមានតម្លៃ 129 ដុល្លារ
អត្ថប្រយោជន៍
សម្រាប់ការកក់មុន
Apple AirPods (ទូរស័ព្ទ iPhone ដែលកក់មុនចំនួន 80 គ្រឿងដំបូង ដែលទទួលយកនៅថ្ងៃទី 02 ខែ វិច្ឋិកា ឆ្នាំ 2018)
កាស BeatsX (ទូរស័ព្ទ iPhone ដែលកក់មុនចំនួន 220 គ្រឿងបន្ទាប់ ដែលទទួលយកនៅថ្ងៃទី 02 ខែ វិច្ឋិកា ឆ្នាំ 2018)
ប័ណ្ណធានាទូរស័ព្ទពី iCrack មានតម្លៃរហូតដល់ 300 ដុល្លារ
កញ្ចប់សំបុត្រពិសេសចូលទស្សនាការប្រគំតន្ត្រី Smart Mego Concert (សំបុត្រពិសេស 2 សន្លឹក និងសម្ភារមួយចំនួន)

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ